ព្រះចៅអធិរាជ យ៉ុងលី នៃរាជ្យការម៊ីង ស្ថាបនារាជធានីប៉េកាំង

ម៊ីង ចេងជូ ដែលយកនាមរាជ្យថា យ៉ុងលី គឺជាស្តេចទី៣ នៃរាជ្យវង្សម៊ីង និងជាអធិរាជមួយរូបដ៏ល្បីល្បាញបំផុតរបស់ចិន។ ព្រះចៅអធិរាជយ៉ុងលី ដឹកនាំនយោបាយមជ្ឈការ ពង្រីកទឹកដី និងផ្លាស់ប្តូររាជធានីពីណានគីន ទៅប៉េកាំង ដើម្បីតាមដានឲ្យកាន់តែងាយស្រួលនូវសកម្មភាពរបស់ជនជាតិម៉ុងហ្គោល។
បន្ទាប់ពីបានទទួលអំណាច ព្រះចៅយ៉ុងលី បានសម្រេចចិត្តផ្លាស់ប្តូររាជធានីនៃចក្រភពមកកាន់ ប៉េកាំង ដែលជាអតីតក្រុងតាឌូ នៅក្រោមរាជ្យវង្សយ័ន របស់ជនជាតិម៉ុងហ្គោល។ មានកត្តាពីរដែលជំរុញឲ្យមានជម្រើសរបស់ព្រះអង្គនេះ។ ទីមួយ ទីក្រុងនេះ និងតំបន់ជុំវិញស្ថិតនៅក្រោមឥទ្ធិពលរបស់ព្រះអង្គ រួមមានអំណាច នយោបាយ សេដ្ឋកិច្ច និងយោធា។ ទីពីរ ទីតាំងភូមិសាស្រ្តនៃទីក្រុងដើរតួនាទីសំខាន់ខ្លាំងបំផុតនៅក្នុងការការពារខាងយោធា ដោយសារតែវាស្ថិតនៅជិតព្រំដែនទិសខាងជើងផង។ វាអាចតស៊ូបាននឹងការវាយប្រហារពីសត្រូវ និងបញ្ចៀសការឡោមព័ទ្ធពីអ្នកឈ្លានពានផង។ នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ១៤០៣ ព្រះចៅយ៉ុងលីបានប្រកាសឈ្មោះរាជធានីជាផ្លូវការថា បីភីង ឬ សន្តិភាពភាគខាងជើង ហើយក៏ត្រូវបានប្តូរឈ្មោះម្តងទៀតទៅជា បីជីង ឬប៉េកាំង រាជធានីភាគខាងជើង។ ក្រោមរាជ្យរបស់ព្រះអង្គ ផែនការកសាងរាជធានីបានផ្តល់នូវការប្រែប្រួលគួរឲ្យកត់សម្គាល់ដល់ប្រទេសចិន។
នៅឆ្នាំ១៤០៦ ក្រោមបញ្ជារបស់ព្រះចៅអធិរាជយ៉ុងលី សិល្បករជាង ២៣០០០០នាក់ ព្រមទាំងអ្នករៀបចំនគរ ទាហាន និងពលករ រាប់ពាន់នាក់ទៀត បានចំណាយពេល ១៥ឆ្នាំ ក្នុងការរៀបចំរាជធានីប៉េកាំង។
នៅក្រោមរាជ្យរបស់ព្រះចៅអធិរាជយ៉ុងលី ក៏ដូចជាស្ថាបនិករាជ្យវង្សជំនាន់មុន អាចជៀសផុតពីមហន្តរាយអាកាសធាតុ និងជំងឺឆ្លង ដែលបង្កើតបានជាលក្ខខណ្ឌអនុគ្រោះសម្រាប់ស្ថិរភាព នៃចក្រភព និងការពង្រីកសេដ្ឋកិច្ច។ ដើម្បីបញ្ជាក់ និងធានាស្ថិរភាពនៃអំណាចរបស់ព្រះអង្គ ព្រះចៅយ៉ុងលី បានដឹកនាំការវាយប្រហារនៅភាគខាងជើងប្រឆាំងនឹងជនជាតិម៉ុងហ្គោល និងនៅតំបន់ម៉ាន់ជូរី ព្រមទាំងនៅភាគខាងត្បូងប្រឆាំងនឹងរាជាណាចក្រដាយវៀត ដែលខេត្តថ្មីនេះត្រូវបានស្ថាបនាឡើង មុនពេលដែលការគ្រប់គ្រងរបស់ចិនចាប់ផ្តើមថយចុះនៅដាយវៀតចាប់តាំងពីការបញ្ចប់រាជ្យរបស់ព្រះចៅអធិរាជយ៉ុងលី ដោយសារការមិនចុះចាញ់របស់ប្រជាជនក្នុងតំបន់។
នៅដើមរាជ្យវង្សម៊ីង រាជការដាក់កំហិតខ្លាំងនូវការដោះដូរ និងពាណិជ្ជកម្មជាមួយបរទេសខាងក្រៅ។ ប៉ុន្តែនៅក្រោមរាជ្យរបស់ព្រះចៅយ៉ុងលី ព្រះអង្គបានដឹកនាំនយោបាយពាណិជ្ជកម្មផ្លូវការ ដោយលុបចោលការហាមឃាត់ដែលដាក់ប្រជាជនក្នុងការដោះដូរ និងធ្វើពាណិជ្ជកម្មជាមួយបរទេសខាងក្រៅ។
ការធ្វើពាណិជ្ជកម្មធំបំផុតក្នុងការបញ្ជាក់អំពីអំណាចរបស់ចក្រភពម៊ីង កើតមានឡើងក្រោមការជំរុញរបស់ព្រះចៅយ៉ុងលី ក្នុងការបញ្ជូនបេសកកម្មកងនាវាចរណ៍ពីឆ្នាំ១៤០៥ ដល់ឆ្នាំ ១៤៣៣។ ឧត្តមសេនីយ៍ ចេងហេ មានដើមកំណើតពីខេត្តយូនណាន និងអ្នកធ្វើនាវាចរណ៍ដ៏ល្បី ទទួលត្រូវទទួលបន្ទុកដឹកនាំក្រុមកងនាវាពាណិជ្ជកម្មដ៏ធំដើម្បីឆ្ពោះទៅសមុទ្រខាងលិច ទៅអាស៊ីអាគ្នេយ៍ និងអាស៊ីខាងត្បូង និងក៏ដើម្បីទៅស្ថាបនាគោលដៅការទូត និងនយោបាយផង។ នៅអាយុ ២៨ឆ្នាំ លោកបានទៅកាន់ប្រទេសបានប្រមាណជាង ៣០ នៅអាស៊ី និងអាហ្វ្រីក។ ដើម្បីស្ថាបនាទំនាក់ទំនងនយោបាយ សេដ្ឋកិច្ច និងវប្បធម៌ លោកបានធ្វើដំណើរជាង ៥០០០០គម។
ចំណែកព្រះចៅអធិរាជយ៉ុងលី បានចូលសោយទីវង្គត់ នៅព្រះជន្ម ៦៤ព្រះវស្សា ដោយសារព្រះអង្គទទួលរងព្រះឈួនក្នុងអំឡុងពេលធ្វើសង្រ្គាមយូមូឈ័ន ប្រឆាំងនឹងម៉ុងហ្គោល។
Daily Program
