ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៥ អត្ថបទគម្ពីរ (ម៉ាកុស ១០,១៣-១៦)អត្ថាធិប្បាយគម្ពីរដោយ៖ លោកបូជាចារ្យ អ៊ុន ស៊ុន

នៅក្នុងបរិបទដែលយើងទើបតែនឹងឆ្លងផុតពីរបីថ្ងៃកន្លងមកគឺមានលោកគ្រូយ៉ូសេប ដួងសាវង់ដែល​ទើប​និង​បានចែកឋានទៅ ខ្ញុំមានសេចក្តីនឹករំលឹកដល់គាត់ និងសូមថ្លែងអំណរគុណ​ដល់​គាត់​ដែល​បាន​ជួយ​ចែក​រំលែកពេលយើងរិះគិតពីព្រះបន្ទូល។ ពេលយើងធ្វើកិច្ចការជាមួយគ្នា​ខ្ញុំតែងតែ​នឹ​កដល់​ទំនាក់​ទំនង​ជា​មួយ​គាត់ដែលមានស្នាមញញឹម និងការលើកទឹកចិត្តហៅ​ថាលោកជា​ព្រឹទ្ធាចារ្យ។

ដូច្នេះខ្ញុំសុំជូនពរគាត់ និងជូនវិញ្ញាណក្ខ័ន្ធគាត់ទៅគង់នៅឯព្រះជាម្ចាស់ ហើយក៏សូឱ្យគាត់​អធិដ្ឋាន​សម្រាប់​យើងទាំងអស់គ្នា។ សូមអរគុណលោកគ្រូដែលយកចិត្តទុកដាក់បម្រើព្រះសហគមន៍ សង្គមដោ​យ​ចិត្ត​អំណរសប្បាយ​ និងចិត្តរីករាយដោយធ្វើកិច្ចការទាំងអស់ដោយកម្លាំង​ខ្លាំងខ្លាជាអំណោយ​ទានដែល​ព្រះ​ជា​ម្ចាស់ប្រទានឱ្យ។ ថ្ងៃនេះព្រះយេស៊ូប្រាប់ក្រុមសាវ័កថា សូមឱ្យក្មេងៗមករកព្រះអង្គសុំកុំ​ហាម​ឃាត់​គេ​ឡើយ។

ព្រះជាម្ចាស់ប្រទានពរឱ្យក្មេងៗហើយក៏មានព្រះបន្ទូលថា អ្នកណាមិនអាចទទួលក្មេងក៏មិន​អាច​ចូលក្នុង​ព្រះរាជ្យព្រះជាម្ចាស់បានដែរ។ ព្រះបន្ទូលនេះជួយឱ្យយើងរិះគិត ​គឺព្រះយេស៊ូចង់ឱ្យយើង​មានចិត្តដូច​ក្មេងៗ​ដែលបើកចិត្តទូលំទូលាយ តើយើងជានរណាបានជាព្រះជាម្ចាស់ស្រឡាញ់? ព្រះជាម្ចាស់​បាន​អាណិត​អាសូរយើង នឹងបានប្រែក្លាយយើងជាមនុស្សពេញ​លក្ខណៈ​ដែលមាន​ចិត្ត​មេត្តាដូច​ព្រះអង្គ។

​ដូច​នេះ​ហើយបានជាព្រះយេស៊ូមករកយើង និងណែនាំយើងឱ្យយើងចេះដាក់កាយដាក់ចិត្តដើម្បី​មក​ជួយ​ ព្រះអង្គ មករកព្រះអង្គដោ​យ​ឥរិយាបទដូចក្មេងៗ​។ ព្រះយេស៊ូក៏អញ្ជើញយើង​ដែលជាអ្នកបាប​ឱ្យកែ​ប្រែ​ចិត្ត​គំ​និតឱ្យចេះ​លះបង់​ភាព​ក្រអើតក្រទមរបស់ខ្លួន ដើម្បីឱ្យខ្លួនទទួលការលើក​លែងទោស​ទទួល​ការ​កែ​ប្រែ​ចិត្តគំនិត និងថ្ងៃ​សៅ​រ៍ជាថ្ងៃចុងក្រោយនៃសប្តាហ៍ធម្មតា។ យើងនិងចូលក្នុង​រដូវ៤០ថ្ងៃ​នៃបុណ្យរោយ​ផេះនៅថ្ងៃទី៥ខាងមុខនេះក៏ជាពេលវេលាមួយដើម្បីជួយយើង អប់រំចិត្តយើង​ដើម្បីឱ្យយើង​ចាប់ផ្តើម​ក្នុង​រដូវ​៤០​ថ្ងៃពេលខា​ងមុ​ខ​នេះ៕ អាមែន

Daily Program

Livesteam thumbnail