ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៦ អត្ថបទគម្ពីរ យ៉ូហាន ១៤,១-១២អត្ថាធិប្បាយគម្ពីរដោយ៖ លោកបូជាចារ្យគង់ វៀល

បងប្អូ​ន! តើបងប្អូនចេះអធិដ្ឋានឬអត់? លោកហ្វីលីពគាត់សួរដូចគ្នា ព្រោះគាត់មិនយល់។ ហេតុអ្វី​បានជា​ព្រះយេ​ស៊ូ​ទ្រង់មានព្រះបន្ទូលរហូតអំពីព្រះបិតា ព្រះអង្គជាព្រះបុត្រា?

បងប្អូនយល់មូលហេតុដែលព្រះអង្គទ្រង់បានប្រសូតជាមនុស្ស? ព្រះអង្គទ្រង់ប្រសូតជាមនុស្ស ដើម្បី​ឱ្យ​ព្រះបុត្រា ព្រះយេស៊ូគ្រីស្ត ណែនាំឱ្យយើងស្គាល់ព្រះជាម្ចាស់តាមរបៀបថ្មី ជាព្រះបិតារបស់យើងដែរ។ យើង​ក្លាយទៅជាកូនព្រះ តាមរយៈព្រះយេស៊ូគ្រីស្តដែលធ្វើឱ្យយើងទាំងអស់គ្នា ក្លាយទៅជាបងប្អូនក្នុងអង្គ​ព្រះយេស៊ូគ្រីស្ត និងកូនព្រះ ព្រះបុត្រារបស់ព្រះបិតា។

មនុស្សទាំងអស់តែងយល់ថាពិភពលោកនេះគឺមានព្រះ ដូច្នេះហើយទើប​គេបួងសួងខាងនេះ បួងសួ​ង​ខាង​នោះ ដិ្បតគេមិនច្បាស់ដូចគ្នា ព្រោះតែ​វប្បធម៌ផ្សេង ព្រះផ្សេង។ គេមិនដឹងថាមានព្រះតែមួយ ពិភពលោ​​កក៏មានតែមួយ មនុស្ស​ជាតិមានតែមួយ ព្រះយេស៊ូមានតែមួយ ហើយព្រះបិតាមានតែមួយដែរ ដែលធ្វើ​ឱ្យ​យើង​ទាំង​អស់​គ្នា ទាំងវៀតណាម ទាំងថៃ ទាំងខ្មែរ ក្លាយជាបងប្អូនក្នុងអង្គព្រះយេស៊ូគ្រីស្ត។

លោកហ្វីលីពយល់ថាឱ្យតែ​យើងស្គា​ល់ព្រះបិតាគឺវាល្មមហើយ។ បើទោះជាគាត់ ស្គាល់ព្រះបិតា​តាមរយៈ​ព្រះយេស៊ូគ្រីស្ទ ជា​ផ្លូវតែមួយដែលយើងអាចស្គាល់ព្រះបិតាបាន ដោយសារព្រះបុត្រានិង​ព្រះបិតាគឺ​ជា​ព្រះ​តែ​មួយ។ ​របៀបដែល​ព្រះបុត្រារួមជាមួយព្រះបិតា យើងត្រូវតែរួមជាមួយព្រះបុត្រាដែរ។ យើងត្រូវតែដូច​ជា​ជាប់​ឆន្ទៈជាមួយព្រះយេស៊ូ ដើម្បីធ្វើដំណើរជាមួយព្រះអង្គ។

ក្រុមសាវ័កក្រោយពេលព្រះយេស៊ូមានព្រះជន្មរស់ឡើងវិញ ចាប់ផ្តើមធ្វើដំណើរតាមបែបនោះ។ អ្វីៗ​ទាំង​អស់​ដែលជាព្រះបន្ទូលរបស់ព្រះអង្គ លោកបានសរសេរ បានរំលឹក និងបានអនុវត្តតាម។ គេបង្កើត​ព្រះ​គម្ពីរ បង្កើតព្រះសហគមន៍ តាមព្រះហឫទ័យ ស្រឡាញ់របស់​ព្រះបុត្រាតាំងពីដើមរៀងមក។ ហើយនេះ​ជា​របៀបដែលយើង​ត្រូវតែរីក​ចម្រើន​នៅថ្ងៃនេះ។ អ្វីៗទាំងអស់ របៀបដែលយើងស្រឡាញ់ព្រះជាម្ចាស់ មិនមែនត្រឹមតែពាក្យ "God bless you" ប៉ុន្តែព្រះយេស៊ូប្រទានព្រះពរឱ្យយើង។ ព្រះពរទាំងអស់​ដែល​យើង​ទទួល យើងទទួលតាម​រយៈព្រះយេស៊ូ​គ្រីស្ត។ ជំនឿរបស់យើង យើងទទួលតាមរយៈ​ព្រះ​យេ​ស៊ូ​គ្រីស្ត។

បងប្អូនទាំងអស់គ្នា របៀបអធិដ្ឋានរបស់យើង នៅពេលលោកបូជាចារ្យទូលអង្វរព្រះអង្គ យើងទូលអង្វរ​តាម​រយៈព្រះយេស៊ូគ្រីស្តជាព្រះបុត្រារបស់ព្រះអង្គ។ បៀបអធិដ្ឋានរបស់យើងដូចជាពាក្យសូត្រឱ្យព្រះបិតា យើងបានទទួលពីព្រះយេស៊ូគ្រីស្តដែរ។ ដូច្នេះសូមបងប្អូនជួយធ្វើឱ្យអ្វីៗទាំងអស់ដែលបងប្អូនទូលសូម ទទួល​​ពីព្រះជាម្ចាស់ ជាអ្វីដែលយើងសូមតាមរយៈព្រះយេស៊ូ។

ពេលខ្លះយើងទូលអង្វរព្រះអង្គ យើងឆ្ងល់ហេតុអ្វីបានជាមិនបានទទួល អត់បានជោគជ័យ ដូចលោក​ហ្វី​​លីពប្រហែលពេលនោះ គាត់បានសូម​ឱ្យមាន​ដូច​ជា​ការ​អីមួយ ការអី VIP នៅឋានសួគ៌​ជាមួយព្រះយេស៊ូ ហើយ​​គាត់អត់បានទទួលទេ ដោយសារអ្វីដែលគាត់សូម មិនសូមទទួលពីព្រះជាម្ចាស់ទេ។ គាត់ត្រូវតែ​ទទួលអ្វីដែលព្រះអង្គទ្រង់បានរៀបចំឱ្យលោក។ ព្រះអង្គបាន​រៀបចំ​កន្លែង​មួ​យឱ្យយើងទាំងអស់គ្នា ប៉ុន្តែ​យើងត្រូវតែទទួលតាមរបៀបត្រឹមត្រូវ។

អ្វីដែលយើងសូមពីព្រះជាម្ចាស់ មិនមែនដូចជាមហាលាភ មិនមែនថាចង់បានប្រពន្ធស្អាតជាងគេ ឬ​តាមផ្លូវលោកីយ៍ទេ អ្វីដែលយើងចង់ទទួលគឺអ្វី​ដែលគាប់​ព្រះហឫទ័យ​ព្រះជា​ម្ចាស់។ របៀបដែលយើង​ត្រូវ​តែ​សូមទូលពីព្រះជាម្ចាស់ គឺសូត្រធម៌ឱ្យព្រះបិតាដែល​ព្រះយេស៊ូ​ទ្រង់​បង្រៀន​ឱ្យ​យើង៕

 

 

Daily Program

Livesteam thumbnail