ឯតទគ្គកម្ម មនុស្សជិត ៧៦លាននាក់ ភៀសខ្លួននៅជុំវិញពិភពលោក

យោង​តាម​របាយការណ៍​ប្រចាំ​ឆ្នាំ​ដែល​ផ្សព្វផ្សាយ​កាលពី​ថ្ងៃអង្គារ​ដោយ​អង្គភាព​ស៊ើប​អង្កេត​ស្ថានភាព​ភៀសខ្លួន​ក្នុង​ប្រទេស​ ​បានឲ្យ​ដឹង​ថា​ ​ជម្លោះ​នៅ​ស៊ូ​ដ​ង់ ​នៅ​ហ្គាហ្ស៉ា ​នៅ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុង​ហ្គោ ​បាន​ជំរុញ​ឲ្យ​មនុស្សជា​ច្រើន​ភៀសខ្លួន​នៅ​ក្នុង​ប្រទេស​របស់​ពួកគេ​ ​ដែល​ឈាន​ដល់​ ​៧​៥​,​៩​លាន​នាក់​ ​នៅ​ត្រឹម​ដំណាច់​ឆ្នាំ​២​០​២​៣​។​

​អង្គការ​ក្រៅ​រដ្ឋាភិបាល​នេះ​ ​បាន​បញ្ជាក់​ថា​ ​តួលេខ​នេះ​តំណាង​ឲ្យការ​កើន​ឡើង​ ​៥​០​% ​ក្នុងរយៈពេល​៥​ឆ្នាំ​។​ ​អង្គការ​ក៏បាន​ដាក់​តួលេខ​ទាំងមូល​គឺ​ ​៧​១​,​១​ ​លាន​នាក់​ ​នៅ​ត្រឹម​ដំណាច់​ឆ្នាំ​ ​២​០​២​២​។​

​យោង​តាម​ដៃគូ​នៃ​ទីភ្នាក់ងារ​នៃ​អង្គការសហប្រជាជាតិ​សម្រាប់​ការ​ភៀសខ្លួន​ (O​I​M​) ​បានឲ្យ​ដឹង​ថា​ ​មនុស្ស​ជិត​ ​៤​៧​លាន​នាក់​ ​គឺជា​ជនភៀសខ្លួន​ថ្មី​ ​ឬ​ធ្វើ​ចលនា​នៅ​ក្នុង​ផ្ទៃក្នុង​ប្រទេស​ ​ដែល​ត្រូវ​បាន​កត់ត្រា​នៅ​ក្នុង​ឆ្នាំ​តែមួយ​។​ O​I​M​ ​ក៏បាន​បញ្ជាក់​អំពី​ភាព​បន្ទាន់​ក្នុង​ការ​ការពារ​ជនភៀសខ្លួន​ក្នុង​ប្រទេស​ ​និង​បង្ការ​ការ​ភៀសខ្លួន​នា​ពេល​អនាគត​ផង​ដែរ​។​

​នៅ​ក្នុង​សេចក្តីប្រកាស​មួយ​ ​នាយិកា​រង​នៃ​ O​I​M​ ​លោកស្រី​ ​អ៊ូ​ហ្គោ​ជី​ ​ដានី​ញ៉ែ​ ​បាន​ថ្លែង​ថា​ ​នៅ​ខណៈ​ដែល​ភព​​​ផែនដី​កំពុង​ក្លាយ​ជា​ចំណី​នៃ​ជម្លោះ​ ​និង​មហន្តរាយ​ ​ចំនួន​ដ៏​មហាសាល​ ​នៃ​ជនភៀសខ្លួន​ ​បង្ហាញ​អំពី​រឿងរ៉ាវ​នៃ​ការ​ហែកហួរ​គ្នា​។​

​អំពើ​ហិង្សា​ ​និង​ជម្លោះ​ ​គឺជា​អ្នកទទួលខុសត្រូវ​ដ៏​សំខាន់​នៃ​ការ​ភៀសខ្លួន​ដោយបង្ខំ​ ​ដែល​មាន​មនុស្ស​ចំនួន​ ​៦​៨​,​៣​ ​លាន​នាក់​ ​នៅ​ខណៈ​ដែល​គ្រោះ​មហន្តរាយ​តម្រូវ​ឲ្យ​ភៀសខ្លួន​ ​៧​,​៧​ ​លាន​នាក់​ ​ដែល​រត់​គេច​ចេញពី​កន្លែង​ដើម​ ​និង​រើ​ទីលំនៅ​ទៅ​កន្លែង​ថ្មី​។​

​អង្គភាព​ឃ្លាំមើល​ ​បាន​បញ្ជាក់​ថា​ ​ជាមួយនឹង​មនុស្ស​ចំនួន​ ​៩​,​១​ ​លាន​នាក់​ ​ភៀសខ្លួន​នៅ​ក្នុង​ខាងក្នុងប្រទេស​ ​ប្រទេស​ស៊ូ​ដ​ង់​មាន​ចំនួន​មនុស្ស​ច្រើន​បំផុត​ដែល​បាន​ភៀសខ្លួន​ ​ដែល​មិនដែល​ធ្លាប់​បាន​កត់ត្រា​ទេ​កន្លងមក​ ​នៅ​ក្នុង​ប្រទេស​តែមួយ​ ​ចាប់តាំង​ពី​ឆ្នាំ​២​០​០​៨​ ​និង​បន្ទាប់ពី​មានការ​ចាប់ផ្តើម​រាប់​ចំនួន​មក​។​ ​ចំណែក​ ​ស្ថានភាព​នៅ​តំបន់​ហ្គាហ្សា ​មាន​មនុស្ស​ ​៣​,​៤​ ​លាន​នាក់​ ​ត្រូវជា​ ​១​៧​% ​នៃ​ចំនួន​សរុប​ ​បាន​ភៀសខ្លួន​ក្នុង​អំឡុង​ពេល​បី​ខែ​ចុងក្រោយ​នៃ​ឆ្នាំ​២​០​២​៣​។​

​ជា​សរុប​ចំនួន​មនុស្ស​ដែល​ភៀសខ្លួន​ ​ដោយសារ​ហិង្សា​ ​និង​ជម្លោះ​ ​បាន​រីក​ធំ​ដល់​ ​២​២​,​៦​ ​លាន​នាក់​ ​ក្នុង​អំឡុង​ប្រាំ​ឆ្នាំ​ចុងក្រោយ​នេះ​។​

​មហន្តរាយ​ធម្មជាតិ​បន្ត​ធ្វើឲ្យ​មនុស្ស​រាប់​លាន​នាក់​ភៀសខ្លួន​ជា​រៀងរាល់​ឆ្នាំ​។​ ​នៅ​ឆ្នាំ​២​០​២​៣​ ​មហន្តរាយ​ដូចជា​ ​ខ្យល់ព្យុះ​ស៊ីក្លូ​ន​ េហ្វ៉្រ​ឌី​ ​នៅ​ភាគ​អាគ្នេយ៍​នៃ​ទ្វីប​អាហ្វ្រិក​ ​ការ​រ​ញ្ជូ​យ​ដី​នៅ​ប្រទេស​ទួ​រ​គី​ ​និង​នៅ​ស៊ី​រី​ ​និង​ខ្យល់ព្យុះ​ស៊ីក្លូ​ន​ម៉ូចា ​នៅ​មហាសមុទ្រ​ឥណ្ឌា​ ​បាន​ធ្វើឲ្យ​មនុស្ស​ចំនួន​ ​២​៦​,​៤​ ​លាន​នាក់​ ​ភៀសខ្លួន​។​

​វា​មាន​ ​៥​៦​% ​នៃ​ចំនួន​សរុប​នៃ​ការ​ភៀសខ្លួន​ថ្មីៗ​នៅ​ក្នុង​ផ្ទៃក្នុង​ប្រទេស​។​ ​អ្វី​ដែល​ត្រូវ​កត់​សម្គាល់​ ​គឺ​ការ​ភៀសខ្លួន​របស់​ប្រជាជន​ដែល​បង្ក​ដោយ​មហន្តរាយ​ធម្មជាតិ​ ​បាន​កើន​ឡើង​នៅ​ក្នុង​ប្រទេស​ដែល​មាន​ចំណូល​ខ្ពស់​ ​ដូចជា​ ​នៅ​កាណាដា​ ​ដែល​រដូវ​ភ្លើងឆេះ​ព្រៃ​មិនធ្លាប់​មាន​ ​បាន​បង្ក​ឲ្យ​មានការ​ភៀសខ្លួន​ ​១​៨​៥​០​០​នាក់​ ​នៅ​ខាងក្នុងប្រទេស​។​

​នៅ​ក្នុង​លក្ខខណ្ឌ​ទាំងនេះ​ ​អង្គភាព​ឃ្លាំមើល​ ​រំពឹង​ថា​ ​នៅ​ប៉ុន្មាន​ឆ្នាំខាងមុខ​ដែល​នឹង​មកដល់​ ​នឹង​មានការ​កើន​ឡើង​នូវ​ចំនួន​ប្រជា​ជនភៀសខ្លួន​ដោយសារ​មហន្តរាយ​ធម្មជាតិ​។​ ​ហើយ​អង្គភាព​នេះ​ ​បញ្ជាក់​ដែរ​ថា​ ​ភាព​ញឹកញាប់​ ​រយៈពេល​ ​និង​វិសាលភាព​នៃ​ហា​និ​ភ័យ​ធម្មជាតិ​កាន់តែ​ធ្ងន់ធ្ងរ​ឡើង​នៅ​ក្នុង​បរិ​បទ​នៃ​ការ​ប្រែប្រួល​អាកាសធាតុ​។​

​លោកស្រី​ ​អ៊ូ​ហ្គោ​ជី​ ​ដានី​ញ៉ែ​ ​បាន​ធ្វើការ​សន្និដ្ឋាន​ថា​ ​៖​ “​របាយការណ៍​នេះ​ ​គឺជា​ការ​រំឭក​ដ៏​ខ្លាំង​អំពី​ភាព​ចាំបាច់​បន្ទាន់​ ​និង​មានការ​សម្របសម្រួល​ដើម្បី​អភិវឌ្ឍ​នៃ​ការ​កាត់បន្ថយ​ហា​និ​ភ័យ​នៃ​គ្រោះ​មហន្តរាយ​ ​គាំទ្រ​ការ​ពង្រឹង​សន្តិភាព​ ​ធានា​នូវ​ការ​ការពារ​សិទ្ធ​មនុស្ស​ ​និង​នៅ​ក្នុង​វិធានការ​ដែល​អាច​ទៅរួច​ ​និង​ត្រូវ​បង្ការ​មិន​ឲ្យ​មានការ​ភៀសខ្លួន​មុន​ពេល​ដែល​វា​កើតមានឡើង​។​”​

 

 

Daily Program

Livesteam thumbnail
khmer popup image