ពត៌មាន ភូមិភាគកំពង់ចាមរម្លឹកមរណភាព១០០ថ្ងៃរបស់លោកហ្រ្វង់ស្វ័រ ប៉ុងសូដ៍ កម្មវិធីរម្លឹកវិញ្ញាណក្ខន្ធលោកបូជាចារ្យហ្រ្វង់ស្វ័រ ប៉ុងសូដ៍ អតីតបូជាចារ្យទទួលខុសត្រូវ ព្រះសហគមន៍នេះ និងជាអ្នកនិពន្ធសៀវភៅកម្ពុជាឆ្នាំសូន្យ នៅព្រះសហគមន៍កាតូលិកចម្លាក់ស្ថិតនៅក្នុងស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ នាថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥។
វិចារណកថា ព្រោះតែការលោភលន់ ! យើងអាចក្លាយជាមនុស្សឆោតល្ងង់ ជាធម្មជាតិមនុស្សរស់នៅជាមួយនឹងកាមកិលេស សេចក្តីចង់មានចង់បាន ដែលគេហៅហាលោភៈនេះឯង ប៉ុន្តែដោយសារតែក្តីលោភនោះវាខ្លាំងពេក វាអាចបង្កទៅជាបញ្ហារហូតដល់អ្នកខ្លះឆោតហើយល្ងង់លង់ចាញ់កលល្បិចគេអស់ទ្រព្យ អស់កិត្តិយស និង បុណ្យសក្តិក៏មាន ។
ពត៌មាន តើនរណាជាអ្នកដឹកនាំសន្តអាសនៈនៅក្នុងអំឡុងពេលអវត្តមានសម្តេចប៉ាប? បន្ទាប់ពីពិធីបុណ្យសពសម្តេចប៉ាបហ្រ្វង់ស៊ីស្កូបានបញ្ចប់ទៅជាផ្លូវការនៅថ្ងៃទី ២៦ខែមេសា ឆ្នាំ២០២៥ ទៅលោកកាឌីណាល់មកពីជុំវិញពីភពលោកដែលមានអាយុក្រោម៨០ ឆ្នាំ នឹងជួបប្រជុំគ្នាដើម្បីជ្រើសរើសសម្តេចប៉ាបថ្មី ។
ពត៌មាន ហេតុអ្វីបានជាសម្តេចប៉ាបហ្រ្វង់ស៊ីស្កូមិនត្រូវបានគេបញ្ចុះនៅបុរីវ៉ាទីកង់? សពសម្តេចប៉ាបហ្រ្វង់ស៊ីស្កូ ដែលបានយាងចូលទិវង្គត នៅថ្ងៃចន្ទ នាបុណ្យចម្លងទី២១ ខែមេសា ឆ្នាំ២០២៥ នឹងមិនបញ្ចុះនៅបុរីវ៉ាទីកង់ឡើយ ។
ពត៌មាន ចិញ្ចៀនរបស់សម្តេចប៉ាបនឹងត្រូវបំផ្លាញបន្ទាប់ពីទ្រង់សោយទិរង្គត សារព័តមានបរទេសធំៗដែលបានចូលរួមផ្តិតយកព័ត៌មានអំពីពិធីបុណ្យសពរបស់សម្តេចប៉ាបហ្រ្វង់ស៊ីស្កូ បានរាយការណ៍ថា ចិញ្ចៀនរបស់ទ្រង់នឹងត្រូវបំផ្លាញ ។
ពត៌មាន ពិធីបុណ្យសពផ្លូវការរបស់សម្តេចប៉ាបទាក់ទាញគណប្រតិភូមកពី១៣០ប្រទេស វ៉ាទីកង់បាននិយាយថា គណៈប្រតិភូសរុបចំនួន ១៣០ប្រទេស រួមទាំងប្រមុខរដ្ឋចំនួន៥៥រូប ប្រមុខរដ្ឋាភិបាលចំនួន១៤រូប និងព្រះមហាក្សត្រដែលកំពុងសោយរាជ្យចំនួន១២អង្គ បានចូលរួមពិធីបុណ្យសពសម្តេចប៉ាបហ្រ្វង់ស៊ីស្កូ កាលពីថ្ងៃទី ២៦ ខែមេសា ឆ្នាំ២០២៥។
ជីវិតនិងសង្គម អូចូឌៃ អធិរាជដាក់ដំណើរការប្រព័ន្ធគ្រប់គ្រងចក្រភពម៉ុងហ្គោលីដ៏ធំធេងមហិមា អូចូឌៃ ប្រសូតនៅប្រមាណឆ្នាំ១១៨៦ និងសោយទីវង្គត់នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ១២៤១។ អូចូឌៃគឺអធិរាជម៉ុងហ្គោលទី២ ពីឆ្នាំ១២២៧ ដល់ឆ្នាំ១២៤១។
ពត៌មាន សន្តអាសនៈនឹងរៀបចំកម្មវិធីថ្វាយអភិបូជា៩ថ្ងៃជាប់ៗគ្នាដើម្បីលាសម្តេចប៉ាបហ្រ្វង់ស៊ីស្កូ បន្ទាប់ពីពិធីបុណ្យសពរបស់សម្តេចប៉ាបហ្រ្វង់ស៊ីស្កូបានបញ្ចប់ទៅនោះ សន្តអាសនៈបានប្រកាសចេញនូវគម្រោងរៀបចំកម្មវិធីថ្វាយអភិបូជាជាពិសេស មានរយៈពេលដល់ទៅ៩ថ្ងៃជាប់គ្នាដើម្បីគោរពលា សម្តេចប៉ាបហ្រ្វង់ស៊ីស្កូ។
ពត៌មាន កាឌីណាល់១០៣រូប បានមកដល់និងចូលរួមប្រជុំបោះឆ្នោតជ្រើសរើសសម្តេចប៉ាបថ្មី ទីភ្នាក់ងារព័ត៌មានកាតូលិកបានរាយការណ៍ថា គិតត្រឹមថ្ងៃពុធ ក្រុមលោកកាឌីណាល់បានជួបជុំគ្នាជាលើកទី២ ដែលមានលោកកាឌីណាល់១០៣រូប ខណៈដែលកាឌីណាល់ផ្សេងៗទៀតបានកំពុងតែធ្វើដំណើរឡើងមកកាន់រ៉ូម។
ពត៌មាន មឈូសរបស់សម្តេចប៉ាប ហ្វ្រង់ស៊ីស្កូ ត្រូវបិទគម្របនៅល្ងាចថ្ងៃសុក្រ ពិធីបិទគម្របមឈូសរបស់សម្តេចប៉ាប ហ្វ្រង់ស៊ីស្កូ នឹងត្រូវប្រារព្ធឡើងនៅវិសាលវិហាបាស៊ីលីកាសន្តសិលា នៅថ្ងៃសុក្រ ទី ២៦ ខែមេសា វេលាម៉ោង ៨:00 យប់។