ពត៌មាន ក្រុមលោកអភិបាលនៅវ៉េណេស៊ុយអេឡា ជំរុញឱ្យមានតម្លាភាពលើលទ្ធផលបោះឆ្នោត ចំពេលដែលភាពចលាចលដែលកំពុងរីករាលដាល ក្រុមអន្តរសភាលោកអភិបាលនៃព្រះសហគមន៍កាតូលិកនៅប្រទេសវេណេហ្ស៊ុយអេឡា បានជំរុញឲ្យអ្នកពាក់ព័ន្ធរៀបចំដំណើរការបោះឆ្នោតនិងបង្ហាញលទ្ធផលប្រកបដោយតម្លាភាព។
ពត៌មាន ព្រះសហគមន៍នីហ្សេរីយ៉ាស្វាគមន៍ឯកអគ្គរាជទូតថ្មី ក្រុមលោកអភិបាលនៃព្រះសហគមន៍នៅក្នុងប្រទេសនីហ្សេរីយ៉ា បានស្វាគមន៍ចំពោះដំណឹងនៃការតែងតាំងឯកអគ្គរាជទូតសម្រាប់កិច្ចការសន្ទនារវាងព្រះសហគមន៍មូលដ្ឋាននិងសន្តអាសនៈ។ នេះបើតាមសេចក្តីរាយការណ៍របស់វ៉ាទីកង់ញូវ។
ពត៌មាន ព្រះសហគមន៍ហ្វីលីពីន ផ្តល់អនុសាសន៍ដល់ការប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស នៅក្នុងអំឡុងពេលនៃការប្រារព្ធទិវាប្រឆាំងការជួញដូរពិភពលោក ព្រះសហគមន៍នៅក្នុងប្រទេសហ្វីលីពីនបានអំពាវនាវដល់គ្រីស្តបរិស័ទ ឱ្យធ្វើអ្វីៗគ្រប់យ៉ាងដែលអាចធ្វើទៅបាន ដើម្បីធានាថាគ្មានកុមារណាម្នាក់ត្រូវរងគ្រោះដោយសារតែការជូញដូរ។ នេះបើតាមសេចក្តីរាយការណ៍របស់វ៉ាទីកង់ញូវ។
ពត៌មាន សាសនទូតច្រើនពីអាហ្រ្វិកកំពុងប្រកាសដំណឹងល្អនៅអឺរ៉ុប លោកអគ្គអភិបាល ចន វៀលសុន (John Wilson ) ដែលទទួលបន្ទុកព្រះសហគមន៍នៅក្នុងប្រទេសអង់គ្លេសបានមានប្រសាសន៍កត់សំគាល់នៃការរួមវិភាគទានកាន់តែច្រើននៃសាសនាទូតមកពីតំបន់អាហ្រ្វិក។ នេះបើតាមសេចក្តីរាយការណ៍របស់វ៉ាទីកង់ញូវ។
ពត៌មាន ខួបលើកទី១៥ នៃការដាក់បញ្ចូលសារមន្ទីរទួលស្លែង ក្នុងបញ្ជីស្មារតីចងចាំនៃពិភពលោក របស់អង្គការយូណេស្កូ សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ទួលស្លែង ត្រូវបានចុះក្នុងបញ្ជីស្មារតីចងចាំនៃពិភពលោក របស់អង្គការយូណេស្កូ កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០០៩ ដែលមកដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤នេះគឺជាខួបលើកទី១៥។
វិចារណកថា ពេលជក់បណ្តាញសង្គម សូមកុំភ្លេចហើយប្រហែសទំនួលខុសត្រូវប្រចាំថ្ងៃ ប្រព័ន្ធផ្សព្វផ្សាយសង្គមសំខាន់ដែលយើងគួរតាមដាន ប៉ុន្តែសូមកុំអោយយើងទាំងអស់គ្នាជក់ហើយវក់រហូតភ្លេចគិតអំពីមុខរបរចិញ្ចឹមជីវិត ភ្លេចធ្វើការ ភ្លេចការទទួលខុសត្រូវការងារ ភ្លេចរកចំណូល គិតតែវក់ នឹងការចុច Like, share, និង comment។
ពត៌មាន អាមេរិក និងហ៊្សកដានីជំរុញបទឈប់បាញ់នៅហ្គាហ្សា ស្តេច អាបឌូឡាហ្វ ទី ២ ( Abdullah II) នៃប្រទេសហ្ស៊កដានី និងប្រធានាធិបតីអាមេរិក លោក ចូ បៃដិន (Joe Biden )បាននិយាយអំពីកិច្ចខិតខំប្រឹងប្រែងដើម្បីសម្រេចបាននូវបទឈប់បាញ់ជាបន្ទាន់ នៅហ្គាហ្សា។
ពត៌មាន កម្មវត្ថុនៃការអធិស្ឋានប្រចាំខែសីហារបស់សម្តេចប៉ាបគឺផ្តោតលើមេដឹកនាំនយោបាយ ការិយាល័យព័ត៌មានរបស់សន្តអាសនៈនៅថ្ងៃទី៣០ ខែ កក្កដា ឆ្នាំ២០២៤ បានប្រកាសជាចំហរនូវគោលបំណងអធិស្ឋានរបស់ទ្រង់ដោយផ្តោតនៅលើ មេដឹកនាំនយោបាយដែលអាចបម្រើនិងការពារប្រជាជន ។
ពត៌មាន យុវជន៥ម៉ឺននាក់ធ្វើធម្មយាត្រាមកដល់រ៉ូមនៅសប្តាហ៍នេះ នៅសប្តាហ៍នេះយុវជននិងយុវនារីគ្រិស្តបរិស័ទរហូតដល់ទៅ ៥ ម៉ឺននាក់នឹងមកដល់ទីក្រុងរ៉ួម តាមរយៈកម្មវិធីធម្មយាត្រាមួយ ។ នេះបើតាមសេចក្តីរាយការណ៍របស់វ៉ាទីកង់ញូវ ។
ពត៌មាន ស្ថាប័នហិរញ្ញវត្ថុសន្តអាសនៈរកបានប្រាក់ចំណេញ ជិត៤៦ លានអឺរ៉ូក្នុងឆ្នាំ២០២៣ វ៉ាទីកង់ញូវបានរាយការណ៍ថា រដ្ឋបាលហិរញ្ញវត្ថុនៃសន្តអាសនៈដែលគេដឹងថា the Patrimony of the Apostolic See បានអះអាងថា បានរកប្រាក់ចំណេញសរុបប្រមាណជា ជិត ៤៦ លានអឺរ៉ូ កាលពីឆ្នាំ២០២៣ ។
កម្ពុជាស្វាគមន៍ការត្រឡប់មកវិញនៃសម្បត្តិវប្បធម៌ខ្មែរចំនួន ៧៤ រូប ពីបណ្តុំវត្ថុសិល្បៈរបស់លោក Douglas Latchford