ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ អត្ថបទគម្ពីរលូកា ១១,១៤-២៣អត្ថាធិប្បាយគម្ពីរដោយ៖ លោកបូជាចារ្យ ហ្វ្រង់ស័រ អេមេល្សដាល

ជម្រាបសួរបងប្អូនទាំងអស់គ្នា នៅក្នុងអត្ថបទដំណឹងល្អថ្ងៃនេះ ព្រះយេស៊ូ និងប្រជាជនអ៊ីស្រាអែល​កំពុង​តែ​ឈ្លោះគ្នា ដោយសសារព្រះយេស៊ូបានដេញខ្មោចចេញពីមនុស្សម្នាក់ ហើយគេចោទព្រះយេស៊ូថាគាត់​មានអំណាចមកពីបេលសេប៊ូល(ស្តេចខ្មោច)។ ព្រះយេស៊ូថា ការនិយាយបែបនេះ​គ្មានហេតុ​​ផល ​ប្រសិន​បើ​អំណាចនោះកើតពីស្តេចខ្មោចមែន ចាំបាច់អីត្រូវមាសារតាំងបំបែកគ្នាឯង។

ផ្ទុយទៅវិញយើងអាចនិយាយបានថាមាសាតាំងគឺជាអ្នកបំបែកបំបាក់ រីឯព្រះយេស៊ូគឺជាអ្នកដែលប្រមូល។ ប្រមូល​ឱ្យ​យើង​រួម​ជា​មួយគ្នា នៅក្នុងគ្រួសារតែមួយ ឱ្យយើងធ្វើជាប្រជាជនតែមួយ ទោះបីយើងមា​ន​ជាតិ​សាសន៍ផ្សេងគ្នា មាន​ចរិត​លក្ខណៈផ្សេងគ្នា មានទ្រព្យសម្បត្តិផ្សេងគ្នា ព្រះបិតាជាព្រះជាម្ចាស់ឱ្យ​យើង​ទៅ​ជា​បងប្អូនរួម​ជា​មួយ​គ្នា​។ ប៉ុន្តែមាសារតាំងដែលនៅក្នុងចិត្ត ចង់បំបែកយើង ឱ្យយើងឈ្លោះគ្នា មួល​បង្កាច់គ្នា ប្រកាន់គ្នា ឱ្យយើងមិនពេញចិត្តគ្នាទៅវិញទៅមក។

ប្រហែលជាអត្ថបទដំណឹងល្អរំឭកយើងថា យើងនៅខាងណា? យើងជួយបំបែកគេ ឬយើងជួយប្រមូល? យើងខាងមារសាតាំង ឬយើងខាងព្រះយេស៊ូ ឬទាំងពីរ?។ ដូច្នេះ ប្រហែលជាសួរខ្លួនឯងថា តើ​ខ្ញុំ​ចង់​ប្រមូល? ប្រសិនបើខ្ញុំឮគេនិយាយដើមគេ ឬអី ប្រហែលជាខ្ញុំឆ្លើយតបវិញថា កុំឱ្យនិយាយដើម តែជួយ​ប្រមូល ធ្វើជាព្រះសហគមន៍តែមួយ។ ពេលខ្លះខ្ញុំនិយាយដើមអំពីលោកអភិបាល ឬលោកបូជាចារ្យ ឬ​បង​ស្រី ប្រហែលជាពេលនោះខ្ញុំត្រូវតែភ្ញាក់ខ្លួន ហើយជួយគេវិញ កុំឱ្យយើងបំផ្លាញគ្នា​នៅក្នុង​ព្រះ​សហ​គមន៍។

ដូច្នេះ កុំភ្លេចព្រះបន្ទូលថា ព្រះរាជ្យរបស់ព្រះជាម្ចាស់​មក​ដល់​ហើយ​! ព្រះរាជ្យរបស់ព្រះជា​ម្ចាស់​មក​ដល់​ហើយ សូមយើងមានចិត្តទូលាយ ទទួលស្វាគមន៍ព្រះរាជ្យរបស់ព្រះជាម្ចាស់៕

Daily Program

Livesteam thumbnail