វត្ថុបុរាណខ្មែរ មុនសម័យអង្គរ សម័យអង្គរ និងក្រោយអង្គរ ចំនួន៨៥មុខ ត្រូវបានគ្រួសារជប៉ុន ដែលជាអ្នកស្រលាញ់វប្បធម៌ បានប្រគល់ឲ្យមករាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាវិញ។ ពិធីចុះហត្ថលេខា ប្រគល់ និងទទួល បានធ្វើឡើងនៅ ព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៩ នេះ នាវេលាម៉ោង៩ ព្រឹក នៅសារមន្ទីរជាតិ រវាង លោក គង់ វីរៈ ប្រធាននាយកដ្ឋានសារមន្ទីរជាតិ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៃព្រះរាជាណាចក្រកម្ពុជា ជាមួយលោកស្រី បណ្ឌិត ហ្វូមីកូ តាកាតុវ៉ា ជាសប្បុរជនជាតិជប៉ុន ។