ស្ត្រីដើមកំណើតអាស៊ីចំនួន ១៥ នាក់មកពីប្រទេសឥណ្ឌូនេស៊ី និងវៀតណាមបានក្លាយជាសមាជិកនៃក្រុមគ្រួសារបុព្វជាតាហ្រ្វង់ស៊ីស្កូនៃសន្តីអេលីហ្សាបេត ( Franciscan Daughters of St. Elizabeth) ដោយពិធីនេះបានរៀបចំឡើងនៅព្រះវិហារអូញ៉េសានទី (Ognissanti) ក្នុងទីក្រុង ផ្លរ៉េន (Florence) ភាគកណ្តាលប្រទេសអ៊ីតាលីកាលពីថ្ងៃទី ២៧ ខែមិថុនា។