វ៉ាទីកង់អំពាវនាវឲ្យពុទ្ធសាសនិកជន និងគ្រីស្តបរិស័ទឲ្យក្លាយជាសិប្បករនៃសន្តិភាព
នៅក្នុងសារដែលបុរីវ៉ាទីកង់ផ្ញើជូនពុទ្ធបរិស័ទនាឱកាស បុណ្យវិសាខបូជាឆ្នាំ ២០២៦ គណកម្មាធិការសន្ទនាអន្តរសាសនានៃបុរីវ៉ាទីកង់បានអំពាវនាវដល់ ពុទ្ធសាសនិកជន និងគ្រិស្តបរិស័ទឱ្យធ្វើការរួមគ្នាធ្វើជាសិប្បករនៃសន្តិភាព។
តាមរយៈសារនោះខ្លឹមសារសំខាន់គឺសង្កត់ធ្ងន់ល់ “សន្តិភាពដេលគ្មានអាវុធ និងរំសាយអាវុធ” ដែលមានឫសគល់ចេញពីសេចក្តីអាណិតអាសូរ ការសន្ទនា និងការផ្លាស់ប្តូរផ្នត់គំនិត ។
សារនេះ ដែលចុះហត្ថលេខាដោយលោកកាឌីណាល់ ចច ចាកូប គូវ៉ាកាដ អ្នកទទលខុសត្រូវគណកម្មាធិការសន្ទនាអន្តរសាសនាម ដោយសារនោះ បានសំដែងនូវការស្វាគមន៍ដល់ពុទ្ធសាសនិកដែលប្រារព្ធ បុណ្យបុណ្យវិសាខបូជាដែលបានរៀបចំកន្លងមក ក៏ដូចជាការធ្វើសមាធិលើសន្តិភាពនៅពេលដែលត្រូវបានសម្គាល់ដោយសង្គ្រាម ការបែកបាក់ និងការមិនទុកចិត្តកាន់តែខ្លាំងឡើង។
លោកកាឌីណាល់បានលើកឡើងថា វិសាខបូជាគឺជាពិធីបុណ្យមួយក្នុងចំណោមពិធីបុណ្យសំខាន់បំផុតនៅក្នុងប្រតិទិនព្រះពុទ្ធសាសនា។ ពិធីនេះរំលឹកដល់ការប្រសូត ការត្រាស់ដឹង និងការចូលបរិនិព្វានចុងក្រោយរបស់ព្រះពុទ្ធ ដែលពេលនេះកំពុងតែមានការគោរពបូជានៅប្រទេសជាច្រើនដូចជា ស្រីលង្កា និងអាស៊ីអាគ្នេយ៍ ជាដើម។
នៅក្នុងសាររនោះ ក្រុមប្រឹក្សាវ៉ាទីកង់សម្រាប់ការសន្ទនាអន្តរសាសនាបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការអនុវត្តទាំងនេះហើយប្រភពដដែលបាននិយាយថា សន្តិភាពមិនមែនគ្រាន់តែជាសេចក្តីប្រាថ្នានយោបាយ ឬអវត្តមាននៃជម្លោះប្រដាប់អាវុធនោះទេ ប៉ុន្តែជាអ្វីមួយដែលចាប់ផ្តើមនៅក្នុងចិត្តមនុស្ស។
លោកកាឌីណាល់ក៏បានសង្កត់ធ្ងន់នូវកំណើននៃអំពើហិង្សានិងការព្រួយបារម្ភអំពីការផ្ទុះសង្រ្គាមនានា ប៉ុន្តែ ប្រពៃណីសាសនាមានការទទួលខុសត្រូវជាក់លាក់មួយ មិនមែនធ្វើឱ្យការបែកបាក់កាន់តែស៊ីជម្រៅនោះទេ ប៉ុន្តែត្រូវព្យាបាលបញ្ហា៕