«ការលះបង់នៃមន្រ្តីបរិស្ថាននារី គឺជាវីរភាព និងការលះបង់ដ៏មានតម្លៃបំផុត ដែលមិនអាចកាត់ថ្លៃបាន ជាពិសេស ធានាការគ្រប់គ្រងធនធានធម្មជាតិឱ្យគង់វង្សតទៅមុខទៀត» នេះជាការលើកឡើងរបស់ លោកខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន នាថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៤ ដែលជាថ្ងៃដែលពិភពលោក ក៏ដូចជានៅកម្ពុជា បាននិងកំពុងប្រារព្ធទិវានារីអន្តរជាតិ ៨ មីនា។