« ពិតមែន ជំនឿ សេចក្តីសង្ឃឹម អំណរសប្បាយ​ យើងម្នាក់ៗបានទទួលពីព្រះជាម្ចាស់!»

បកស្រាយដោយ៖ (លោកបូជាចារ្យ ផាន បូរី ពីព្រះសហគមន៍គាតូលិកភូមិភាគកំពង់ចាម)

បូ. ផាន បូរី៖ បងប្អូនជាទីគោរពរាប់អាន! នៅក្នុងសង្គមយើងសម័យបច្ចុប្បន្ននេះ យើងឃើញថាមានបញ្ហាជាច្រើន បងប្អូនយើងមួយចំនួនក៏អាចដោះស្រាយបាន តែមួយចំនួនកី៏មិនអាចដោះស្រាយបាន ក៏កើតទៅជាជំងឺបាក់ទឹកចិត្តរហូតគិតខ្លីក៏មាន តែនៅក្នុងព្រះសហគមន៍កាតូលិករបស់ យើងបានព្យាយាមខិតខំជួយគ្នា ដើម្បីរកដំណោះស្រាយ និងដើម្បីមានសេចក្តីសង្ឃឹមឡើងវិញព្រោះបើយើងអស់ក្តីសង្ឃឹមហើយ នោះអ្វីគ្រប់យ៉ាងក៏អស់ទៅតាមហ្នឹងដែរ។ បងប្អូនជាទីស្រលាញ់ ព្រះសហគមន៍ ឬក៏មហាគ្រួសាររបស់ព្រះជាម្ចាស់ លោកបូជាចារ្យ បងប្រុសបងស្រី គ្រីស្តបរិស័ទចាំជួយលើកទឹកចិត្តអស់បងប្អូនដែលជួបការលំបាក ទុក្ខព្រួយជាដើម។

សេចក្តីសង្ឃឹមមាននៅគ្រប់ទីកន្លែង ហើយសេចក្តីស្រង្ឃឹមនេះជាប់ជាមួយព្រះជាម្ចាស់ ដែលព្រះបិតារបស់មនុស្សយើងគ្រប់គ្នា។ ផ្ទុយទៅវិញ បើយើងនៅឃ្លាតឆ្ងាយពីព្រះជាម្ចាស់ ប្រៀបដូចជាដើមឈើមួយដើមដែលដាច់មែកចេញពីដើម ហើយដើមឈើនោះនិងងាប់។ យ៉ាងណាមិញបើបងប្អូនមានជំនឿលើព្រះជាម្ចាស់ បងប្អូននៅជាប់និងព្រះជាម្ចាស់ បងប្អូនមិនអស់សង្ឃឹមទេ។

ទោះបីយើងជូបបញ្ហាក្នុងជីវិតយ៉ាងណាក៏ដោយ យើងនៅតែមានសង្ឃឹមជានិច្ច។ បងប្អូនជាទីស្រលាញ់! គ្រប់កិច្ចការដែលយើងបានធ្វើត្រូវមានទំនុកចិត្តលើខ្លួនឯងជានិច្ចថាអ្វីដែលយើងបានធ្វើគឺត្រឹមត្រូវ ហើយអ្នកជុំវិញខ្លួនពិតជាមានអំណរសប្បាយ និងបានចូលរួមដោយក្តីរីករាយ។ ពិតណាស់នៅពេលយើងម្នាក់ៗរកតំលៃរបស់ខ្លួនឃើញ យើងនិងមានសេចក្តីអំណរ ហើយក៏បានឃើញពីតំលៃនៃជីវិតរបស់ខ្លួនក្នុងគ្រប់កិច្ចការដែលបានប្រព្រឹត្តផងដែរ។

ទោះបីការងារនោះតូចតាចក្តី តែបាននាំក្តីអំណរឲ្យយើងដែលជាអ្នកធ្វើ។  បងប្អូនរួមជំនឿជាទីស្រលាញ់អាប់អាន សេចក្តីស្រលាញ់ សេចក្តីសង្ឃឹម និងអំណរសប្បាយក្នុងជីវិតប្រចាំថ្ងៃនេះ សូមបងប្អូនគ្រីស្តបរិស័ទព្យាយាមចាប់អារម្មណ៍ឲ្យមែនទែន ព្រោះវត្តមានរបស់ព្រះជាម្ចាស់ក្នុងលោកនេះធ្វើឲ្យមានមានអំណរ និងសេចក្តីសង្ឃឹម ទោះពួកគេត្រូវបានជួយនិងការលំបាកយ៉ាងណាក៏ដោយ។

យើងមិននៅម្នាក់ឯងទេ យើងមានមហាគ្រួសាររបស់ព្រះជាម្ចាស់ យើងមានព្រះសហគមន៍ ដែលមានគ្រីស្តបរិស័ទ បូជាចារ្យ បងប្រុសបងស្រី ចាំផ្តល់យោបល់ ចាំជួយលើកទឹកចិត្ត គ្រប់ពេលដែលយើងមានបញ្ហា។ សូមឲ្យជំនឿជ្រៀបចូលទៅក្នុងជីវិតរបស់បងប្អូនម្នាក់ៗឲ្យកាន់តែជ្រៅ និងទទួលបានការបំភ្លឺដ៏ត្រចះត្រចង់ពីព្រះជាម្ចាស់ទៅរកជីវិតពោះពេញដោយសេចក្តីសង្ឃឹម និង អំណរ៕ អាមែន

ដោយ ឆាក លាំង

 

Daily Program

Livesteam thumbnail