ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៦ អត្ថបទគម្ពីរ យ៉ូហាន ១៤,១-១២អត្ថាធិប្បាយគម្ពីរដោយ៖ លោកបូជាចារ្យគង់ វៀល
បងប្អូន! តើបងប្អូនចេះអធិដ្ឋានឬអត់? លោកហ្វីលីពគាត់សួរដូចគ្នា ព្រោះគាត់មិនយល់។ ហេតុអ្វីបានជាព្រះយេស៊ូទ្រង់មានព្រះបន្ទូលរហូតអំពីព្រះបិតា ព្រះអង្គជាព្រះបុត្រា?
បងប្អូនយល់មូលហេតុដែលព្រះអង្គទ្រង់បានប្រសូតជាមនុស្ស? ព្រះអង្គទ្រង់ប្រសូតជាមនុស្ស ដើម្បីឱ្យព្រះបុត្រា ព្រះយេស៊ូគ្រីស្ត ណែនាំឱ្យយើងស្គាល់ព្រះជាម្ចាស់តាមរបៀបថ្មី ជាព្រះបិតារបស់យើងដែរ។ យើងក្លាយទៅជាកូនព្រះ តាមរយៈព្រះយេស៊ូគ្រីស្តដែលធ្វើឱ្យយើងទាំងអស់គ្នា ក្លាយទៅជាបងប្អូនក្នុងអង្គព្រះយេស៊ូគ្រីស្ត និងកូនព្រះ ព្រះបុត្រារបស់ព្រះបិតា។
មនុស្សទាំងអស់តែងយល់ថាពិភពលោកនេះគឺមានព្រះ ដូច្នេះហើយទើបគេបួងសួងខាងនេះ បួងសួងខាងនោះ ដិ្បតគេមិនច្បាស់ដូចគ្នា ព្រោះតែវប្បធម៌ផ្សេង ព្រះផ្សេង។ គេមិនដឹងថាមានព្រះតែមួយ ពិភពលោកក៏មានតែមួយ មនុស្សជាតិមានតែមួយ ព្រះយេស៊ូមានតែមួយ ហើយព្រះបិតាមានតែមួយដែរ ដែលធ្វើឱ្យយើងទាំងអស់គ្នា ទាំងវៀតណាម ទាំងថៃ ទាំងខ្មែរ ក្លាយជាបងប្អូនក្នុងអង្គព្រះយេស៊ូគ្រីស្ត។
លោកហ្វីលីពយល់ថាឱ្យតែយើងស្គាល់ព្រះបិតាគឺវាល្មមហើយ។ បើទោះជាគាត់ ស្គាល់ព្រះបិតាតាមរយៈព្រះយេស៊ូគ្រីស្ទ ជាផ្លូវតែមួយដែលយើងអាចស្គាល់ព្រះបិតាបាន ដោយសារព្រះបុត្រានិងព្រះបិតាគឺជាព្រះតែមួយ។ របៀបដែលព្រះបុត្រារួមជាមួយព្រះបិតា យើងត្រូវតែរួមជាមួយព្រះបុត្រាដែរ។ យើងត្រូវតែដូចជាជាប់ឆន្ទៈជាមួយព្រះយេស៊ូ ដើម្បីធ្វើដំណើរជាមួយព្រះអង្គ។
ក្រុមសាវ័កក្រោយពេលព្រះយេស៊ូមានព្រះជន្មរស់ឡើងវិញ ចាប់ផ្តើមធ្វើដំណើរតាមបែបនោះ។ អ្វីៗទាំងអស់ដែលជាព្រះបន្ទូលរបស់ព្រះអង្គ លោកបានសរសេរ បានរំលឹក និងបានអនុវត្តតាម។ គេបង្កើតព្រះគម្ពីរ បង្កើតព្រះសហគមន៍ តាមព្រះហឫទ័យ ស្រឡាញ់របស់ព្រះបុត្រាតាំងពីដើមរៀងមក។ ហើយនេះជារបៀបដែលយើងត្រូវតែរីកចម្រើននៅថ្ងៃនេះ។ អ្វីៗទាំងអស់ របៀបដែលយើងស្រឡាញ់ព្រះជាម្ចាស់ មិនមែនត្រឹមតែពាក្យ "God bless you" ប៉ុន្តែព្រះយេស៊ូប្រទានព្រះពរឱ្យយើង។ ព្រះពរទាំងអស់ដែលយើងទទួល យើងទទួលតាមរយៈព្រះយេស៊ូគ្រីស្ត។ ជំនឿរបស់យើង យើងទទួលតាមរយៈព្រះយេស៊ូគ្រីស្ត។
បងប្អូនទាំងអស់គ្នា របៀបអធិដ្ឋានរបស់យើង នៅពេលលោកបូជាចារ្យទូលអង្វរព្រះអង្គ យើងទូលអង្វរតាមរយៈព្រះយេស៊ូគ្រីស្តជាព្រះបុត្រារបស់ព្រះអង្គ។ បៀបអធិដ្ឋានរបស់យើងដូចជាពាក្យសូត្រឱ្យព្រះបិតា យើងបានទទួលពីព្រះយេស៊ូគ្រីស្តដែរ។ ដូច្នេះសូមបងប្អូនជួយធ្វើឱ្យអ្វីៗទាំងអស់ដែលបងប្អូនទូលសូម ទទួលពីព្រះជាម្ចាស់ ជាអ្វីដែលយើងសូមតាមរយៈព្រះយេស៊ូ។
ពេលខ្លះយើងទូលអង្វរព្រះអង្គ យើងឆ្ងល់ហេតុអ្វីបានជាមិនបានទទួល អត់បានជោគជ័យ ដូចលោកហ្វីលីពប្រហែលពេលនោះ គាត់បានសូមឱ្យមានដូចជាការអីមួយ ការអី VIP នៅឋានសួគ៌ជាមួយព្រះយេស៊ូ ហើយគាត់អត់បានទទួលទេ ដោយសារអ្វីដែលគាត់សូម មិនសូមទទួលពីព្រះជាម្ចាស់ទេ។ គាត់ត្រូវតែទទួលអ្វីដែលព្រះអង្គទ្រង់បានរៀបចំឱ្យលោក។ ព្រះអង្គបានរៀបចំកន្លែងមួយឱ្យយើងទាំងអស់គ្នា ប៉ុន្តែយើងត្រូវតែទទួលតាមរបៀបត្រឹមត្រូវ។
អ្វីដែលយើងសូមពីព្រះជាម្ចាស់ មិនមែនដូចជាមហាលាភ មិនមែនថាចង់បានប្រពន្ធស្អាតជាងគេ ឬតាមផ្លូវលោកីយ៍ទេ អ្វីដែលយើងចង់ទទួលគឺអ្វីដែលគាប់ព្រះហឫទ័យព្រះជាម្ចាស់។ របៀបដែលយើងត្រូវតែសូមទូលពីព្រះជាម្ចាស់ គឺសូត្រធម៌ឱ្យព្រះបិតាដែលព្រះយេស៊ូទ្រង់បង្រៀនឱ្យយើង៕