ពត៌មាន សុខភាពរបស់សម្តេចប៉ាបបន្តប្រសើរឡើង ការិយាល័យព័ត៌មានសន្តអាសនៈបានប្រកាសថា ស្ថានភាពសុខភាពរបស់សម្តេចប៉ាបហ្រ្វង់ស៊ីស្កូកាន់តែប្រសើរ ប៉ុន្តែទ្រង់ចាំបាច់ត្រូវតែបន្តស្ថិតក្រោមការតាមដាន នៅមន្ទីរពេទ្យមួយរយៈទៀត។
ពត៌មាន លោកបូជាចារ្យនីហ្សេរីយ៉ាម្នាក់ទៀតត្រូវបានសម្លាប់កាលពីសប្តាហ៍មុន ភូមិភាគ កាហ្វាន់ចាន់ (Kafanchan) ប្រទេសនីហ្សេរីយ៉ា កំពុងកាន់ទុក្ខចំពោះអំពើឃាតកម្មមួយមកលើលោក បូជាចារ្យ ស៊ីលវេស្ទ័រ អូគីជូកវូ (Sylvester Okechukwu) កាលពីថ្ងៃពុធ ទី ៥ ខែមីនា។
ពត៌មាន ពុទ្ធសាសនិកស្រីលង្កាអធិស្ឋានពិសេសសម្រាប់សម្តេចប៉ាប ព្រះសង្ឃនៅក្នុងប្រទេសស្រីលង្កាមួយចំនួនបានធ្វើពិធីថ្វាយព្រះអគ្គីពិសេស ដើម្បីបួងសួងឱ្យសម្តេចប៉ាប ហ្វ្រង់ស៊ីស្កូ ឆាប់ជាសះស្បើយពីជំងឺរលាកសួត។
ពត៌មាន អគ្គអភិបាលកាតូលិកក្រុងសេអ៊ូលថា ការរក្សាសិទ្ធិមនុស្សចំពេលមានជម្លោះសង្គមគឺសំខាន់ លោកអគ្គអភិបាលនៃព្រះសហគមប៍កាតូលិកនៅទីក្រុងសេអ៊ូលនៃប្រទេសកូរ៉េខាងត្បូងបានជំរុញឱ្យគ្រីស្តបរិស័ទបង្កើតសង្គមមួយ ដែលគាំទ្រការរក្សាសិទ្ធិរបស់មនុស្សគ្រប់រូប ចំពេលមានជម្លោះសង្គម និងការប្រឈមមុខគ្នាជាច្រើននាពេលបច្ចុប្បន្ននេះ។
ពត៌មាន តើឆ្មាំសន្តិសុខស្វីសធ្វើអ្វី ខណៈសម្តេចប៉ាប កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ? បេសកកម្មរបស់កងឆ្មាំសន្តិសុខស្វីស ដែលជាកងកម្លាំងសមត្ថកិច្ចដ៏ចំណាស់ជាងគេបំផុតក្នុងពិភពលោក គឺដើម្បីធានាសន្តិសុខរបស់សម្តេចប៉ាប និងការពារកាឌីណាល់ ប៉ុន្តែចម្ងល់ថា តើពួកគេធ្វើអ្វីនៅពេលដែលសម្តេចប៉ាបទ្រង់កំពុងតែនៅមន្ទីរពេទ្យ។
ពត៌មាន សម្តេចប៉ាប ជំរុញពិភពលោកកុំឲ្យភ្លេចប្រទេសដែលត្រូវការ 'អំណោយនៃសន្តិភាព' សម្តេចប៉ាបហ្រ្វង់ស៊ីស្កូនៅពេលនេះ កំពុងបន្តសម្រាកព្យាបាលរោគរលាកសួតនៅមន្ទីរពេទ្យមិនទាន់ចេញនៅឡើយ ប៉ុន្តែទោះជាស្ថានភាពទ្រង់បែបនេះក៏ដោយ ក៏ទ្រង់មិនភ្លេចជនរងគ្រោះដែលកំពុងតែស្រេកឃ្លានសន្តិភាពនៅជុំវិញពិភពលោក។
ពត៌មាន លោកកាឌីណាល់ម្នាក់៖ សម្តេចប៉ាបប្រាប់គ្រីស្តបរិស័ទឲ្យយកឈ្នះលើការល្បួងនានា នៅក្នុងអំឡុងពេលដែលលោកកាឌីណាល់ មីកាអែល ហ្សេនី (Michael Czerny) កំពុងតែដឹកនាំបូជនីយចរក្នុងឆ្នាំមហាករុណាទិគុណ នៅក្នុងនាមសម្តេចប៉ាបហ្រ្វង់ស៊ីស្កូ បានថ្លែងថា ទ្រង់ចង់ឲ្យគ្រីស្តបរិស័ទយកឈ្នះឲ្យបានលើការល្បួងនានា។
ពត៌មាន សុខភាពសម្តេចប៉ាបបង្ហាញសញ្ញានៃការប្រសើរឡើងបន្ថែមបន្តិចទៀត ក្រុមវេជ្ជបណ្ឌិតបានផ្តល់នូវរបាយការណ៍ស្ថានភាពនៃការព្យាបាលរបស់សម្តេចប៉ាបហ្រ្វង់ស៊ីស្កូថា ទ្រង់នៅតែមានភាពស្មុគស្មាញ ប៉ុន្តែមានសញ្ញានៃភាពប្រសើរឡើងបន្ថែមទៀតក្រោយពេលបានចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យ។
វិចារណកថា ពេលធនាគារហៅយកក្រេឌីតកាត កុំគិតសប្បាយដើរឆូតពេក! នៅពេលនេះ បុគ្គលខ្លះអាចត្រូវគេរឹតត្បិតកម្មវិធីកម្ចី ប៉ុន្តែបុគ្គលខ្លះទៀតបែរជាត្រូវគេហៅឲ្យខ្ចីលុយ ហើយក៏មានបុគ្គលខ្លះទៀតកំពុងត្រូវគេធ្វើ ឬចេញប័ណ្ណឥណទានប្រភេទវីសាកាតបានថែមទៀតផង។
វិចារណកថា ពលរដ្ឋយើងគួររិះគិតនិងរៀបចំបញ្ហាពីរសម្រាប់ជីវភាព មកដល់ពេលនេះពលរដ្ឋយើងជាច្រើនហាក់នាំគ្នាមើលស្រាលលើការគ្រប់គ្រងពេលវេលា និងបញ្ហាសុខភាព។ ការមើលស្រាលបញ្ហានេះ យើងអាចនឹងក្លាយជាមនុស្សដែលគ្មានអ្វីសោះ ប៉ុន្តែប្រសិនបើគេចេះគិតចេះរៀបចំបញ្ហាទាំងពីរនេះ នោះសមិទ្ធផលគឺមាន។