សហរដ្ឋអាមេរិក នឹងចូលរួមគាំទ្រ ផ្នែកភស្តុភារ និងបច្ចេកទេសសំខាន់ៗ ដើម្បីបង្កើតក្រុមការងារអ្នកសង្កេតការណ៍អាស៊ានឱ្យបានលឿន ដើម្បីតាមដានការអនុវត្ដបទឈប់បាញ់រវាងកម្ពុជា-ថៃ

មេបញ្ជាការ បញ្ជាការដ្ឋានឥណ្ឌូប៉ាស៊ីហ្វិក សហរដ្ឋអាមេរិក និង លោកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំនៅប្រទេសម៉ាឡេស៊ីបានប្រាប់រដ្ឋមន្រ្ដីក្រសួងការពារជាតិកម្ពុជាឱ្យដឹងថា សហរដ្ឋអាមេរិក នឹងចូលរួមគាំទ្រ ផ្នែកភស្តុភា និងបច្ចេកទេសសំខាន់ៗ ដើម្បីបង្កើតក្រុមការងារអ្នកសង្កេតការណ៍អាស៊ាន (AMT) ឱ្យបានលឿនបំផុត ដើម្បីតាមដានឱ្យការអនុវត្តបទឈប់បាញ់រវាងភាគីកម្ពុជា និងថៃ ប្រកបដោយភាពជោគជ័យ និងមានប្រសិទ្ធភាព។

ក្នុងកិច្ចជំនួបនោះ លោក មេបញ្ជាការ បញ្ជាការដ្ឋានឥណ្ឌូប៉ាស៊ីហ្វិក សហរដ្ឋអាមេរិក និង លោកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំនៅប្រទេសម៉ាឡេស៊ី ក៏បានបញ្ជាក់ប្រាប់ឯកឧត្ដមរដ្ឋមន្រ្ដីការពារជាតិកម្ពុជាពីជំហររបស់សហរដ្ឋអាមេរិក ក្នុងការគាំទ្របទឈប់បាញ់ ដែលឯកឧត្តមប្រធានាធិបតី Donald Trump (ដូណាល់ ត្រាំ) បានផ្តួចផ្តើម ដោយដឹកនាំពីភាគីម៉ាឡេស៊ី ជាប្រធានអាស៊ានប្តូរវេណ ក្នុងការអនុវត្តបទឈប់បាញ់។

ជាមួយគ្នានេះ លោកទាំងពីរ ក៏បានថ្លែងបញ្ជាក់បន្ថែមថា នឹងតាមដានឱ្យការអនុវត្តនេះប្រកបដោយភាពជោគជ័យ និងមានប្រសិទ្ធភាព ហើយក៏នឹងចូលរួមគាំទ្រ ផ្នែកភស្តុភារ និងបច្ចេកទេសសំខាន់ៗ ដើម្បីបង្កើតក្រុមការងារអ្នកសង្កេតការណ៍អាស៊ាន (AMT) ឱ្យបានលឿនបំផុត។ 

លោកនាយឧត្ដមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងការពារជាតិកម្ពុជាបានលើកឡើងថា មេបញ្ជាការ បញ្ជាការដ្ឋានឥណ្ឌូប៉ាស៊ីហ្វិក សហរដ្ឋអាមេរិក និង លោឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំនៅប្រទេសម៉ាឡេស៊ី ក៏ថែមទាំងបានបង្ហាញពីអ្វីដែលជាការអនុវត្តបន្តរបស់សហរដ្ឋអាមេរិក រួមមាន៖ ការធ្វើផែនការយោធា, គ្រឿងបរិក្ខារ, ប្រព័ន្ធបញ្ជូនកម្លាំង, ប្រព័ន្ធឃ្លាំមើលតាមអាកាស និងសម្ភារបច្ចេកទេសទំនើបជាច្រើនទៀត។ ទាំងនេះបង្ហាញពីការត្រៀមខ្លួនរបស់ពួកគាត់ក្នុងការចូលរួមឱ្យមានសន្តិភាពពិតប្រាកដ៕

Daily Program

Livesteam thumbnail