ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥អត្ថបទគម្ពីរ (ម៉ាថាយ ១៣,៤៧-៥៣)អត្ថាធិប្បាយគម្ពីរ លោកបូជាចារ្យ ហ្រ្វង់ស័រ អេមេល្សដាល

ជម្រាបសួរបងប្អូន! ថ្ងៃនេះ គឺជាថ្ងៃបុណ្យសន្តអ៊ីញ៉ាស់នៅ ឡូយ៉ូឡាជាអ្នកបង្កើតក្រុមជេស្វីត​សហជីវិន​ព្រះ​យេ​​​​ស៊ូ​​ដែលនៅស្រុកខ្មែរដែលមានលោកអភិបាលគីគេជាសមាជិក និងលោកឪពុកជាច្រើន​ទៀត​​ជា​ពិ​សេ​ស​នៅ​ភូមិភាគបាត់ដំបង។

ក្រុមជេស្វីតមានសន្តអ៊ីញ៉ាស់ជាអ្នកបង្កើត ​បងប្អូនស្គាល់​ជីវិតរបស់សន្ត​អ៊ីញ៉ាស់​គាត់ជាអតី​តមេទ័ព ​ត្រូវរបួសពេលធើ្វសង្គ្រាម ក្រោយមកគាត់​ត្រូវសម្រាក​ជាច្រើ​ន​ខែ​នៅ​ផ្ទះដើម្បីទទួលការព្យាបាល អំឡុង​ពេល​សម្រាកគាត់បានអានសៀវភៅដែលទាក់​ទងនឹងសន្តសន្តី ក្រោយមកគាត់ក៏យកសន្តសន្តីបុគ្គល​ទាំង​នោះ​ដូចជាវីរៈបុរស ​តាមព្រះហឫទ័យរបស់ព្រះជាម្ចាស់។

​ទោះ​បី​មាន​ការលំបាកជាច្រើន តែគាត់យល់ថាប្រហែល​ព្រះ​ជាម្ចាស់ត្រាស់ហៅគាត់ឱ្យទៅជាសន្តបុគ្គល ទៅ​ជាវីរៈ​បុរស​របស់ព្រះជាម្ចាស់ រួចគាត់ក៏ចាប់ផ្តើមកែប្រេចិត្តគំនិត។

ដូច្នេះប្រហែលថ្ងៃនេះជាឱកាសឲ្យយើងចំណាយពេលវេលារិះគិតពិចារណាអំពីអារម្មណ៍​ផ្សេងៗ​ ដែល​យើង​​មានជារៀងរាល់ថ្ងៃ ដើម្បីពិចារណាពីព្រះហឫទ័យរបស់ព្រះជាម្ចាស់ នឹងធ្វើតាម​ព្រះហឫ​ទ័យ​នេះ បាន​ជាសន្តសន្តីបុគ្គល ដើម្បីបានជាវីរៈបុរសវីរៈនារីរបស់ព្រះជាម្ចាស់ពិតប្រាកដមែន។ អាម៉ែន៕

 

Daily Program

Livesteam thumbnail