« អត្ថន័យពិធីលាបផេះរបស់ព្រះសហគមន៍កាតូលិកសម្រាប់គ្រីស្តបរិស័ទម្នាក់ៗ»

បកស្រាយដោយ៖ (លោកបូជាចារ្យ អេមេល្សដាល ហ្វ្រង់ស្វ័រ ពីព្រះសហគមន៍កាតូលិកមណ្ឌលសកម្មភាបភ្នំពេញខាងត្បូង នាភូមិភាគភ្នំពេញ)
បូ. ហ្វ្រង់ស្វ័រ៖ ពិធីលាបផេះរបស់ព្រះសហគមន៍កាតូលិកជួយរំលឹកយើង ត្រូវតែកែប្រែចិត្តគំនិតមុននិងស្លាប់! យើងបានទទួលជីវិត យើងបានទទួលពិធីលាបផេះនៅលើថ្ងាស ផេះនេះជាពិធីមួយសំខាន់ ដែលបានដកស្រង់ចេញមកពីសម្ព័ន្ធមេត្រីចាស់។ នៅក្នុងព្រះគម្ពីរសម្ព័ន្ធមេត្រីចាស់បានរៀបរាប់ថា ជនជាតិយូដាដែលបានប្រព្រឹត្តអំពើបាប គេត្រូវយកផេះមកលាបនៅលើក្បាល ហើយគេស្លៀកបាវ ដើម្បីបង្ហាញថាគេជាមនុស្សមានបាប ជាការដាក់ខ្លួនឯងម្យ៉ាង ឬក៏ការសុំឲ្យព្រះជាម្ចាស់លើកលែងទោស។
ការដាក់ទោសខ្លួនឯងរបស់ជនជាតិយូដា ក្នុងគោលដៅសុំព្រះជាម្ចាស់លើកលែង ឬក៏ជម្រះចិត្តគំនិត ជម្រះកាយរបស់គេឲ្យបានស្អាត និងចូលមកក្នុងព្រះសហគមន៍ ឬក៏សហគមន៍របស់ជនជាតិយូដាវិញ។ ព្រះសហគមន៍បានយកវិធីនេះតាមរបៀបស្រាលជាង ដោយលោកបូជាចារ្យយកផេះទៅគូសសញ្ញាឈើឆ្កាងនៅលើថ្ងាស នឹងមានប្រសាសន៍ថាចូរកែប្រែចិត្តគំនិត និងជឿដំណឹងល្អចុះ។ ចូរកែប្រែកចិត្តគំនិត! ពីព្រោះអីយើងជាធូលីដី យើងកើតមកក្នុងពិភពលោកនេះ ព្រះជាម្ចាស់បានបង្កើតមនុស្សពីធូលីដី ហើយព្រះអង្គបានដាក់ព្រលឹងវិញ្ញាណទៅក្នុងមនុស្ស។ ប៉ុន្តែយើងនៅតែជាធូលីដី ក្រោយពេលស្លាប់រូបកាយរបស់យើងនិងទៅជាធូលីដី។
ពិធីលាបផេះសំដៅទៅលើភាពទន់ខ្សោយរបស់មនុស្ស មនុស្សលោកមិនអាចបង្កើតខ្លួនឯង យើងម្នាក់ៗបានទទួលកំណើតពីឪពុកម្តាយ ជីដូនជីតា ដែលមានប្រភពដើមមកពីព្រះជាម្ចាស់។ ក្រោយពេលយើងស្លាប់យើងមិនអាចរស់ឡើងវិញដោយខ្លួនឯងនោះទេ គឺយើងពឹងផ្អែកលើព្រះជាម្ចាស់។ ដូច្នេះសំដៅលើលក្ខណៈទន់ខ្សោយរបស់យើងដែលពឹងផ្អែកទាំងស្រុងទៅលើព្រះជាម្ចាស់ បើគ្មានព្រះជាម្ចាស់គឺគ្មានជីវិតនោះទេ។
ខ្ញុំពឹងផ្អែកលើព្រះជាម្ចាស់គឺជាដំណឹងល្អ ព្រោះព្រះជាម្ចាស់ជាបិតាដែលស្រឡាញ់ខ្ញុំ ទ្រង់សព្វព្រះហឫទ័យបង្កើតខ្ញុំ និងប្រទានឲ្យខ្ញុំមានសុភមង្គលយ៉ាងពិតប្រាកដ។ ហេតុនេះសំណួរសួរថា៖ តើពិធីលាបផេះជួយយើងយ៉ាងដូចម្តេច? ពិធីលាបផេះជួយយើងឲ្យចេះកែប្រែចិត្តគំនិតមុននិងស្លាប់ ដើម្បីឲ្យជីវិតយើងទៅស្នាព្រះហស្ថដ៏អស្ចារ្យរបស់ព្រះជាម្ចាស់។ សូមឲ្យជីវិតរបស់យើងបង្កើតផលផ្លែដ៏ល្អនៅក្នុងសង្គម។ ចូរកែប្រែចិត្តគំនិត កុំស្ពឹកកុំស្រពន់ កុំធ្វើឲ្យជីវិតរបស់យើងឥតប្រយោជន៍ គឺត្រូវកែប្រែចិត្តគំនិត ហើយជឿលើដំណឹងល្អរបស់ព្រះជាម្ចាស់។
ជឿថាទ្រង់បានស្រឡាញ់ ហើយនិងសព្វព្រះហឫទ័យឲ្យយើងមានជិវិតល្អពេលលក្ខណៈ។ ហេតុនេះហើយពិធីលាបផេះពិតជាសំខាន់ណាស់ក្នុងគ្រីស្តសាសនា។ វាក៏ជាពេលវេលាមួយដែលចាប់ផ្តើមរដូវអប់រំពិសេស ដែលរំលឹកយើងឲ្យខិតខំអធិដ្ឋាន ខិតខំតមអាហាខ្លះ តមការសបប្បាយខ្លះ ។ អ្វីដែលកាន់តែពិសេសនោះគឺការធ្វើទានដើម្បីជួយដល់អ្នកដទៃដែលកំពុងតែជួបការលំបាកក្នុងជីវិត។ ពិធីលាបផេះ តាមប្រពៃណីរបស់ព្រះសហគមន៍ធ្វើឡើងនៅថ្ងៃពុធតែមួយថ្ងៃប៉ុណ្ណោះ តែនៅកម្ពុជាយើងព្រះសហគមន៍ធ្វើនៅថ្ងៃអាទិត្រ ដែលត្រូវនិងអាទិត្រទី១នៃរដូវអប់រំពិសេស។
ដូច្នេះហើយសូមបងប្អូនខិតខំចូលរួមក្នុងពិធីរលាបផេះដើម្បីកែប្រែចិត្តគំនិត និងដើម្បីទូលអង្វរ និងចាប់ផ្តើមចូលនៅក្នុងរដូវអប់រំពិសេសឲ្យបានត្រឹមត្រូវពេញលក្ខណៈ៕ អាមែន
ដោយ ឆាក លាំង
Daily Program
