FABC អនុម័តលក្ខន្តិកៈកែសម្រួល ដើម្បីពង្រឹងអភិបាលកិច្ចបែបស៊ីណូដនៅអាស៊ី

នៅក្នុងអំឡុងពេលនៃមហាសន្និបាតពេញអង្គលើកទី ១២ នៃ FABC នៅបន្ទប់វ៉ាន់ដានៃសណ្ឋាគារ Mulia ក្នុងទីក្រុងហ្សាការតា កាលពីថ្ងៃទី ២៥ ខែកក្កដា សភា​លោកអភិបាលកាតូលិកអាស៊ី បានអនុម័តលើការកែសម្រួលលក្ខន្តិកៈរបស់ខ្លួនយ៉ាងស៊ីជម្រៅ បន្ទាប់ពីមានការពិនិត្យឡើងវិញតាមមាត្រានីមួយៗ ដែលដឹកនាំដោយកាឌីណាល់ អូសវាលដ៍ ហ្គ្រាស៊ីអាស (Oswald Gracias) អគ្គរាជទូតសម្តេចប៉ាប ឡេអូ ទី ១៤  និងលោកបូជាចារ្យវីលៀម ឡារូស (William LaRousse) MM អគ្គលេខាធិការរង។

ថ្លែងបើកកិច្ចប្រជុំ កាឌីណាល់ហ្វីលីព​ នេរី​ ហ្វើរ៉ាវ (Filipe Neri Ferrão) ប្រធាន FABC បានពន្យល់ថា លក្ខន្តិកៈចាស់ឆ្នាំ ២០១៣ ចាំបាច់ត្រូវធ្វើបច្ចុប្បន្នភាព ដើម្បីឆ្លុះបញ្ចាំងពីការរីកចម្រើនផ្នែកគង្វាលកិច្ចក្នុងរយៈពេលមួយទសវត្សរ៍ និងបទពិសោធន៍ពីមហាសន្និបាតព្រះសហគមន៍​សកល​ស្តីពីស៊ីណូដាល ដោយគាត់បានកត់សម្គាល់ថា អត្ថបទដែលបានកែសម្រួលនេះនឹងធ្វើ​ "ឱ្យមានសុខដុមរមនាជាមួយនឹងថតភាពជាក់ស្តែងនៃ FABC នាពេលបច្ចុប្បន្ន"

កាឌីណាល់ហ្គ្រាស៊ីអាស បានអះអាងឡើងវិញដល់តំណាងប្រជុំថា ការកែប្រែទាំងនេះនៅតែរក្សាអត្តសញ្ញាណស្នូលរបស់FABC ដោយបានថ្លែងថា "យើងមិនមែនកំពុងស្នើសុំអ្វីដែលថ្មីស្រឡាងនោះទេ... យើងគ្រាន់តែធ្វើបច្ចុប្បន្នភាពលក្ខន្តិកៈ ដើម្បីឆ្លុះបញ្ចាំងពីថតភាពជាក់ស្តែងនៃ FABC នាពេលបច្ចុប្បន្ន" ដែលរួមមានការកំណត់អត្ថន័យឡើងវិញនៃអង្គភាពនេះថាជា "ការបង្ហាញយ៉ាងច្បាស់នៃឯកភាព និងពហុភាពនៃព្រះសហគមន៍​នានានៅអាស៊ី" ដើម្បីរំលេចពីអត្តសញ្ញាណរបស់ខ្លួនជាការរួបរួមរបស់ព្រះសហគមន៍​ក្នុងស្រុក។

លក្ខន្តិកៈដែលបានធ្វើបច្ចុប្បន្នភាពនេះ បានពង្រីកបេសកកម្មរបស់ FABC ដោយបញ្ចូលការថែរក្សាធម្មជាតិ បញ្ជូលការលើកកម្ពស់ការស្រាវជ្រាវផ្នែកទេវវិទ្យានិងគង្វាលកិច្ច ពង្រីកកិច្ចសហប្រតិបត្តិការរវាងសភាអភិបាលកាតូលិក និងក្រសួងនាន​របស់​វ៉ាទីកង់ ព្រមទាំងបែងចែកឱ្យកាន់តែច្បាស់រវាងទំនាក់ទំនង អន្តរនិកាយ​ និងការសន្ទនាអន្តរសាសនា។

រចនាសម្ព័ន្ធអភិបាលកិច្ចត្រូវបានធ្វើទំនើបកម្ម ដោយជំនួសគំរូថ្នាក់ដឹកនាំចាស់ មកជាក្រុមប្រឹក្សាប្រតិបត្តិរួមគ្នា ដែលរួមមានប្រធាន អនុប្រធាន និងអគ្គលេខាធិការ ខណៈពេលដែលពង្រីកវិសាលភាពរបស់អគ្គលេខាធិការដ្ឋានកណ្តាល ឱ្យគ្របដណ្តប់លើទំនាក់ទំនង ការស្រាវជ្រាវ និងការសន្ទនា ព្រមទាំងជំនួសពាក្យ "មហាសន្និបាតតំបន់" ដោយប្រើពាក្យ "ការជួបជុំរបស់អភិបាល" ដែលមានភាពបត់បែនជាងមុន។ បន្ទាប់ពីដំណើរការស៊ីណូដាល និងការកែលម្អដោយតំណាងមហាសន្និបាត សេចក្តីកែប្រែដែលត្រូវបានអនុម័តទាំងនេះ នឹងត្រូវបញ្ជូនទៅកាន់សន្តអាសនៈ ដើម្បីសុំការយល់ព្រមជាផ្លូវការចុងក្រោយ មុនពេលចូលជាធរមាន៕

 

Daily Program

Livesteam thumbnail