ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦ អត្ថបទគម្ពីរម៉ាកុស ២,១៨-២២អត្ថាធិប្បាយគម្ពីរដោយ៖ លោកបូជាចារ្យ បូជាចារ្យ ​គ្លេន ឌីយ៉ាស

ទាំងអត្ថបទទី១ និងព្រះគម្ពីរដំណឹងល្អនៅថ្ងៃនេះ រំលឹកយើងអំពីការអនុវត្តតាមព្រះបន្ទូល ​ជាគ្រីស្តបរិស័ទ​ត្រូវ​អនុវត្តតាមការប្រៀនប្រដៅរបស់ព្រះយេស៊ូ ដើម្បីឱ្យយើងទៅក្លាយជានិមិត្តរូបអំពី​អត្តសញ្ញាណរបស់​ព្រះយេស៊ូគ្រីស្ដនៅលើលោកីយ៍នេះ គឺព្រះសង្គ្រោះរបស់យើងទាំងអស់គ្នា។

ក្នុងព្រះគម្ពីរដំណឹងល្អពេលព្រះយេស៊ូតបឆ្លើយសំណួរ «ហេតុអ្វីសិស្សរបស់​ព្រះ​អង្គ​​មិនតមអាហារ ខុស​ពី​សិស្ស​របស់សន្តយ៉ូហាន?»។ ព្រះអង្គពូកែឆ្លើយ និងឆ្លាត គាត់​ដឹងពី​គោល​បំណងរបស់ពួកគេ តាម​រយៈ​ការ​ពន្យល់ ព្រះយេស៊ូ​បា​នប្រៀប​ធៀប​ជាមួយពិធីមង្គលការ។ តើមនុស្សដែលចូលរួម​ក្នុងមង្គលការនោះ ត្រូវតមអាហារពេលកូនកំលោះនៅ​ជាមួយពួកគេ តើយើងត្រូវតមអាហារឬអត់? មិនមែនទេ!

នៅក្នុងជីវិតរបស់យើង យើងត្រូវមានអំណរសប្បាយពេលព្រះយេស៊ូគង់នៅជាមួយយើង។ នេះជនជាតិអ៊ី​ស្រា​អែល​អត់​សូវយល់​អំពី​នេះទេ សម្រាប់ជនជាតិអ៊ីស្រាអែល ពួកគេតមអាហារពេលគាត់ដឹងខ្លួនថាគាត់​បាន​ធ្វើ​អំពើ​បាប​ធ្ងន់ ដើម្បីសម្រុះសម្រួលជាមួយព្រះអង្គ ពួកគេត្រូវតមអាហារ។ ប៉ុន្តែហេតុ​អ្វី​យើង​ត្រូវតមអាហារ ពេលកូនចៀមគឺជាព្រះសង្គ្រោះរបស់យើង គង់នៅជាមួយយើង? យើងត្រូវ​ការ​មាន​អំណរ​សប្បាយ ដើម្បីបង្ហាញអត្តសញ្ញាណរបស់ព្រះយេស៊ូ។

ព្រះយេស៊ូជានរណាសម្រាប់យើង? យើងត្រូវមានអំណរសប្បាយដោយសារយើងដឹងខ្លួនថាយើងមិនមែន​ម្នាក់​ឯងទេ ព្រះយេស៊ូគង់នៅជាមួយយើង។ នេះសារៈសំខាន់ក្នុងជីវិតរបស់យើងបងប្អូន ពេលយើងដឹងខ្លួ​ន​​ថា​យើងមិនមែនម្នាក់ឯង ដោយសារព្រះយេស៊ូធ្វើដំណើរជាមួយយើង យើងត្រូវមានអំណរសប្បាយ។ ប៉ុន្តែពេលមានបញ្ហាមិនថាធំឬតូចក៏ដោយ សង្ឃឹម​ថាយើងចេះពឹងផ្អែកលើព្រះយេស៊ូគ្រីស្ដ។

សាវ័កគ្រីស្ដទូតបានយល់អត្ថន័យអំពីការតមអាហារនេះ ពេលព្រះអង្គឡើងឋាន​បរម​សុ​ខ។ ដោយឡែក​ការ​តមអាហា​ររបៀបថ្មី គឺឱ្យពួកគេរំលឹកពីសេចក្ដី​ស្រឡាញ់ អំពីវត្តមានរបស់​ព្រះជា​ម្ចាស់​។ ដូច្នេះ​ពេល​យើង​តមអាហារ មិនមែនដោយសារយើងធ្វើបាបច្រើន ប៉ុន្តែ​​ដោយសារយើ​ងដឹងថា​យើង​ពឹងផ្អែ​ក​លើ​ព្រះ​ជា​ម្ចាស់។ តាមរយៈការតមអាហារនេះ យើងមាន​អារម្មណ៍​ថាសោកស្ដាយបន្តិច ដោយ​សារព្រះយេស៊ូ​ឆ្ងាយ​ពីយើង វត្តមានរបស់ព្រះយេស៊ូយើង​មើល​មិន​ឃើញជារូបរាងទេ។ ប៉ុន្តែតាមរយៈវត្តមានរ​បស់បង​ប្អូន​ជាគ្រីស្តបរិស័ទ បងប្អូនដែលមិនទាន់​មើល​​ឃើញវត្តមានរបស់ព្រះយេស៊ូគ្រីស្ដ ពួកគេអាចទទួល អាច​មើល​ឃើញវត្តមានរបស់ព្រះយេស៊ូគ្រីស្ដ​តាមរយៈសកម្មភាពរបស់ពួកគេ។

នៅថ្ងៃនេះ ព្រះគម្ពីរដំណឹងល្អអញ្ជើញយើង អនុវត្តតាម កុំតែធ្វើទាំងដែលមិនយល់។ អ្វីៗដែល​យើង​ធ្វើ​មក​ពីការប្រៀនប្រដៅរបស់ព្រះយេស៊ូ ការប្រៀនប្រដៅតាម​រយៈព្រះបន្ទូលរបស់ព្រះអង្គ។ យើងអធិដ្ឋា​ន​សម្រាប់​បងប្អូន ជាពិសេសអ្នកដែលកំពុងវង្វេងផ្លូវ ឆ្ងាយពីព្រះជាម្ចាស់ ឆ្ងាយពីព្រះសហគមន៍ ឆ្ងាយ​ពី​ព្រះយេស៊ូគ្រីស្ដ ដើម្បីឱ្យពួកគេមើល​ឃើញ​វិល​មក​ព្រះ​វិហា​រ មកព្រះជាម្ចាស់វិញ តាមរយៈ​ជីវិតរបស់​យើង​ជា​គ្រីស្តបរិស័ទ ជាគ្រីស្ដទូតថ្មី ដើម្បី​ឱ្យពួក​គេ​ទទួល​ និងធ្វើអនុវត្តតាមព្រះបន្ទូលរបស់ព្រះយេស៊ូគ្រីស្ដ៕

 

Daily Program

Livesteam thumbnail