សម្តេចប៉ាបឡេអូទី១៤ យាងទទួលប្រធានាធិបតីនៃសាធារណរដ្ឋ ស៊ីសែល

សម្តេចប៉ាបឡេអូទី១៤ កាលពីចុងសប្តាហ៍មុនបានយាងទទួលជួបសាវនាការជាមួយនឹងប្រធានាធិបតីនៃសាធារណរដ្ឋ ស៊ីសែល លោក វ៉ាវែល រ៉ាំកាឡាវ៉ាន់ (Wavel Ramkalawan ) នៅបុរីវ៉ាទីកង់។
យោងតាមសេចក្តីថ្លែងការណ៍ដែលចេញផ្សាយដោយការិយាល័យព័ត៌មានសន្តអាសនៈបានឲ្យដឹងថា បន្ទាប់ពីជួបសាវនាការជាមួយនឹងសម្តេចប៉ាបរួចលោក ប្រធានាធិបតីបានបន្តជួប ជាមួយលោកកាឌីណាល់ ព្យែត្រូ ផារ៉ូលីន នាយករដ្ឋមន្រ្តីនៃសន្តអាសនៈ អមដោយ លោម ម៉ុងសេញ័រ មីរ៉ូស្លាវ វ៉ាសូវស្គី (Mirosław Stanisław Wachowski ) អនុរដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋ និងអង្គការអន្តរជាតិ ផងដែរ។
ក្នុងអំឡុងពេលពិភាក្សាគ្នាភាគីទាំងពីរបានផ្តោតទំនាក់ទំនងការទូតដ៏ល្អរវាងសន្តអាសនៈ និងសាធារណរដ្ឋ ស៊ីសែល។
មេដឹកដឹកនាំទាំងពីរភាគី បានពិភាក្សាដោយផ្តោតលើការយកចិត្តទុកដាក់លើទិដ្ឋភាពមួយចំនួននៃស្ថានភាពនយោបាយ និងសេដ្ឋកិច្ចសង្គមរបស់ប្រទេស ជាពិសេសលើការសហការរបស់ខ្លួនជាមួយព្រះសហគមន៍ ក្នុងតំបន់ទាក់ទងនឹងបរិស្ថាន ការថែទាំសុខភាព និងការអប់រំ។
ជាចុងក្រោយ មេដឹកនាំស៊ីសែល និងសន្តអាសនៈក៏បានផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់ និងអន្តរជាតិ ដោយ "គូសបញ្ជាក់ពីសារៈសំខាន់នៃការជំរុញកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការក្នុងចំណោមប្រជាជាតិនានា ដើម្បីសន្តិភាព៕
Daily Program
