អង្គការមូលនិធិដើម្បីបង្ការរបួសអាស៊ី និងជាសហប្រធានបណ្តាញសុវត្ថិភាពចរាចរណ៍ផ្លូវគោគ បានបង្ហាញហេតុផលចំនួនបីយ៉ាង ដែលយុវជនមួយចំនួនមិន គោរពច្បាប់ចរាចរណ៍ ជាពិសេសមិនពាក់មួកសុវត្ថិភាពា។ ខណៈដែលយុវវ័យមួយចំនួន មិនពាក់មួកសុវត្ថិភាព លោក គឹម បញ្ញា ជានាយកប្រចាំប្រទេស នៃអង្គការខាងលើ បង្ហាញហេតុផលចំនួន៣ រួមមាន កត្តាផ្ទាល់ខ្លួន សំដៅលើការយល់ដឹងរបស់គាត់នៅមានកម្រិត។ ទី២ កត្តាគ្រួសារ និងបរិស្ថានជុំវិញ និងទី៣ ការអនុវត្តច្បាប់មិនទាន់រឹតបន្តឹងខ្លាំង។