យើងទាំងអស់គ្នាគួរតែគោរពច្បាប់ !

ច្បាប់ប្រទេសយើងមានច្រើនណាស់ ហើយប្រសិនបើយើងទាំងអស់គ្នាទាំងអ្នកតូច អ្នកធំ អ្នកមាន និង អ្នកក្រ គ្រប់ៗគ្នានាំគ្នាគោរពច្បាប់ នោះសង្គមយើងនឹងទៅមុខ ប៉ុន្តែប្រសិនបើយើងនៅតែ ទម្លាប់មិនប្រើច្បាប់ទេនោះ ទោះជាត្រូវចំណាយពេលរាប់សិបឆ្នាំទៅមុខទៀតក៏វានៅតែដដែលដែរ ។

អ្នកបើកបរត្រូវគោរពច្បាប់ចរាចរណ៍ ហើយពេលបើកបរខុសប៉ូលីសជាអ្នកផាកពិន័យក៏ត្រូវការច្បាប់ ដោយឡែកអ្នករកស៊ី ក៏ត្រូវគោរពច្បាប់ពន្ធ ច្បាប់នេះច្បាប់នោះជាច្រើន ហើយអនុវត្តឲ្យស្មើភាពគ្នាដោយមិនមានការយល់យោគ ដោយមិនមានបក្សពួក ដោយមិនមានអំពើពុករលូយ ខុសគឺខុស ហើយត្រូវគឺត្រូវ នោះសង្គមយើងនឹងរីកចំរើនទៅមុខមិនខានឡើយ ។

ដើម្បីកុំអោយសង្គមមានបញ្ហា ហើយម្នាក់ៗពិតជាចង់ឲ្យសង្គមយើងមានការផ្លាស់ប្តូរកាន់តែលឿន ហើយកាន់តែខ្លាំងនោះ ម្នាក់ៗសូមកុំប្រកាន់រឿងចាស់ ។ រឿងចាស់គួរតែបំភ្លេចចោល ប៉ុន្តែ រឿងថ្មីគឺត្រូវតែគោរពច្បាប់ដោយមិនយល់យោគមិនមានបក្សពួក ។

ចាប់ពីពេលនេះតទៅមន្រ្តីរាជការ កងកម្លាំង និង សមត្ថកិច្ចគឺគួរតែនាំគ្នាបញ្ឈប់ការប្រពឹត្តិអំពើពុករលួយ ហើយអនុវត្តការងារនិងការទទួលខុសត្រូវដោយស្មើភាពផ្អែកលើច្បាប់។ អ្នកខុសគឺត្រូវតែគោរពច្បាប់ ហើយអ្នកត្រូវគួរតែលើកទឹកចិត្ត ។ អ្នកដែលប្រពឹត្តអំពើពុករលូយ ប្រសិនបើរកឃើញករណីថ្មីគួរតែចាត់វិធានការទៅតាមច្បាប់ ដោយមិនយល់យោគ មិនអនុគ្រោះ ។

អ្នករកស៊ី គឺគួរតែអនុវត្តតាមកាតព្វកិច្ច ពន្ធស្អីដែលត្រូវបង់គួរតែបង់ ហើយអ្វីដែលត្រូវចំណាយគួរតែចំណាយ មិនមែនអាងបក្សអាងពួក ហើយនាំគ្នាប្រើលុយរំលងច្បាប់ រំលងនិតិវិធីនៃការដោះស្រាយបញ្ហាដោយផ្អែកនៅលើច្បាប់ ។​

ដើម្បីសង្គមយើងរីកចំរើនទៅមុខទៀត រឿងចាស់គួរតែបំភ្លេច ប៉ុន្តែរឿងថ្មីគឺគួរតែមានការគាំទ្រ ដើម្បីនាំគ្នាលើកកំពស់កម្រិតជីវភាពនិងសមត្ថភាពរបស់ប្រជាពលរដ្ឋយើងឲ្យកាន់តែប្រសើរ ដោយមានច្បាប់ជាគោល ច្បាប់ជាវប្បធម៌ ។ 

សរុបទៅ ការគោរពច្បាប់គឺជាមូលដ្ឋានសំខាន់បំផុតសម្រាប់ការអភិវឌ្ឍសង្គម និងប្រទេសជាតិឲ្យមានរបៀបរៀបរយ យុត្តិធម៌ និងការរីកចម្រើនប្រកបដោយចីរភាព។ មិនថាជាមន្រ្តីរាជការ អ្នករកស៊ី កងកម្លាំង សមត្ថកិច្ច ឬប្រជាពលរដ្ឋទូទៅនោះទេ សុទ្ធតែត្រូវមានស្មារតីទទួលខុសត្រូវ និងអនុវត្តច្បាប់ឲ្យបានស្មើភាព ដោយមិនមានការយល់យោគ បក្ខពួក ឬអំពើពុករលួយ។ សង្គមមួយអាចរីកចំរើនបាន លុះត្រាតែអ្នកទាំងអស់គ្នានាំគ្នាគោរពច្បាប់ជាវប្បធម៌ និងជាគោលការណ៍រស់នៅប្រចាំថ្ងៃ។ ដូច្នេះ រឿងអតីតកាលគួរទុកជាមេរៀន ប៉ុន្តែចាប់ពីពេលនេះតទៅ គ្រប់សមាភាពសង្គមទាំងអស់គួររួមគ្នាកសាងសង្គមថ្មីមួយ ដែលមានតម្លាភាព យុត្តិធម៌ និងការអនុវត្តច្បាប់ដោយស្មើភាព ដើម្បីធានាឲ្យប្រទេសជាតិមានការអភិវឌ្ឍ និងប្រជាពលរដ្ឋមានជីវភាពកាន់តែប្រសើរឡើង។

Daily Program

Livesteam thumbnail
khmer popup image