« ព្រះយេស៊ូមានព្រះបន្អូលថា៖សូមឲ្យយើងចេះស្រលាញ់បងប្អូននៅជុំវិញខ្លួន គឺគ្រប់គ្រាន់ហើយ!»

បកស្រាយដោយ៖ (លោកបូជាចារ្យ ផាន បូរី ពីព្រះសហគមន៍កាតូលិកភូមិភាគកំពងចាម)

បូ. ផាន បូរី៖ «ទោះបីគេស្អប់ព្រះយេស៊ូ ទោះបីគេមើលងាយព្រះយេស៊ូ ទោះបីគេស្តោះទឹកមាត់ដាក់ព្រះយេស៊ូ ទោះបីគេសម្លាប់ព្រះយេស៊ូ ក៏ព្រះយេស៊ូនៅតែលើកលែងទោសឲ្យគេ» នេះសេចក្តីអស្ចារ្យដែលមនុស្សសាមញ្ញធ្វើមិនបាន។ បងប្អូនជាទីស្រលាញ់ដោយសារតែសេចក្តីស្រលាញ់ដែលមកពីព្រះជាម្ចាស់ ដែលទ្រង់បានចែកសេចក្តីទាំងនេះទៅមនុស្សស្មើរៗគ្នា ហើយអស់អ្នកដែលបានទទួលសេចក្តីទាំងនេះដោយការយល់ព្រម នោះទាំងអស់នោះនិងទទួលបានការសង្គ្រោះពីព្រះជាម្ចាស់។

បងប្អូនរួមជំនឿជាទីស្រលាញ់! គ្រីស្តសាសនាមិនមែនសម្រាប់អ្នកដែលមានជំនឿលើព្រះគ្រីស្តនោះទេ គឺសម្រាប់មនុស្សទូទៅ ជាសាសនាដែលពោរពេញដោយសេចក្តីស្រលាញ់។ សំណួរសួរថាមានអ្វីមកបញ្ជាក់ថាគ្រីស្តសាសនាជាសាសនានៃសេចក្តីស្រលាញ់? បងប្អូនបើព្រះជាម្ចាស់មិនស្រលាញ់មនុស្សលោកទេ ព្រះយេស៊ូក៏មិនបានកើតមកជាមនុស្សដែរ។ សេចក្តីស្រលាញ់នេះហើយទើបព្រះជាម្ចាស់យាងមក ហេតុអ្វីព្រះជាម្ចាស់យាងមក? គឺដោយសារតែពិភពលោកពោរពេញដោយអំពើហិង្សា រំលោភបំពាន សង្គ្រាម ការបំផ្លាញ់គ្នាទៅវិញទៅមក ដែលបណ្តាលឲ្យការរស់នៅកាន់តែលំបាកជាលំដាប់។ ព្រះយេស៊ូយាងមកគឺដើម្បីព្យាបាលរបួសស្នាមដែលកប់ជ្រៅក្នុងដួងចិត្តមនុស្សឲ្យបានជា និងកាន់តែមានភាពជិតស្និតជាមួយព្រះអង្គថែមទៀត។

មនុស្សសព្វថ្ងៃនេះមានភាពគំគួនស្អប់គ្នាមិនចេះចប់មិនចេះហើយ ហេតុនេះហើយបានជាព្រះយេស៊ូបង្ហាញក្តីស្រលាញ់ឲ្យមនុស្សលោកបានឃើញ ដោយសុខចិត្តបូជាព្រះជន្មផ្ទាល់នៅលើឈើឆ្កាង និងលើកលែងទោសឲ្យអស់អ្នកបានធ្វើបាបទ្រង់រហូតដល់សុគត់។ ព្រះយេស៊ូទទួលយកទាំងអស់ទោះត្រូវគេវាយ គេស្តោះទឹកមាត់ដាក់ គេស្អប់ ទ្រង់ទទួលកយទាំងអស់ និងមានទឹកព្រះទ័យស្រលាញ់គេថែមទៀតផង។ សួរថាអ្វីព្រះយេស៊ូលើកលែងទោសឲ្យគេបាន? គឺ! ដោយសារសេចក្តីស្រលាញ់តែមួយមុខគត់។ ដោយសារក្តីស្រលាញ់នេះ ទ្រង់បានព្រមលះបង់ឋានៈមកកើតជាមនុស្សសាមញ្ញ ដើម្បីឲ្យមនុស្សលោកមានទំនាក់ទំនងជិតស្និតជាមួយព្រះអង្គ។ ក្នុងឃ្លាគម្ពីរដែលបានកត់ត្រាដោយសន្តយូហាន បាននិយាយថា «ព្រះជាម្ចាស់ជាសេចក្តីស្រលាញ់ អ្នកណាដែលស្ថិតនៅជាប់និងព្រះអង្គ សេចក្តីស្រលាញ់របស់ទ្រង់និងស្ថិតនៅជាប់និងអ្នកនោះដែរ» ។

ព្រះយេស៊ូចង់ឲ្យយើងគ្រប់គ្នាចេះស្រលាញ់ ព្រះយេស៊ូចង់ឲ្យយើងម្នាក់ៗចេះលើកលែងទោសឲ្យគ្នាទៅវិញទៅមក ព្រះយេស៊ូចង់ឲ្យយើងចេះកសាងសន្តិភាពនៅក្នុងកន្លែងដែលយើងរស់នៅ និងពិសេសសូមឲ្យបងប្អូនម្នាក់ៗចេះអធិដ្ឋានសម្រាប់បងប្អូននៅតាមប្រទេសមួយចំនួនដែលកំពង់តែជួបនៅការលំបាកដោយសង្គ្រាម អំពើហិង្សារ ទុរក្សក៌ អំពើអយុត្តិធម៍ជាដើម...។ សូមឲ្យមេដឹកនាំស្វះស្វែងរកសន្តិភាព សូមប្រជាជនគ្រប់តំបន់ចេះលើកលែងទោសឲ្យគ្នាដោយសេចក្តីស្រលាញ់។ ជាពិសេស សូមមនុស្សខិតខំប្រព្រឹត្តកិច្ចការដែលគាប់និងព្រះហឫទ័យរបស់ព្រះជាម្ចាស់នៅក្នុងជីវិតរបស់គេប្រចាំថ្ងៃ និងសូមឲ្យបងប្អូនដែលកំពុងតែជួបនូវបញ្ហាក្នុងជីវិតបានផ្លាស់ប្រែទៅក្នុងសេចក្តីល្អ សប្បាយរីករាយតាមរយះការស្តាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់៕ អាមែន

ដោយ ឆាក លាំង

Daily Program

Livesteam thumbnail