ប្រធានបទ៖ ព្រះយេស៊ូពិតជាបានឈ្នះលើសេចក្តីស្លាប់ពិតមែន!

បកស្រាយដោយ៖ លោកបូជាចារ្យ អេមេល្សដាល ហ្វ្រង់ស្វ័រ(ព្រះសហគមន៍កាតូមលិកមណ្ឌលសកម្មភាពភ្នំពេញខាងជើង នាភូមិភាគភ្នំពេញ)

បូ. ហ្វ្រង់ស្វ័រ៖ នៅក្នុងធម៌ប្រកាសជំនឿរបស់ព្រះសហគមន៍កាតូលិក​ យើងបានប្រកាសថា ព្រះយេស៊ូបានសោយទីវង្គត ព្រះសពរបស់ព្រះអង្គត្រូវគេបញ្ចុះក្នុងរូងថ្មមួយ បន្ទាប់មកទ្រង់បានយាងចុះទៅស្ថានក្រោម ប៉ុន្តែព្រះយេស៊ូមិនបានធ្លាក់ទៅក្នុងនរកនោះទេ។ តាមជំនឿជាគ្រីស្តបរិស័ទជឿថា ព្រះយេស៊ូបានយាងមកស្ថានមនុស្សស្លាប់ មនុស្សសុច្ចរិតមានដូចជាលោកអាដាំ បុព្វបុរសខាងជំនឿរួមមាន៖ អាប្រាហាំ ម៉ូសេរ ដាវីដ..និងអ្នកសុច្ចរិតផ្សេង​ទៀតក្នុងពិភពលោកទាំងមូលដើម្បីឲ្យគេទទួលដំណឹងថា ព្រះយេស៊ូបានឈ្នះសេចក្តីស្លាប់។

ដូច្នេះ ព្រះយេស៊ូបានប្រកាសដំណឹងល្អនៅស្ថានក្រោម ជាស្ថានរបស់មនុស្សសុច្ចរិត (ជាអស់អ្នកដែលបានខិតខំធ្វើតាមព្រះហទ័យរបស់ព្រះជាម្ចាស់) ទោះបីគេស្គាល់ ឬក៏មិនបានស្គាល់ព្រះយេស៊ូក៏ដោយ មានគ្រប់ជាតិគ្រប់សាសន៍។ មនុស្សសុច្ចរិតដែលបានទទួលដំណឹងថាព្រះយេស៊ូបានឈ្នះសេចក្តីស្លាប់ ហើយព្រះអង្គបាននាំគេទាំងអស់គ្នាទៅឯព្រះបិតាវិញ។ បង​ប្អូនប្រហែលយល់ថាពេលណាស្លាប់ យើងនិងបានជួបជាមួយព្រះយេស៊ូ ទ្រង់និងលើកលែងទោសឲ្យ។ តាមវាពិតមែនអញ្ចឹង! អ្វីដែលសំខាន់យើងត្រូវកែប្រែចិត្តគំនិតចាប់ពីពេលនេះ​តទៅ យើងស្រឡាញ់ព្រះជាម្ចាស់ ស្រឡាញ់អ្នកដទៃ ស្រឡាញ់ខ្លួនឯង បើចង់បានជីវិតដ៏ល្អប្រសើរនៅក្នុងលោកីយ៍នេះ។ ផ្ទុយទៅវិញ បើសិនយើងមិនព្រមកែប្រែចិត្តគំនិត ជីវិតរបស់យើងនិងទទួលភាពអន្តរាយណ៍ចាប់ពីពេលនេះតទៅមិនខានឡើយ។

បងប្អូនជាទីស្រឡាញ់! កុំចាំសេចក្តីស្លាប់ដើម្បីកែប្រែចិត្តគំនិត និងព្រមទទួលដំណឹងល្អ ផ្ទុយទៅវិញ ឥឡូវនេះជាពេលវេលាដូចដែលព្រះបន្ទូលបានកត់ត្រាក្នុងថា «ឥឡូវនេះជាពេលវេលាដែលព្រះជាម្ចាស់បានប្រោសប្រណីដល់បងប្អូនទាំងអស់គ្នា» ហេតុនេះត្រូវខិតខំបំពេញតាមព្រះហឫទ័យរបស់ទ្រង់ចុះ ដោយត្រូវការកែប្រែចិត្តគំនិត ទទួលការសង្គ្រោះចាប់ពីពេលនេះតទៅ។ ហើយកុំគិតថាចាប់ទាល់តែខ្លួនបានស្លាប់ទើបជួបជាមួយព្រះយេស៊ូដើម្បីទទួលបានការលើកលែងទោសនោះ ចូរប្រុងស្មារតីជានិច្ច ត្រូវរស់នៅដោយសុភមង្គលក្រោមដំណឹងល្អដែលបានមកពីព្រះបន្ទូលរបស់ព្រះជាម្ចាស់សម្រាប់បងប្អូនទាំងអស់គ្នា។ អាមែន

ដោយ ឆាក​ លាំង

Daily Program

Livesteam thumbnail