ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ អត្ថបទគម្ពីរ (យ៉ូហាន ១៥,១២-១៧)អត្ថាធិប្បាយគម្ពីរដោយ៖ លោកបូជាចារ្យ ផាន បូរី

នៅក្នុងអត្ថបទគម្ពីរដំណឹងល្អនៅក្នុងថ្ងៃនេះគេសួរព្រះយេស៊ូ តើវិន័យណាសំខាន់ជាងគេ? និងព្រះយេស៊ូ​មាន​ព្រះបន្ទូលថា៖ វិន័យដែលសំខាន់ជាងគេ​គឺ “ត្រូវស្រឡាញ់គ្នាទៅវិញទៅ​មកដូចខ្ញុំបាន​ស្រឡាញ់​អ្នក រាល់​គ្នាដែរ”។ ទីមួយខ្ញុំចង់ចែកជាមួយបងប្អូនគឺ “សេចក្តីស្រឡាញ់” ពេលណាយើងមានសេចក្តីស្រឡាញ់ យើងអត់គិតអំពីផលប្រយោជន៍ខ្លួនឯងទេ។ ពេលណាយើងស្រឡាញ់យើងគិតពីផលប្រយោជន៍អ្នកដទៃ ពេលណាយើងស្រឡាញ់គេ! ពិតប្រាកដទោះបីពេលខ្លះមានការឈឺចុកចាប់ ឬមានពេលខ្លះលំបាក​ក៏​មិន​អីដែរ។

ព្រះយេស៊ូនូវតែប្រទានសេចក្តីល្អ អំណរសប្បាយឱ្យយើ​ងប្រសិនបើយើងចេះបើកចិត្ត​ដើម្បីស្រឡាញ់! ​មា​ន​​ន័យ​ថា ព្រះយេស៊ូចង់ឱ្យយើងធ្វើជាសេចក្តីស្រឡាញ់​ដ៏ប្រាកដឥតក្លែងក្លាយជា​សេចក្តី​ដូចព្រះយេស៊ូ​ស្រឡាញ់ដោយព្រះអង្គសុខចិត្តបូជាជីវិតថ្វាយបុត្រធីតារបស់ព្រះអង្គ។ ទោះបីព្រះយេស៊ូដឹង​ថាលោ​ក​យូ​ដា​សអ៊ីស្កាយុបានក្បត់ព្រះអង្គក៏ព្រះអង្គនៅ​តែស្រឡាញ់គេរហូតដល់ចុងក្រោយ​ គេដឹងថាអ្វីដែល​គេបានធ្វើ​គឺខុសក៏ព្រះយេស៊ូនៅតែបន្តលើកលែងទោសឱ្យគេដែរ។ សេចក្តីស្រឡាញ់នេះជា​សេចក្តី​ស្រ​ឡា​ញ់​ដែរនាំឱ្យមនុស្សធ្វើតាមបង្គាប់ព្រះយេស៊ូ។​ ពេលណាយើងចេះធ្វើ​តាម​បង្គាប់​ព្រះយេស៊ូ ពេលនោះ​នឹង​នាំ​ឱ្យពិភពលោកទាំងមូលមានសុខសន្តិភាពចំពោះគ្នានិងគ្នា។

សេចក្តី​ស្រឡាញ់ដែលជ្រៅបំផុតគឺជាសេចក្តីស្រឡាញ់ដែរចេះលះបង់ លះបង់ពេលវេលារបស់យើង លះ​បង់​ទ្រព្យសម្បត្តិរបស់យើង លះបង់ចំណេះដឹងរបស់យើង និងលះបង់អ្វីៗជាច្រើនទៀត​ដែលយើងគិ​តថា​យើង​ឱ្យទៅដោយមិនមែនការស្តាយក្រោយទេ។ ហេតុនេះប្រសិនបើយើងមានសេចក្តី​ស្រឡាញ់ពិត​ប្រាកដ​។

ចំណុចទីពីរគឺធ្វើតាមព្រះបន្ទូលរបស់ព្រះយេស៊ូ ព្រះអង្គមានព្រះបន្ទូលថា បើអ្នកស្រឡាញ់អ្នក​ត្រូវធ្វើ​តាម​ពាក្យ​របស់ខ្ញុំ ពាក្យរបស់ព្រះយេស៊ូប្រសិនបើយើងស្រឡាញ់យើងត្រូវចេះ​លើកលែងទោស​ឱ្យគ្នា​ទៅ​វិញ​ទៅ​មក។ អ្វីដែលព្រះយេស៊ូធ្វើគឺការលើកលែងទោស យើងម្នាក់ៗជាមនុស្សតែងតែមានកំហុសចំពោះគ្នា និងគ្នាក៏ប៉ុន្តែនៅពេលដែលយើងធ្វើខុសយើងត្រូវដឹងថា ពិតមែនព្រះជាម្ចាស់យល់​ព្រមឱ្យយើង​កែប្រែ​ចិត្ត​គំនិត យល់ព្រមឱ្យយើងផ្សះផ្សារជាមួយគ្នានឹងគ្នា យល់ព្រមឱ្យយើងចេះបង្រួបបង្រួមគ្នាឡើងវិញ។ ប្រសិ​ន​បើយើងមានសេចក្តីស្រឡាញ់ពិតប្រាកដ ហើយប្រសិនបើយើងចង់ធ្វើតាមព្រះបន្ទូលរបស់ព្រះ​យេ​ស៊ូ។

ចំណុចទីបី មិនមែនអ្នករាល់គ្នាទេដែលបានជ្រើសរើសខ្ញុំគឺខ្ញុំទេតើដែលបានជ្រើសរើសអ្នករាល់គ្នា និងចាត់​ឱ្យអ្នករាល់គ្នាទៅប្រកាសដំណឹងល្អ។ បងប្អូនជាទីស្រឡាញ់នៅពាក្យ​ចុងក្រោយនេះព្រះយេស៊ូ​មាន​ព្រះ​បន្ទូល​យ៉ាងច្បាស់ថាព្រះអង្គបានជ្រើសរើសយើង ព្រះអង្គស្រឡាញ់យើង និងព្រះអង្គប្រគល់មុខងារ​ឱ្យ​យើង​ទៅប្រកាសដំណឹងល្អឱ្យយើងទៅផ្សះផ្សារ ឱ្យយើងទៅកសាងសន្តិភាព ឱ្យយើងទៅរកអស់បងប្អូន​ដែលមិន​ទាន់ស្គាល់ព្រះយេស៊ូ ដើម្បីឱ្យគេស្គាល់ព្រះយេស៊ូដូចយើងដែរ៕

Daily Program

Livesteam thumbnail