ក្នុងអត្ថបទដំណឹងល្អព្រះយេស៊ូរំលឹកអំពីធម៌វិន័យរបស់លោកម៉ូសេដែលមានចែងថា៖ “កុំសម្លាប់មនុស្ស” ប៉ុន្តែប្រសិនបើយើងចូលឱ្យជ្រាលជ្រៅមែនទែន គឺព្រះយេស៊ូមិនត្រឹមតែមិនសម្លាប់មនុស្សតែប៉ុណ្ណោះទេ គឺ មិនត្រូវខឹងនឹងគេ ឬជេរប្រមាថមើលងាយអ្នកដទៃទ្បើយ។ ដូច្នេះចំណុចទីមួយពិតជាពិបាកមែន! ប៉ុន្តែអ្វីដែលព្រះយេស៊ូចង់និយាយ គឺអំពីកំហឹងដែលមាននៅក្នុងចិត្ត! កំហឹងពីចិត្តដែលចង់ធ្វើបាបគេ ពេលខ្លះយើងខឹងគេភ្លាមៗយើងអាចសម្រួលអារម្មណ៍ ហើយការខឹងរបស់យើងមកពីអារម្មណ៍ឆេវឆៅ។