សម្តេចប៉ាបឡេអូសំដែងមរណៈទុក្ខជូនជនរងគ្រោះធម្មជាតិនៅបីប្រទេស
វ៉ាទីកង់ញូវបានរាយការណ៍ថា សម្តេចប៉ាបឡេអូទី១៤ បានកាលពីថ្ងៃអាទិត្យកន្លងទៅនេះទ្រង់បានសំដែងនិងចូលរួមមរណៈទុក្ខជូនជនរងគ្រោះដោយគ្រោះធម្មជាតិនៅ៣ប្រទេស ដែលរួមមានម៉ូហ្សំប៊ិក ព័រទុយហ្គាល់ និងអ៊ីតាលី។
មានបន្ទូលទៅកាន់គ្រីស្តបរិស័ទដែលជួបជុំគ្នានៅទីលានសន្តសិលា សម្តេចប៉ាបឡេអូសង្កត់ធ្ងន់ថា គ្រោះទឹកជំនន់និងព្យុះនៅប្រទេសម៉ូហ្សំប៊ិក ព័រទុយហ្គាល់ និងអ៊ីតាលី គឺគួរឲ្យរន្ធត់។
យ៉ាងហោចណាស់មនុស្ស ១៥០នាក់បានបាត់បង់ជីវិតនៅសប្តាហ៍នេះ នៅពេលដែលព្យុះធ្ងន់ធ្ងរបានវាយប្រហារប្រទេសម៉ូសំប៊ិក ហើយមនុស្សជិតមួយលាននាក់បានរងផលប៉ះពាល់ដោយភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់។
នៅកណ្តាលប្រទេសព័រទុយហ្គាល់ យ៉ាងហោចណាស់មនុស្ស 6 នាក់បានស្លាប់ដោយសារព្យុះ គ្រីស្ទីន (Kristin) ដែលមានខ្យល់បក់បោករហូតដល់ ២០២គីឡូម៉ែត្រក្នុងមួយម៉ោង៕