ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៦អត្ថបទគម្ពីរម៉ាកុស ៦,៧-១៣អត្ថាធិប្បាយគម្ពីរដោយ៖ លោកបូជាចារ្យ ហ្វ្រង់ស័រ អេមេល្សដាល

នៅក្នុងអត្ថបទនៅថ្ងៃនេះ ព្រះយេស៊ូបានចាត់ក្រុមសាវ័ក១២នាក់ ឱ្យទៅប្រកាសដំណឹងល្អជាក្រុម ក្នុងមួយក្រុមមាន​ពីរ​នាក់​។ នៅមហាសន្និ​បាត​វ៉ាទី​កង់​ទី២ ឆ្នាំ១៩៦៥សម្តេចប៉ាបបាន​ដាក់​ឱ្យគ្រីស្តបរិស័​ទ​ទៅ​ប្រកាសដំណឹងល្អនៅកន្លែងដែលគេរស់នៅ តាម​​ពាក្យ​សម្ដីផង និងកិច្ចការរបស់គេផង។

ជាការពិត! ការប្រកាសដំណឹងល្អមិនមែនជាកិច្ចការរបស់បូជាចារ្យ ឬប​ព្វ​ជិតតែប៉ុណ្ណឹង តែជាភារកិ​ច្ចរ​បស់​​គ្រីស្តបរិស័ទទាំងអស់ ជាពិសេសគ្រីស្តបរិស័ទធម្មតា ដែលមាន​ទំនាក់​ទំនងជាមួយអ្នកដទៃ នៅកន្លែង​ដែល​​គេរស់នៅ ក្នុងគ្រួសារ នៅផ្សារ សាលារៀន និងគ្រប់ទីកន្លែ​ងដែលគេរស់នៅ។

សូមឱ្យយើងចាប់អារម្មណ៍អំពីការប្រកាសដំណឹងល្អ! ព្រោះព្រះជាម្ចាស់ចង់ពឹងផ្អែកលើពួកយើងទាំង​អស់​គ្នា។ បើសិនជាគ្មាននរណាប្រកាសដំណឹងល្អ គ្មាននរណាអាចយល់ អាចទទួលសេចក្ដី​ស្រឡាញ់​ពី​ព្រះ​ជា​ម្ចាស់​។ មនុស្សជាច្រើនត្រូវការស្គាល់ដំណឹងល្អ ពេលយើងបានទទួល​ដំណឹងល្អ ​ជីវិតរបស់យើងផ្លាស់ប្តូរ ទៅជាជីវិតថ្មី ពោរពេញដោយអំណរសប្បាយ។

ដូច្នេះ​សូមកុំឱ្យយើងមានចិត្តអាត្មានិយម គិតតែពីខ្លួនឯង ឱ្យយើងទៅប្រកាសដំណឹងល្អ​ជាមួយ​គ្នា​​ក្នុង​ព្រះ​សហ​គមន៍ តាមអ្វីដែលយើងអាចធ្វើបាន ព្រោះអ្នកខ្លះគាត់មានគំនិតល្អថ្មីៗ ដើម្បីធ្វើយ៉ាង​ម៉េច​ឱ្យគេស្គាល់ ឱ្យ​គេយល់ពីធម៌មេត្តាករុណារបស់ព្រះជាម្ចាស់៕

 

Daily Program

Livesteam thumbnail