សូមគោរពជម្រាបសួរបងប្អូនទាំអស់គ្នា! ថ្ងៃនេះជាថ្ងៃពិសេស ប៉ុន្មានថ្ងៃកន្លងមកយើងបានប្រារព្ធពិធីបុណ្យព្រះយេស៊ូឡើងទៅស្ថានបរមសុខប្រកបដោយសិរីរុងរឿង រយៈពេលប្រាំបួនថ្ងៃដែលយើងអធិដ្ឋានឥតឈប់ឈរទាំងទូលអង្វរព្រះវិញ្ញាណដ៏វិសុទ្ធសូមយាងមកបំភ្លឺចិត្តគំនិតរបស់យើង ហើយមិនប៉ុន្មានថ្ងៃទៀតយើងគោរពបុណ្យឱឡារិតព្រះវិញ្ញាណដ៏វិសុទ្ធសណ្ឋិតលើក្រុមគ្រីស្តទូត។