ខ្ញុំមានចំនុចខ្លះៗដែលចង់ចែកជាមួយបងប្អូននៅក្នុងអត្ថបទព្រះគម្ពីរដំណឹងល្អថ្ងៃនេះ ព្រះយេស៊ូវបានយាងចូលទៅក្នុងទូករបស់ សន្តសិលា ដោយសារសន្តសិលា គាត់នេសាទត្រីអត់បានសោះ ពេញមួយយប់ប៉ុន្តែ ព្រះយេស៊ូវបានយាងចូលទៅក្នុងទូកនឹងបង្គាប់ឲ្យលោកសិលាចេញទូកទៅនេសាទម្តងទៀត។ យើងឃើញថាទោះបីលោកសិលាហត់នឿយពេញមួយយប់ក្នុងការនេសាទត្រីមិនបានក៏ដោយ ក៏លោកនៅតែស្តាប់បង្គាប់ព្រះយេស៊ូហើយសុខចិត្តទៅម្តងទៀត។