សាលាដំបូង រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៥ ខែកក្កដានេះ បានប្រកាសសាលក្រមសម្រេចពិន័យ ប្រធានគណបក្សភ្លើងទៀន លោក ទាវ វណ្ណុល ចំនួន ១០ លាន រៀល និងឲ្យសងជំងឺចិត្តទៅដើមបណ្ដឹងចំនួន ៦០០០លានរៀល លើសំណុំរឿង បទ «បរិហារកេរ្តិ៍ ជាសាធារណៈ» ប្រព្រឹត្ត នៅចំណុច រាជធានីភ្នំពេញ និងទីកន្លែងផ្សេងទៀត កាលពីអំឡុងខែកុម្ភៈ ឆ្នាំ ២០២៤។