« បងប្អូនគ្រីស្តបរិស័ទត្រូវតែព្យាយាមធ្វើកិច្ចការទាំងអស់នេះក្នុងឱកាសព្រះសង្គ្រោះយាងមក!»

បកស្រាយដោយ៖ (លោកសិលាសួន ហង្សលី អភិបាលព្រះសហកមន៍កាតូលិកភូមិភាគកំពងចាម)
អភិ.សួន ហង្សលី៖ បងប្អូនរួមជំនឿជាទីស្រលាញ់អាប់អាន! ការត្រៀមខ្លួនសម្រាប់ទទួលព្រះយេស៊ូគ្រីស្តជាព្រះសង្គ្រោះនៃយើងគ្រប់គ្នាមានច្រើនរបៀប
ទី១៖ យើងម្នាក់ត្រូវយកពេលវេលាដើម្បីអធិដ្ឋាន ការអធិដ្ឋានជារបៀបមួយដែលនាំឲ្យយើងបើកចិត្តគំនិត រៀបចំខ្លួនទាំងផ្លូវកាយផ្លូវចិត្តឲ្យបានសមរម្យ ដើម្បីឲ្យព្រះបន្ទូលរបស់ព្រះជាម្ចាស់ចូលទៅចិញ្ញឹមផ្លូវវិញ្ញាណរបស់យើង ព្រមទាំងជាពេលវេលដែលយើងម្នាក់ត្រូវរិះគិតអំពីជំនឿរបស់យើង ត្រៀមស្វាគមន៍ព្រះយេស៊ូដែលយាងមកក្នុងលោកកីនេះដោយសាមញ្ញបំផុត។
ទី២៖ ពេលណាយើងបានរៀបចំចិត្តគំនិតហើយ គ្រីស្តបរិស័ទក៏ត្រូវខិតខំចូលរួមឲ្យបានសកម្មក្នុងពិធីបុណ្យផ្សេងៗ រួមមានអគ្គសញ្ញាអរព្រះគុណ (អភិបូជា) បងប្អូនព្យាយាមចូលរួមក្នុងកម្មវិធីអភិបូជាឲ្យបានកាន់តែច្រើននៅក្នុងរដូវនេះ ជាពិសេសនៅថ្ងៃអាទិត្យ ដោយសារអត្ថបទព្រះគម្ពីរនៅក្នុងរដូវនេះនិយាយច្រើនទាក់ទងនិងព្រះយេស៊ូប្រសូត្រមានលក្ខណៈជាមនុស្សសាមញ្ញ អំពីឋានៈរបស់ព្រះយេស៊ុ អំពីប្រវត្តិនៃការសង្គ្រោះដែលព្រះជាម្ចាស់ប្រទានឲ្យ។
ទី៣៖ បើសិនជាយើងអាចធ្វើបាន យើងម្នាក់ៗត្រូវយកពេលវេលាស្មឹងស្មាត ឬសំណាក់ធម៍ ដើម្បីឲ្យយើងមានពេលនៅជាមួយព្រះអង្គម្ចាស់ ជាពេលដែលយើងរៀបចំខ្លួនឲ្យបានសមរម្យដើម្បីទទួលព្រះអង្គ។ វត្តមានរបស់ព្រះយេស៊ូជាព្រះសង្គ្រោះនាំឲ្យយើងម្នាក់ៗខិតខំរស់នៅដោយសេចក្តីស្រលាញ់ មេត្តាករុណា ចំពោះអស់បងប្អូនដែលនៅជុំវិញខ្លួនយើង។ ជាពិសេសអស់បងប្អូនដែលជួបនិងទុក្ខលំបាក ហើយត្រូវការឲ្យយើងជួយពួកគេ។
ទី៥៖ យើងបានរៀបចំចិត្តគំនិតហើយ ក៏ត្រូវរៀបចំផ្ទះសម្បែងផងដែរ។ ដើម្បីឲ្យមានបរិយាកាសបុណ្យណូអេល ឬបុណ្យព្រះយេស៊ូប្រសូត្រនៅតាមផ្ទះរៀងៗខ្លួនត្រូវរៀបចំឲ្យមានកូនខ្ទមតូចមួយដែលបង្ហាញថា ជាកន្លែងព្រះយេស៊ូប្រសូត្រ។ ដែលបង្កើតឲ្យមានភាពងាយស្រួលក្នុងការអធិដ្ឋានសម្រាប់ខ្លួនឯង គ្រុមគ្រួសារ សង្គមជាតិ និងពិភពលោកទាំងមូល។ បងប្អូនរួមជំនឿជាទីស្រលាញ់! មានន័យថាយើងបានរៀបចំទាំងចិត្តគំនិត ផ្ទះសម្បែង ខ្លួនប្រាណ ដើម្បីត្រៀមទទួលព្រះអង្គយេស៊ូ ដែលជាព្រះសង្រ្គោះប្រសូត្រមក។ ហេតុនេះហើយសូមគ្រីស្តបរិស័ទទាំងអស់ខិតខំរៀបចំខ្លួនឲ្យបានសាកសម ដើម្បីទទួលព្រះសង្គ្រោះនៃយើងគ្រប់គ្នា៕ អាមែន
ដោយ ឆាក លាំង
Daily Program
