ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦អត្ថបទគម្ពីរ យ៉ូហាន (១០,២២-៣០)អត្ថាធិប្បាយគម្ពីរដោយ៖ លោកបូជាចារ្យ រឿង ឆ័ត្រសិរី

ជម្រាបសួរបងប្អូន ព្រះបន្ទូលថ្ងៃនេះ មកពីយ៉ូហានជំពូក (១០, ២២ - ៣០) ដែលជាព្រះបន្ទូលទាក់ទង នឹង គង្វាលដ៏សប្បុរស។ ព្រះយេស៊ូប្រៀបធៀបព្រះអង្គដូចជា គង្វាលដែលតាមរកចៀម អ្វីដែលព្រះ អង្គ បង្ហា​ញឲ្យយើងនៅថ្ងៃនេះគឺចិត្តរបស់គង្វាល ចំពោះចៀម។  

បើធៀបនឹងយើង ព្រះយេស៊ូគ្រីស្តជា​គង្វាល​ដ៏​សប្បុរសដែលស្គាល់ចៀមទាំងអស់ហើយនិងយើងទាំងអស់​គ្នាជាចៀមនៅក្នុងវង់ ចៀមរបស់ព្រះអង្គ។ ព្រះអង្គមានព្រះបន្ទូលថា ចៀមរបស់ខ្ញុំតែងតែស្តាប់សំឡេងខ្ញុំ ខ្ញុំ! ស្គាល់ចៀមទាំងនោះ ហើយ​ចៀម​ទាំង​នោះ​ក៏មកតាមខ្ញុំ។

បងប្អូនជាទីស្រឡាញ់! គង្វាលដែលព្រះយេស៊ូប្រទានឲ្យយើងគឺ លោកបូជាចារ្យតាមព្រះស​ហ​គម​ន៍ ​សូម​ឲ្យ​យើងសហការគ្នាជាមួយអស់លោកបូជាចារ្យរបស់បងប្អូន ដើម្បីឲ្យយើងដឹងថាគង្វាលដែល​មកពី​ព្រះ​យេ​​ស៊ូ​គ្រីស្តហ្នឹងមិនដែលដាច់ពីយើងឡើយ។ ការដឹកនាំព្រះសហគមន៍ ត្រូវកា​រការគាំទ្រពីបងប្អូនដែរ លោ​កដូចជាគង្វាល ប៉ុន្តែមិនអាចដឹកនាំអ្វីទាំងអស់បានដែរ ដូច្នេះសូមឲ្យបងប្អូន​ដើ​រជាមួ​យ​អស់​លោក​គង្វាលទាំងអស់នោះ ដើម្បីគាំទ្រភារកិច្ចរបស់ព្រះបិតាព្រះអម្ចាស់ យេស៊ូគ្រីស្តដែល​ប្រទានឲ្យ​ព្រះសហគ​មន៍​នីមួយៗ និងសូមឲ្យបងប្អូនរក្សាចិត្តគង្វាលសម្រាប់បងប្អូន ម្នាក់ៗដែរយើងអាចមានវ៉ូង​ចៀមរបស់​យើង​ជាក្រុមការងាររបស់យើងជាកូនចៅរបស់យើង យើងក៏ជាគង្វាលដូចព្រះយេស៊ូបានដែរ។

សូមឲ្យគង្វាលសប្បុរសគឺ ព្រះអម្ចាស់យេស៊ូគ្រីស្តជាគំរូសម្រាប់យើងទាំងអស់គ្នា។ សូមព្រះជាអម្ចាស់​ប្រ​ទា​ន​ពរឲ្យអស់បងប្អូន៕

 

Daily Program

Livesteam thumbnail