អង្គការ MCC បង្ហាញពី តំបន់នៃក្តីសង្ឃឹម ដំបូងគេរបស់កម្ពុជា នៅប្រជុំកោះខេត្តកែប

ប្រជុំកោះក្នុងខេត្តកែប គឺជាសក្ខីភាពដ៏រស់រវើកមួយដែលសបញ្ជាក់ឱ្យឃើញថា ប្រព័ន្ធអេកូឡូស៊ីនិងធម្មជាតិសមុទ្រ ពិតជាអាចស្តារឡើងវិញបាន។ ការប្រែប្រួលជាវិជ្ជមាននៃបរិស្ថានសមុទ្រនៅទីនេះ បានផ្តល់ជាមេរៀនដ៏មានតម្លៃថា ឱ្យតែមានការប្តេជ្ញាចិត្តដ៏មុតមាំ មានកិច្ចសហការល្អ និងការអភិរក្សចំគោលដៅ ប្រព័ន្ធអេកូឡូស៊ីសមុទ្រពិតជានឹងអាចងើបឡើងវិញបានយ៉ាងពិតប្រាកដ។

ប្រភពពីអង្គការអភិរក្សសមុទ្រកម្ពុជា (MCC) បានឱ្យដឹងនៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៦ នេះថា ក្រោមការសហការយ៉ាងស្អិតរមួតជាមួយដៃគូយុទ្ធសាស្ត្រនានា រួមមាន ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អគ្គនាយកដ្ឋានជលផល សហគមន៍នេសាទមូលដ្ឋាន និងបណ្តាអង្គការដៃគូដែលលះបង់ជាច្រើនទៀត អង្គការ MCC បាននិងកំពុងបំពេញការងារជារៀងរាល់ថ្ងៃ ដើម្បីគាំទ្រដល់សហគមន៍តំបន់ឆ្នេររបស់កម្ពុជា ការពារជីវៈចម្រុះសមុទ្រ និងពង្រឹងភាពធន់នៃមហាសមុទ្ររបស់យើង។

សមិទ្ធផលនៅដែនកោះខេត្តកែបនាពេលនេះ បានបង្ហាញឱ្យយើងឃើញច្បាស់ថា នៅពេលដែលយើងរួមចិត្តតែមួយដើម្បីការពារធម្មជាតិ ក្តីសង្ឃឹមមិនមែនត្រឹមតែជាសុបិននោះឡើយ ប៉ុន្តែវាគឺជាការផ្លាស់ប្តូរដ៏ពិតប្រាកដ និងជាក់ស្តែងបំផុត៕

 

Daily Program

Livesteam thumbnail
khmer popup image