អង្គការសហប្រជាជាតិរាយការណ៍កាលពីឆ្នាំ២០២៤ មានបុគ្គលិកមនុស្សធម៌៣៨៣នាក់ស្លាប់

អង្គការសហប្រជាជាតិបានបង្ហាញថាយ៉ាងហោចណាស់បុគ្គលិកមនុស្សធម៌ចំនួន ៣៨៣ នាក់ត្រូវបានសម្លាប់នៅទូទាំងពិភពលោកចាប់តាំងពីដើមឆ្នាំ ២០២៤ ហើយបានពិពណ៌នាចំនួនអ្នកស្លាប់ថាជា "កំណត់ត្រាដ៏គួរឱ្យតក់ស្លុត" និងការឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីគ្រោះថ្នាក់ដែលកំពុងកើនឡើងលើ បុគ្គលិកជំនួយ។

តួលេខដែលបានចេញផ្សាយកាលពីសប្តាហ៍មុន នាឱកាសដែលពិភពលោកប្រារព្ធទិវាមនុស្សធម៌ពិភពលោកបង្ហាញថា ករណីនេះការកើនឡើង ៣១% ធៀបនឹងអ្វីដែលបានកើតឡើងនិងគំរាមកំហែងដល់ពួកគេកាលពីឆ្នាំ២០២៣។

ប្រភពដដែលបានសង្កត់ធ្ងន់ថា ជិតពាក់កណ្តាលនៃការស្លាប់​ ពោលគឺ ១៨១ នាក់ គឺបានកើតឡើងនៅហ្គាហ្សា ជាកន្លែងដែលជម្លោះដែលកំពុងបន្តបានជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់ប្រតិបត្តិការមនុស្សធម៌។

របាយការណ៍របស់អង្គការសហប្រជាជាតិបានគូសបញ្ជាក់ថា ក្នុងរយៈពេល៨ខែដំបូងនៃឆ្នាំនេះ បុគ្គលិកជំនួយចំនួន​២៦៥នាក់ត្រូវបានវាយប្រហារដោយផ្ទាល់នៅពេលកំពុងបំពេញភារកិច្ចរបស់ពួកគេ។ ភាគច្រើននៃអ្នកដែលត្រូវបានសម្លាប់គឺជាបុគ្គលិកក្នុងស្រុក។

ក្រៅពីអ្នកស្លាប់ បុគ្គលិកជំនួយចំនួន ៣០៨ នាក់ផ្សេងទៀតបានរងរបួស  ហើយ១២៥ នាក់ទៀតត្រូវបានចាប់ពង្រត់។

លោក ថម ហ្លីឆ័រ (Tom Fletcher) អគ្គលេខាធិការរងអង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការមនុស្សធម៌បានថ្កោលទោសចំពោះអំពើហិង្សានេះដោយបញ្ជាក់ថាសូម្បីតែការវាយប្រហារមួយប្រឆាំងនឹងសហសេវិកមនុស្សធម៌គឺជាការវាយប្រហារលើបុគ្គលិកជំនួយទាំងអស់៕

Daily Program

Livesteam thumbnail