ព្រះវិហាកាតូលិកចំណាស់លើភ្នំបូកគោទាក់ទាញចំណាប់ភ្ញៀវទេសចរណ៍ជាតិ អន្តជាតិ
ព្រះវិហាកាតូលិកដែលមានអាយុកាលជិត១០០ឆ្នាំ ស្ថិតនៅលើភ្នំបូកគោ ក្រុងបូកគោ បានកំពុងទាក់ទាញការចាប់អារម្មណ៍ពីសំណាក់ភ្ញៀវទេសចរណ៍ជាតិ និងអន្តជាតិ ជាពិសេសក្នុងព្រឹត្តការណ៍ប្រណាំងកង់ Flying Bikers2 Cannondale កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦។
បើតាមការឲ្យដឹងពីលោកបូជាចារ្យ គង់ វៀល ជាអ្នកសម្របសម្រួលកម្មវិធីនេះ និងជាអ្នករៃអង្គាសថវិការៀបចំជួសជុលព្រះវិហាបូកគោដែលមានមួយអាយុជិតមួយសតវត្សរ៍នេះ បានរៀបរាប់ថា ការរៀបចំកម្មវិធីនេះ គឺដើម្បីឲ្យព្រះវិហារកាតូលិកចំណាស់នេះ ទៅជាកន្លែងដ៏ទាក់ទាញមួយសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ និងកាន់តែពិសេសសម្រាប់បងប្អូនដែលមានជំនឿលើព្រះយេស៊ូគ្រីស្តមកអធិដ្ឋានសុំសេចក្តីសុខ។
ក្នុងព្រឹត្តិការណ៍ប្រណាំងកង់ Flying Bikers 2 Cannondale កាលពីថ្ងៃទី២៥ ខែតុលា ដែលមានចំម្ងាយ២៨គីឡូម៉ែត្រ ចាប់ផ្តើមពីជើងភ្នំបូកគោ រហូតដល់កាស៊ីណូចាស់លើភ្នំបូកគោ។ កម្មវិធីនេះ ជាឱកាសបន្ថែមមួយទៀត ដើម្បីចូលរួមផ្សព្វផ្សាយពីព្រះវិហារនេះទៅកាន់កីឡាករ កីឡាការិនី ជាតិ និងអន្តរជាតិ ដោយបានរៀបចំផ្ទាំងប៉ាណូដាក់តាំងបង្ហាញពីសកម្មភាព និងផែនការៀបចំជួសជុលកែរលម្អព្រះវិហាចំណាស់នេះផងដែរ។ នេះបើតាមការរៀបរាប់របស់លោកពុកគង់វៀល។
កីឡាករ-ការិនីទាំងអស់ដែលមានចំនួនប្រមាណ១០០នាក់ បានមកដល់ព្រះវិហាកាតូលិកចំណាស់អាយុជិតមួយទស្សវត្ស បានសម្តែងនូវអារម្មណ៍សប្បាយរីករាយ ទោះបីជាមានការហត់នឿយបន្តិច។
លោកឈុន សាកលនិយាយថា «កីឡាកជិះកង់ រួមទាំងខ្ញុំផ្ទាល់បានកត់សម្គាល់ឃើញវត្តមាននៃព្រះវិហារកាតូលិកនៅលើកំពូលភ្នំបូកគោ ដែលមានសោភ័ណភាពស្អាត និងជាកេរដំណែលប្រវត្តិសាស្ត្រដ៏សំខាន់មួយដែលអាចទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិជាច្រើន»។
លោកបានសំណូមពរ ដល់ភ្ញៀវទេសចរទាំងអស់ដែលបានមកដល់តំបន់រមណីដ្ឋាននេះ សូមចូលរួមថែរក្សានិងការពារ កុំឱ្យមានការគូសវាសបំផ្លាញ ដើម្បីរក្សាតម្លៃវប្បធម៌ និងប្រវត្តិសាស្ត្រទាំងនោះឱ្យបានគង់វង្ស និងការគោរពដល់រចនាសម្ព័ន្ធបុរាណ ដូចជាព្រះវិហារ និងប្រាសាទផ្សេងៗ។
លោកបូជាចារ្យ គង់ វៀល បានរំលឹកផងដែរថា ព្រះវិហារកាតូលិកដ៏ចំណាស់នេះត្រូវ បានសម្ពោធឲ្យប្រើប្រាស់ជាផ្លូវការផ្លូវការនៅក្នុងឆ្នាំ ១៩២៨ ហើយព្រះសហគមន៍កាតូលិកកំពុងទន្ទឹងរង់ចាំខួប ១០០ ឆ្នាំនៃព្រះវិហារនេះនៅ២ឆ្នាំខាងមុខទៀត ព្រមទាំងបានសម្តែងការអបអរសាទរដល់កីឡាករដែលបានជិះមកដល់កំពូលភ្នំដោយជោគជ័យ។ លើភ្នំបូកគេនេះ ក៏មានទីសក្ការៈសម្រាប់បងប្អូនកាន់សាសនាផ្សេងគោរពប្រណិប័តន៍ក្រៅគ្រីស្តសាសនាផងដែរ។
បច្ចុប្បន្ននេះ លោកបូជាចារ្យគង់ វៀលកំពុងស្វះស្វែងរកថវិកាដើម្បីជួសជុល និងស្ថាបនាព្រះវិហារចាស់ដែលទ្រុឌទ្រោមនេះឡើងវិញ តាមរយៈការៃអង្គាសថវិកា ការរៀចំកម្មវិធីនានាដូចដែលបានធ្វើនៅក្នុងព្រឹត្តិការណ៍នេះ៕
ដោយ ឆាក លាំង
