កាឌីណាល់ យូ ហ៊ឹងស៊ីក អំពាវនាវឲ្យលោកបូជាចារ្យទាំងអស់ជួយគ្រីស្តបរិស័ទឲ្យជួបជាមួយព្រះជាម្ចាស់

លោកកាឌីណាល់ ឡាហ្សារ៉ូ យូ ហ៊ឹងស៊ីក (Lazzaro You Heung-sik)អ្នកទទួលខុសត្រូវក្រសួងសម្រាប់​អ្នកបួស​នៃសន្តអាសនៈ បានសរសេរលិខិតមួយផ្ញើជូនលោកបូជាចារ្យ អ្នកបម្រើអាសនៈ និង និស្សិតទេវវិទ្យាល័យទាំងអស់នៅទូទាំងពិភពកាលពីសប្តាហ៍មុន ឲ្យជួយគ្រីស្តបរិស័ទអាចជួបជាមួយនឹងព្រះជាម្ចាស់។

តាមរយៈវ៉ាទីកង់ញូវនៅក្នុងលិខិតនោះ លោកកាឌីណាល់ បានសរសរថា គ្រីស្តបរិស័ទទាំងអស់គ្នា នៅគ្រប់ទីកន្លែងនៃពិភពលោក តែងតែរិះគិតអំពីព្រះជាម្ចាស់ និង គិតគូរក៏ដូចជាដឹងគុណទ្រង់យ៉ាងជ្រាលជ្រៅ ហើយក៏មិនភ្លេចនូវអ្វីដែលជា សេចក្តីស្រឡាញ់ចំពោះភាពជាបងប្អូន និងការលើកទឹកចិត្តដោយស្មោះស្ម័គ្ររវាងគ្នាផងដែរ។

ជាមួយគ្នានេះលោកកាឌីណាល់ ក៏បានកត់សំគាល់ផងដែរថា ព្រះយេស៊ូពិតជាចង់ជួបជាមួយនឹងគ្រីស្តបរិស័ទទាំងអស់ ហើយគ្រីស្តបរិស័ទក៏ចង់ជួបទ្រង់ផងដែរ ដូច្នេះលោកបូជាចារ្យសូមជួយគ្រីស្តបរិស័ទ កសាងស្ពាននៃទំនាក់ទំនង និង ស្ពាននៃសេចក្តីស្រលាញ់របស់ពួកគេចំពោះព្រះជាម្ចាស់។

លោកកាឌីណាល់បានបន្តថា នាអំឡុងពេលនៃឆ្នាំដ៏វិសុទ្ធនៃសេចក្តីសង្ឃឹម សម្តេចប៉ាបឡេអូទី១៤ បានរំលឹកយើងហើយថា លោកបូជាចារ្យគឺជាមិត្តនិងជាស្ពាននៃទំនាក់ទំនងជាមួយនឹងព្រះជាម្ចាស់ ដូច្នេះ សូម អស់លោកណែនាំគ្រីស្តបរិស័ទអោយអធិដ្ឋាននិងរិះគិតខាងវិញ្ញាណដើម្បីយើងអាចធ្វើដំណើរ ទៅជួបជាមួយ នឹងព្រះជាម្ចាស់៕

Daily Program

Livesteam thumbnail