ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៥ អត្ថបទគម្ពីរ (លូកា ២៤,៤៦-៥៣)អត្ថាធិប្បាយគម្ពីរដោយ៖ លោកបូជាចារ្យ គង់ វៀល

សូមគោរពជម្រាបសួរបងប្អូនទាំអស់គ្នា! ថ្ងៃនេះជាថ្ងៃពិសេស ប៉ុន្មានថ្ងៃកន្ល​ងមកយើងបាន​ប្រារព្ធពិធីបុ​ណ្យ​​​ព្រះយេស៊ូឡើងទៅស្ថានបរមសុខប្រកបដោយសិរីរុងរឿង រយៈពេលប្រាំបួនថ្ងៃដែលយើ​ង​អធិដ្ឋាន​ឥត​ឈប់​ឈរទាំងទូលអង្វរព្រះវិញ្ញាណដ៏វិសុទ្ធសូមយាងមកបំភ្លឺចិត្តគំនិតរបស់យើង ហើយមិនប៉ុន្មាន​ថ្ងៃ​ទៀត​យើងគោរពបុណ្យឱឡារិតព្រះវិញ្ញាណដ៏វិសុទ្ធសណ្ឋិតលើក្រុមគ្រីស្តទូត។

នៅពេលនោះក្រុមគ្រីស្តទូតព្រួយបារម្ភណ៍មែនទែន! ពេលដែលព្រះយេស៊ូឡើងទៅស្ថានបរមសុខ​ក្រុ​មគ្រីស្តទូតបានទៅ​ផ្ទះរបស់​គេទាំងមិនហ៊ានចេញក្រៅ ដោយសារគេភ័យ​ខ្លាចមានការបៀតបៀ​ប ​កា​រ​រិះ​គន់ព្រោះគ្មានអ្នកទីពឹង (បាត់ព្រះយេស៊ូ) ប៉ុន្តែ! នៅពេលនោះពួកគាត់ចាប់ផ្តើមអភិដ្ឋានទូលអង្វរព្រះអង្គ​សុំ​ឱ្យព្រះអង្គ​បំភ្លឺ​ចិត្ត​គំនិតរបស់ពួកគាត់ មានទាំងព្រះនាងម៉ារីផងដែរនោះ ការភ័យខ្លាច ទុក្ខ​ព្រួយ​ទាំង​ប៉ុន្មាន​បាត់អស់។ 

អស់រយៈពេល៩ថ្ងៃដែល ក្រុមគ្រីស្តទូតទាំងដប់ពីររួមគ្នា​អធិដ្ឋានទូលអង្វរព្រះយេស៊ូ! ហេតុនេះយើង​ក៏​ចូល​​រួមចំណែកទូលអង្វរព្រះជាម្ចាស់ក្នុងរយៈពេល៩ថ្ងៃដូចគ្នា ដើម្បី​សុំព្រះអង្គយា​ងមក​សារជាថ្មីសម្រាប់​ប្រទេសខ្មែរយើង យើងត្រូវតែទូលព្រះវិញ្ញាណដ៏វិសុទ្ធឱ្យយើងមានចិត្តក្លាហាន ឱ្យយើង​មាន​ចិត្ត​ឆេះ​ឆួល​ចំពោះ​ដំណឹងល្អ ឱ្យយើងហ៊ានចេញពីព្រះវិហារតូចរបស់យើងទៅតាមផ្លូវ  ចេញទៅ​គ្រប់​ទី​កន្លែង​ដើម្បី​ប្រកាសដំណឹងល្អ ដើម្បីបង្ហាញពីរស្មីនៃសិរីរុងរឿងរបស់ព្រះជាម្ចាស់។

នៅពេល​ដែលយើងឃើញសិរីរុងរឿងរបស់ព្រះអង្គ នៅពេលដែលយើងមានជំនឿ នៅពេលដែលយើងដឹង​ថា​ព្រះអង្គ​ឡើងទៅស្ថានបរមសុខហើយព្រះអង្គកំពុងត្រៀមកន្លែងមួយសម្រាប់​យើងនៅស្ថានលើ​ យើង​ត្រូវ​​តែត្រៀ​មខ្លួន ហើយចែករំលែកដំណឹងល្អមួយនេះជាមួយមនុស្សទាំង​អស់ដែលកំពុងរស់នៅស្ថាន​នរក​ដោយ​​សារ​គ្មានក្តីសង្ឃឹមគ្មានក្តីស្រឡាញ់គ្មានមិត្តភក្តិ គ្មានទីពឹង។

អស្ចារ្យមែនទែន! ដែលយើងមានព្រះយេស៊ូគ្រីស្តណែនាំផ្លូវ ព្រះយេស៊ូគ្រីស្តតែមួយ​ព្រះអង្គគត់​ដែល​ជា​ព្រះ​​សង្គ្រោះរបស់យើង។ ព្រះវិញ្ញាណដ៏វិសុទ្ធយាងមកនៅពេល​ដែល​យើងទូលអង្វរព្រះអង្គ ប្រសិន​បើ​​បងប្អូនមិនទូលអង្វរទេដូចជាភ្ញៀវដែលមិនហ៊ានចូលផ្ទះអញ្ជឹង! ហេតុនេះយើងត្រូវតែ​សុំ​ឱ្យ​​ព្រះវិញ្ញាណ​ដ៏វិ​សុទ្ធ​យាងមកនៅក្នុងផ្ទះរបស់យើងក្នុងដួងចិត្តរបស់យើង ក្នុងជម្រៅចិត្តរបស់យើង ដើម្បី​ជម្រះចិត្តគំនិត​របស់យើងឱ្យយើងកើតជាថ្មី។ បុណ្យព្រះវិញ្ញាណដ៏វិសុទ្ធយាងជាអាទិត្យ​ទទួលអគ្គសញ្ញាលាបថ្ងាស! ជា​សន្យា​ដែលបង្ហាញថា យើង​ក្លាយ​ទៅជា​ទ្រព្យ​សម្បត្តិរបស់ព្រះវិញ្ញាណដ៏វិសុទ្ធ យើងក្លា​យទៅជា​មនុស្ស​ដែល​មានគោលដៅមា​ន​វាស​នា​មាន​ការ​ត្រាស់​ហៅទៅជាបុត្រធីតារបស់ព្រះ​ជាម្ចាស់នៅស្ថា​នបរមសុខ​អស់​កាល​ជាអង្វែងតរៀងទៅ។

ចូលយើង​អធិដ្ឋានសម្រាប់បេក្ខជនទាំងប៉ុន្មានយុវជន និងមនុស្សចាស់ដែលកំពុងត្រៀមខ្លួន​ទទួ​ល​អគ្គ​សញ្ញា​​លាប​ថ្ងាស សូមឲ្យ​ពួកគាត់កើតជាថ្មី ឱ្យពួកគាត់ទទួលភ្លើងដែលបំភ្លឺជីវិត​របស់យើងនៅពេលដែល​ព្រះវិញ្ញាណ​ដ៏វិសុទ្ធយាងមកនៅក្នុងជីវិតរបស់យើង។ សូមព្រះជាម្ចាស់ប្រទានព្រះពរឱ្យយើង ឱ្យយើង​ទទួល​ព្រះវិញ្ញា​ណ​​ដ៏វិសុទ្ធ និងកើតជាថ្មីក្នុងព្រះនាមព្រះបិតា ព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធអាម៉ែន។

Daily Program

Livesteam thumbnail