ការប្រទូស្តរាយរវាងទីក្រុងតេអេរ៉ង់ និងវ៉ាស៊ីនតុន ត្រូវបានផ្អាក និងការប្រកាស អំពីការប្រជុំនៅប្រទេសកាតា
អ៊ីរ៉ង់ និងសហរដ្ឋអាម៉េរិក បានប្រកាសកាលពីថ្ងៃទី២៩ ខែមិថុនា នូវកិច្ចប្រជុំនៅសប្តាហ៍នេះនៅប្រទេសកាតាបន្ទាប់ពីមានការវាយប្រហារគ្នានាប៉ុន្មានថ្ងៃមកហើយ ប៉ុន្តែទីក្រុងតេអេរ៉ង់លើកឡើងអំពីជំនួបបច្ចេកទេសដោយមិនមានការចរចាដោយផ្ទាល់ជាមួយភាគីសត្រូវ នៅខណៈដែលទីក្រុងវ៉ាស៊ីនតោន និយាយអំពី "កិច្ចប្រជុំកម្រិតខ្ពស់"។
យោងតាមមន្រ្តីជាន់ខ្ពស់អាម៉េរិកម្នាក់ ភាគីទាំងពីរបានសម្រេចបញ្ឈប់ការវាយប្រហាររបស់ ពួកគេ ដែលបានធ្វើឡើង ទោះបីមានការចុះហត្ថលេខាលើពិធីសារកិច្ចព្រមព្រៀងកាលពីពាក់ កណ្តាលខែមិថុនា ដើម្បីបញ្ចប់សង្រ្គាមនៅមជ្ឈិមបូព៌ាក្តី។ ហើយប្រធានាធិបតីអាម៉េរិក បាន សរសេរនៅលើបណ្តាញសង្គម ទ្រូស សូស្យល់ (Truth Social) ថា ៖ “អ៊ីរ៉ង់បានស្នើសុំឲ្យមាន កិច្ចប្រជុំមួយ។ ហើយវានឹងរៀបចំធ្វើឡើងនៅថ្ងៃអង្គារ ទី៣០ ខែមិថុនា នៅទីក្រុងដូហា។”
បន្តិចក្រោយមក អ្នកនាំពាក្យនៃសេតវិមាន លោកស្រី ការ៉ូលីន លីវីត បានប្រកាសនៅសារព័ត៌មាន ហ្វ៉កញូ (Fox News) ថា បេសកជនពិសេស លោកស្តេវ វីតកូហ្វ និងលោក ចារ៉េត គូស្នឺ នឹងទៅកាន់ទីនោះ នៅសប្តាហ៍នេះ ដើម្បីចូលរួមសម្រាប់កិច្ចប្រជុំកម្រិតខ្ពស់”។
អ្នកការទូតម្នាក់ដែលមានចំណេះដឹងអំពីការចរចា បានប្រាប់ទីភ្នាក់ងារសារព័ត៌មានបារាំង (AFP) ថា នឹងមានកិច្ចជំនួបប្រជុំនៃក្រុមបច្ចេកទេស “នៅក្នុងពីរបីថ្ងៃខាងមុខនេះ” ហើយបាន បន្ថែមថា “បណ្តាញទំនាក់ទំនងសម្រាប់បន្ថយហានិភ័យនៃហេតុការណ៍ បានដំណើរការ”។
មុនដំបូង បន្ទាប់ពីបានបដិសេធរាល់ការជួបប្រជុំ ការទូតអ៊ីរ៉ង់បានបញ្ជាក់កាលពីថ្ងៃចន្ទ អំពីការបញ្ជូនគណៈប្រតិភូអ្នកជំនាញនៅសប្តាហ៍នេះទៅទីក្រុងដូហា។ ប៉ុន្តែអ្នកនាំពាក្យក្រសួង ការបរទេសអ៊ីរ៉ង់ លោកអេស្មេអ៊ីល បាហ្គៃ បានទទូចថា នៅក្នុងប៉ុន្មានថ្ងៃខាងមុខ យើងមិន ចរចាជាមួយភាគីអាម៉េរិកនោះទេ ទោះនៅក្នុងកម្រិតណាក៏ដោយ។
ភាពតានតឹងកាន់តែកើនឡើងនៅជុំវិញការគ្រប់គ្រងច្រកសមុទ្រយុទ្ធសាស្រ្តអ័រមូស ដែល ចរាចរណ៍ឆ្លងកាត់បានថយចុះកាលពីចុងសប្តាហ៍ បន្ទាប់ពីមានការវាយប្រហាររបស់អ៊ីរ៉ង់លើនាវានានា។
អ៊ីរ៉ង់បាននិយាយម្តងទៀត ទោះបីមានការប្រឆាំងពីសហរដ្ឋអាម៉េរិកក៏ដោយ តាំងពីប៉ុន្មានសប្តាហ៍មកហើយថា វានឹងមិនមានការវិលត្រឡប់មករកស្ថានភាពមុនសង្រ្គាម នៅពេលដែលច្រកឆ្លងកាត់ត្រូវមិនបង់ប្រាក់។ ហើយអ៊ីរ៉ង់គំរាមនាវានានាដែលព្យាយាមវាងផ្លូវដែលបានអនុញ្ញាត។
ដោយចោទប្រកាន់ទីក្រុងតេអេរ៉ង់ថា បានដាក់គោលដៅវាយប្រហារលើនាវាពីរគ្រឿងកាលពី សប្តាហ៍មុន សហរដ្ឋអាម៉េរិកបានទម្លាក់គ្រាប់បែកលើប្រទេសអ៊ីរ៉ង់ ហើយប្រទេសអ៊ីរ៉ង់ បាន ដាក់គោលដៅវាយប្រហារលើប្រទេសជិតខាងតំបន់ឈូងសមុទ្រ មានប្រទេសគូវ៉ែត និងបារ៉ែនជាដើម។ នេះគឺជាអ្វីដែលធ្វើឲ្យផុយស្រួលដល់ពិធីសារនៃកិច្ចព្រមព្រៀងដែលចុះហត្ថលេខាកាលពីថ្ងៃទី១៧ ខែមិថុនា រវាងទីក្រុងតេអេរ៉ង់ និងទីក្រុងវ៉ាស៊ីនតុន។
ចំណែកក្រសួងការបរទេសអ៊ីរ៉ង់ បានរាយការណ៍ថា អ៊ីរ៉ង់ និងអូម៉ង់ បានប្រឈមទស្សនៈគ្នាកាលពីថ្ងៃចន្ទ។
ប្រសិនបើប្រទេសទាំងពីរអះអាងអំពីអធិបតេយ្យភាពរបស់ខ្លួនលើច្រកអ័រមូស។ ប៉ុន្តែក៏មាន អនុសញ្ញាសមុទ្រអន្តរជាតិនៃអង្គការសហប្រជាជាតិស៊ីអេនយូឌីអេម (CNUDM) ដែលត្រូវ បានអនុម័តនៅឆ្នាំ១៩៨២ ដែលធានាសិទ្ធិ “ឆ្លងកាត់ក្នុងការធ្វើដំណើរ” នៅក្នុងច្រកសមុទ្រ ដែលប្រើសម្រាប់ការធ្វើចរាចរណ៍អន្តរជាតិ ដូចជាច្រកអ័រមូស (Hormuz) ដែលជាច្រកសំខាន់ សម្រាប់ភ្ជាប់ឈូងសមុទ្រពែរ្ស៍ទៅកាន់ពិភពលោក។ ទោះបីជាយ៉ាងណា ទីក្រុងតេអេរ៉ង់ មិន ទាន់បានអនុម័តលើអនុសញ្ញានេះទេ។