វិចារណកថា សូមកុំបំពុលសង្គម ព្រោះចង់បានប្រិយភាព អ្នកដែលចូលចិត្តតាមដានព័ត៌មានតារាសឹងតែម៉ាចំហៀងប្រទេសបានភ្ញាក់ផ្អើលនឹងសកម្មភាពតារាពីរដូងនិងក្រុមរបស់ពូកគាត់ពាក់ព័ន្ធនឹងព័ត៌មានរៀបអាពាហ៍ពិពាហ៍របស់ពួកគេ។
ពត៌មាន ចំណាប់ខ្មាំងបួននាក់ត្រូវបានរំដោះនៅតំបន់ហ្គាហ្សា ចំណាប់ខ្មាំងបួននាក់ដែលក្រុមហាម៉ាសចាប់ខ្លួននៅហ្គាហ្សាត្រូវបានជួយសង្គ្រោះដោយកងកម្លាំងអ៊ីស្រាអែល។
ពត៌មាន សម្តេចប៉ាបបន្តរំលឹកអំពីបញ្ហានៅហ្គាហ្សា និយាយអំពីសន្តិភាពនៅអ៊ុយក្រែននិងមីយ៉ាន់ម៉ា សម្តេចប៉ាបហ្រ្វង់ស៊ីស្កូបានអំពាវនាវឱ្យប្រទេសនានាធ្វើសកម្មភាពជាបន្ទាន់ ដើម្បីជួយប្រជាជននៅតំបន់ហ្គាហ្សា ជាមួយនឹងជំនួយមនុស្សធម៌ដែលត្រូវការយ៉ាងខ្លាំង។
ពត៌មាន ប្រទេសហ្ស៊កដានីគ្រោងធ្វើជាម្ចាស់ផ្ទះសន្និសីទអន្តរជាតិស្តីពីជំនួយតំបន់ហ្គាហ្សា នៅថ្ងៃអង្គារ៍ ប្រទេសហ្ស៊កដានី បានធ្វើជាម្ចាស់ផ្ទះសន្និសីទបន្ទាន់មួយ ក្នុងគោលបំណងជំរុញការឆ្លើយតបរបស់សហគមន៍អន្តរជាតិចំពោះវិបត្តិមនុស្សធម៌នៅតំបន់ហ្គាហ្សា។
ពត៌មាន សម្តេចប៉ាបស្នើឲ្យរ៉ូមជាកន្លែងស្វាគមន៍ និងសប្បុរសក្នុងអំឡុងឆ្នាំករុណាទិគុណ សម្តេចប៉ាបហ្រ្វង់ស៊ីស្កូថ្លែងការស្នើសុំទៅកាន់អភិបាលក្រុងរ៉ូម និងរដ្ឋបាលទាំងអស់ឲ្យត្រៀមខ្លួនរៀបចំធ្វើជាម្ចាស់ផ្ទះពិធីបុណ្យJubileeនាឆ្នាំ២០២៥ខាងមុខប្រកបដោយអំណរសប្បាយ។
ពត៌មាន លោកអន់តូនី ប៊្លីនឃិន ទៅអ៊ីស្រាអែលដើម្បីពិភាក្សាអំពីបទឈប់បាញ់នៅហ្គាហ្សា ដោយទុកការបែកបាក់គ្នានៅម្ខាង ក្រុមប្រឹក្សាសន្តិសុខនៃអង្កការសហប្រជាជាតិ កាលពីថ្ងៃ ចន្ទ បានមកនូវការគាំទ្រលើផែនការបទឈប់បាញ់នៅហ្គាហ្សា ដោយដាក់ទម្ងន់បន្ថែម ពី ខាងក្រោយនៃយុទ្ធនាការការទូតដែលដឹកនាំដោយសហរដ្ឋអាម៉េរិកដើម្បីលើកកម្ពស់សំណើសន្តិភាពដែលមាន ៣ដំណាក់កាល។
ពត៌មាន សាលាដំបូងរាជធានីភ្នំពេញ បន្តសាកសួរសកម្មជនចលនាមាតាធម្មជាតិ ចំនួន៥នាក់ សាលាដំបូងរាជធានីភ្នំពេញ បានបន្តសវនការទៅលើសកម្មជនចលនាមាតាធម្មជាតិ ចំនួន៥នាក់ កាលពីថ្ងៃទី ១១ ខែ មិថុនា ឆ្នាំ២០២៤ វេលា ម៉ោង ៨:៣០នាទី ព្រឹក ដែលសវនាការនេះបានធ្វើរហូតដល់ ម៉ោង ១៦:៤៦ នាទីល្ងាច លើ ពីបទរួមគំនិតក្បត់ និងប្រមាទព្រះមហាក្សត្រ។
ពត៌មាន មេធាវីជនត្រូវចោទ ឈ្មោះ ស៊ុន ចន្ទី ដែលជាប្រធាន គណបក្ស កម្លាំងជាតិ ពហិការក្នុងសវនការសាលាឧទ្ធរណ៍ នារសៀលថ្ងៃអង្គារ ទី១១ ខែមិថុនានេះ មេធាវីការពារសិទ្ធិឱ្យជនត្រូវចោទ ឈ្មោះ ស៊ុន ចន្ទី ជាប្រធាន គណបក្ស កម្លាំងជាតិ លោក ជួង ជូងី បានសម្រេចធ្វើពហិការក្នុងសវនការសាលាឧទ្ធរណ៍ លើបណ្តឹងឧទ្ធរណ៍ប្តឹងនឹងដីកាសម្រេចឃុំខ្លួនបណ្តោះអាសន្នរបស់សាលាដំបូងរាជធានីភ្នំពេញ។
ពត៌មាន ៥ខែដើមឆ្នាំ២០២៤ ការនាំចេញផលិតផលក្នុងវិស័យកាត់ដេរ កើនឡើង ២០,៦៩ ភាគរយដែលមានទឹកប្រាក់ជិត៥ពាន់លានដុល្លារ កម្ពុជាបានធ្វើការនាំចេញសម្លៀកបំពាក់ ស្បែកជើង និងទំនិញធ្វើដំណើរ កើនឡើងចំនួន ២០,៦៩ ភាគរយ ក្នុងរយៈពេល៥ ខែដំបូងឆ្នាំ២០២៤ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣ ដែលរកចំណូលបាន៤,៨៩ ពាន់លានដុល្លារ។
ជីវិតនិងសង្គម លោកហេនរី ហ្វ៉ដ បិតានៃឧស្សាហកម្មរថយន្តអាម៉េរិក លោកហេនរី ហ្វ៉ដ កើតនៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ១៨៦៣ នៅទីក្រុងឌៀប៊ន រដ្ឋមីជីកេន សហរដ្ឋអាម៉េរិក។ លោកទទួលមរណភាពនៅថ្ងៃទី៧ ខែមេសា ឆ្នាំ១៩៤៧ នៅក្នុងទីក្រុងដដែល។