ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ អត្ថបទគម្ពីរ (លូកា ៩,៥១-៥៦)អត្ថាធិប្បាយគម្ពីរដោយ៖ លោកបូជាចារ្យ រឿង ឆ័ត្រសិរី
បងប្អូនជាទីស្រឡាញ់! នៅថ្ងៃនេះយើងស្ដាប់ព្រះបន្ទូលរបស់ព្រះយេស៊ូដែលកំពុងតែប្រកាសដំណឹងល្អ ហើយក៏បានឃើញក្រុមការងារមួយមិនស្វាគមន៍ព្រះអង្គ ឃើញដូច្នោះសាវកក៏ចង់ឲ្យព្រះយេស៊ូបំផ្លាញពួកគាត់ តែព្រះយេស៊ូបានឆ្លើយថា ទុកឲ្យគាត់ចឹងទៅ! បើគាត់មិនស្វាគមន៍មិនអីទេ! ព្រះអង្គក៏សុខចិត្តយាងទៅភូមិផ្សេងៗទៀត។
ពិតមែន! បងប្អូនដឹងហើយថាការប្រកាសដំណឹងល្អរបស់យើង ជួនកាលយើងនិយាយអំពីព្រះជាម្ចាស់ អំពីសក្ខីភាពពីព្រះអង្គ ប៉ុន្តែ! គេមិនចង់ស្តាប់ នឹងទទួល ដូច្នេះប្រសិនបើបងប្អូននឹងឃើញថាគេមិនពេញចិត្ត ចូរ! យើងកុំខឹង ឬបាក់ទឹកចិត្ត ចូរយើងនៅតែប្រកាសនូវអ្វីដែលព្រះអង្គចាត់ឲ្យយើងធើ្វ ដោយសារព្រះអង្គចង់ឲ្យយើងធ្វើជាសក្ខីភាពអំពីព្រះអង្គ ទោះបីមនុស្សជាតិសាសន៍ផ្សេងៗទទួល ឬអត់ អាហ្នឹងគឺចិត្តមនុស្សម្នាក់ៗ។ តែតួនាទីរបស់យើងគឺត្រូវតែផ្ដល់សក្ខីភាព នឹងប្រកាសដំណឹងល្អ។
បងប្អូនជាទីស្រឡាញ់! សូមឲ្យព្រះបន្ទូលថ្ងៃនេះជួយបងប្អូន ដើម្បីឲ្យយើងអាចផ្ដល់សក្ខីភាព នឹងបន្តបេសកកម្ម ទោះបីមានការរារាំង ទោះបីមានឧបសគ្គ ដើម្បីឲ្យយើងអាចបន្តបេសកកម្មរបស់ព្រះអង្គនៅក្នុងលោកនេះបានយ៉ាងល្អ។ សូមព្រះជាម្ចាស់ប្រទានពរឲ្យអស់បងប្អូន៕