ប្រធានបទ៖ ដោយសារមូលហេតុតែមួយគត់ដែលបានបញ្ជាក់ថាយើងជាបងប្អូននិងគ្នា!

បកស្រាយដោយ៖ លោកបូជាចារ្យ អេមេល្សដាល ហ្វ្រង់ស្វ័រ (ព្រះសហគមន៍ភូមិភាគភ្នំពេញ)

បូ. ហ្វ្រង់ស្វ័រ៖ បងប្អូនជាទីស្រឡាញ់! យើងកំពុងតែរួមដំណើរជាមួយគ្នាឆ្ពោះទៅរកសង្ឃឹមដែលមានវត្តមានព្រះជាម្ចាស់ជាគ្រឹស្តរបស់យើងគ្រប់គ្នា។ ព្រះអំណោយទានរប​​ស់ព្រះជាម្ចាស់ជា “គុណធម៌” ទ្រង់បានប្រទានមកដើម្បីឲ្យមនុស្សគ្រប់គ្នាអាចបន្តដំណើ​រ​ទៅមុខដោយ​អំណរសប្បាយ និងមានសុភមង្គល។

យ៉ាងមិញជីវិតរបស់មនុស្សម្នាក់ៗគឺត្រូវតែស្លាប់នាពេលអនាគត ប៉ុន្តែ! ព្រះជាម្ចាស់បានប្រទាន​គុណធម៌នេះមក ត្បិតទ្រង់ដឹងជាក់ថាយើងជាមនុស្សទន់ខ្សោយ យើងត្រូវតែផ្ញើសេចក្តីសង្ឃឹមលើព្រះជាម្ចាស់ ហើយជំនឿរបស់យើងនឹងជំរុញឲ្យយើងជឿជាក់ថាព្រះយេស៊ូគ្រីស្តជាមនុស្សដូចយើងបិះបិត ទ្រង់បានសោយទីវង្គត់នៅលើឈើឆ្កាង តែបីថ្ងៃក្រោយមកព្រះអង្គមានព្រះជន្មរស់ឡើងវិញ។ ត្រង់ចំណុចនេះសបញ្ជាក់ថា យើងមានសង្ឃឹមតែលើព្រះគ្រីស្តតែមួយ គឺព្រះយេស៊ូគ្រីស្តបានរស់ឡើងវិញពិតមែន! ហើយមនុស្សលោកទាំងអស់និងបានរស់ឡើងវិញរួមជាមួយព្រះអង្គដែរ ទាំងនេះជាការលើកឡើងរបស់​សន្តប៉ូលបានកត់ត្រាក្នុងព្រះគម្ពីរ។

មានអំណះអំណាងជាច្រើនបានកត់ត្រាទុកក្នុងព្រះគម្ពីរ នឹងបានបញ្ចាក់ថា ព្រះជាម្ចាស់តែងតែធ្វើតាមសន្យាជាមួយមនុស្សលោក ជាពិសេសជនជាតិអ៊ីស្រាអែល! ទ្រង់បានមានព្រះបន្ទូល​សន្យាថា និងជួយរំដោះជនអ៊ីស្រាអែលឲ្យរួចពីស្រុកអេស៊ីប ឲ្យរួចពីខ្មាំងសត្រូវទាំង​ឡាយ​។ ក្នុងព្រះគម្ពីរបានកត់ទុកអំពីរឿងនេះ ហើយជនជាតិអ៊ីស្រាអែលបានទទួលធម៌វិន័យនៅក្នុងទឹកដីសន្យាជាក់ច្បាស់។ ព្រះជាម្ចាស់ក៏មានព្រះបន្ទូលសន្យាថា និងបញ្ជូនព្រះសង្គ្រោះមួយអង្គមក គឺព្រះយេស៊ូគ្រីស្តពិតប្រាកដមែន ដែលនាំឲ្យយើងទាំងអស់គ្នាមានការជឿជាក់លើទ្រង់ ដោយគោរពអនុវត្តន៍តាមព្រះបន្ទូលរបស់ព្រះអង្គជាប់ជានិច្ច។

ព្រះជាម្ចាស់ជាសេចក្តីពិត យើងមិនអាចកុហក់បានទេ ព្រោះព្រះពន្លឺពណ្ណារាយបានចេញពីទ្រង់មកឲ្យមនុស្សនៅលើផែនដីបានឃើញ បានស្គាល់នៅក្នុងលោកីយ៍នេះជាក់ច្បាស់។ សូមបងប្អូនដាក់សេចក្តីសង្ឃឹមទៅព្រះជាម្ចាស់តែមួយព្រះអង្គគត់បានហើយ! ដូចលោកអាប្រាហាំដែលជាបុព្វបុរសនៃជំនឿរបស់យើង លោកបានដាក់សេចក្តីសង្ឃឹមលើព្រះជាម្ចាស់តែមួយព្រះអង្គគត់ លោកតែងតែមានសង្ឃឹមជានិច្ច ទោះបីលោកជាមនុស្សដែលមានវ័យចាស់ រីឯប្រពន្ធជាស្ត្រីដែលមិនមានកូនថែមទៀត តែដោយជឿជាក់លើព្រះជាម្ចាស់ នឹងការគោរពប្រតិបត្តិ​តាមព្រះបន្ទូលសន្យារបស់ព្រះអង្គ លោកអាប្រាហាំក៏ទទួលបានកូនពិតប្រាកដមែន។

លោកម៉ូសេក៏ដូចគ្នាដែរ គាត់បានដឹកនាំប្រជាជនអ៊ីស្រាអែលទៅស្វែងរកទឹកដីសន្យាដែលទ្រង់បានទានឲ្យ។ ហេតុនេះសូមបងប្អូនទាំងអស់បន្តស្វែងរកថ្មដ៏រឹងមាំដើម្បីបន្តជីវិតទៅមុខ ដែលពោរពេញដោយអំណរសប្បាយរួមជាមួយព្រះជាម្ចាស់! ទ្រង់ស្មោះត្រង់ជានិច្ច និងជានិ​មិត្ត​រូបសម្រាប់អស់អ្នកជឿទាំងឡាយនៅក្នុងពិភពលោកនេះ។ អាមែន

ដោយ ឆាក លាំង

Daily Program

Livesteam thumbnail