អាជ្ញាធរតំបន់ បានប្រកាសឲ្យដឹងថា គ្មានភាពធូរស្រាលទេនៅអ៊ុយក្រែន។ ការវាយប្រហារ ថ្មីខាងអាកាសដ៏សម្បើមរបស់រុស្ស៊ី បានសំដៅលើទីក្រុងគៀវ និងទីក្រុងអូដេសា កាលពីរាត្រីថ្ងៃចន្ទ ទី៩ ឆ្លងចូលថ្ងៃអង្ការទី១០ ខែមិថុនា ដែលបានសម្លាប់មនុស្សម្នាក់ និងជាពិសេសប៉ះពាល់ដល់មន្ទីរពេទ្យសម្ភពមួយ។