ស្ហ៉ាវកាត មៀហ្ស៊ីយ៉ូយេវ អ្នកចាប់ផ្តើមកំណែទម្រង់ប្រទេសអូបេគីស្តង់

លោកស្ហ៉ាវកាត មៀហ្ស៊ីយ៉ូយេវ កើតនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ១៩៥៧ នៅក្នុងខេត្ត ឌីហ្ស៊ីហ្ស៉ាក ប្រទេសអូបេគីស្តង់។ លោកគឺជារដ្ឋបុរសប្រទេសអូបេគីស្តង់ នៅតំបន់​អាស៊ី​កណ្តាល។ លោកស្ហ៉ាវកាត មៀហ្ស៊ីយ៉ូយេវ ធ្វើជាប្រធានាធិបតី​នៃសាធារណរដ្ឋអូបេគីស្តង់ ពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ​២០១៦​។

នៅអំឡុងការកាន់អំណាច លោកស្ហ៉ាវកាត មៀហ្ស៊ីយ៉ូយេវ បានដាក់ចេញនូវកំណែទម្រង់​ផ្នែក​នយោបាយ សេដ្ឋកិច្ច និងសង្គម ជាបន្តបន្ទាប់។ តួយ៉ាង ការងាររបស់កុមារ និងការងារ​បង្ខំ​នៅ​ក្នុង​ឧស្សាហកម្មកប្បាស ត្រូវបានហាមឃាត់ ដែលនេះគឺជាការបញ្ចប់ការងារប្រភេទ​​ដែល​រាយប៉ាយ​យ៉ាងទំលំទូលាយនៅក្នុងប្រទេស។

នៅឆ្នាំ២០២៣ កំណែទម្រង់របស់លោកមៀហ្ស៊ីយ៉ូយេវ គឺសំដៅធ្វើឲ្យប្រទេសអូបេគីស្តង់ មាន​សេដ្ឋកិច្ចបើកចំហ​ដែលទាក់ទាញសហគ្រាស និងការវិនិយោគពីបរទេស​។ នៅក្នុង​ចំណោម​អាទិភាព​នានារបស់លោកមៀហ្ស៊ីយ៉ូយេវ គឺមានដូចជា ការប្រឆាំងនឹងអំពើពុករលួយ ប្រឆាំង​ការិយាល័យ​ធិបតេយ្យ ព្រមទាំងការលុបបំបាត់​រនាំងពាណិជ្ជកម្ម។

លោកមៀហ្ស៊ីយ៉ូយេវ មានសញ្ញាបត្រវិស្វករមេកានិក និងបណ្ឌិតផ្នែកវិទ្យាសាស្រ្ត​តិកនិកពី​រដ្ឋធានី តាចខេន ប្រទេសអូបេគីស្តង់ នៅឆ្នាំ១៩៨១។

បន្ទាប់ពីឯករាជ្យភាពប្រទេសអូបេគីស្តង់​នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ១៩៩១ លោក​មៀហ្ស៊ីយ៉ូយេវ នៅរក្សាតំណែងនាយករដ្ឋមន្រ្តី និងចូលរួមជាមួយគណបក្សប្រជាធិបតេយ្យ​ប្រជាជន​អូបេគីស្តង់ (NDPU)។ នៅខណៈដែលលោកធ្វើការនៅអង្គភាពអនុវត្តន៍នយោបាយ លោកក៏ជា តំណាងរាស្រ្តនៅសភា អូលីយ ម៉ាលីស នៃសាធារណរដ្ឋអូបេគីស្តង់ ពីឆ្នាំ១៩៩៥ ដល់ឆ្នាំ២០០៣។ នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០០៣ លោកត្រូវបានតែងតាំងជា​នាយករដ្ឋ​មន្រ្តី​ដោយ​​ប្រធានាធិបតី ឥស្លាម ការីម៉ូវ។

នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៦ លោកដាក់ខ្លួនជាបេក្ខភាព​សម្រាប់​ការ​បោះ​ឆ្នោត​​នៅថ្ងៃទី៤ ខែធ្នូ ដែលលោកបានជាប់ឆ្នោតជាប្រធានាធិបតីអូបេគីស្តង់ជាមួយនិងសម្លេង ៨៨,៦%។

លោកមៀហ្ស៊ីយ៉ូយេវ បានដាក់ចេញនូវកម្មវិធីនយោបាយសេរីនិយម បន្ទាប់ពីការ​ចូល​កាន់​តំណែង។ នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៧ យុទ្ធសាស្រ្តសកម្មភាពលើអ័ក្ស​អាទិភាពចំនួន ៥ នៃ​ការអភិវឌ្ឍ​សាធារណរដ្ឋអូបេគីស្តង់ ត្រូវបានអនុម័ត ដែលក្នុងនោះ រួមមាន ការធ្វើឲ្យល្អ​ប្រសើរ​ឡើងនូវការស្ថាបនារដ្ឋ និងសង្គម ការធានានីតិរដ្ឋ និងការបន្តធ្វើ​កំណែ​ទម្រង់​ប្រព័ន្ធ​យុត្តិធម៌ និងតុលាការ ការអភិវឌ្ឍ និងសេរីនិយមលើសេដ្ឋកិច្ច ការអភិវឌ្ឍ​វិស័យសង្គម ការ​ធានា​សន្តិសុខ និងសុខដុមរមនីយកម្មជនជាតិភាគតិច និងការអនុគ្រោះសម្រាប់សាសនា ព្រម​ទាំង​ការដាក់ឲ្យដំណើរការនូវនយោបាយការបរទេសឲ្យមានតុល្យភាព ដោយឈលើផល​ប្រយោជន៍​ទៅវិញទៅមក និងការស្ថាបនា។

ការប្រែប្រួលត្រូវបានឃើញនៅក្នុងសេដ្ឋកិច្ច នៅក្នុងវិស័យនៃសេរីភាពការបញ្ចេញមតិ និង​សិទ្ធ​​មនុស្ស នៅក្នុងនយោបាយផ្ទាល់ខ្លួនរបស់រដ្ឋ នៅក្នុងការអបរំ និងនៅក្នុងកងកម្លាំង​ប៉ូលីស កម្លាំងយោធា និង​កងកម្លាំងពិសេស។

លោកមៀហ្ស៊ីយ៉ូយេវផ្តើមលើកទឹកចិត្តឲ្យប្រជាពលរដ្ឋរិះគន់អំណាចសាធារណៈ។ ហើយ​កំណែ​​ទម្រង់ខាងសាសនាដែលសំដៅផ្តល់សេរីភាពដល់សាសនា​ដល់ប្រជាពលរដ្ឋ​ក៏បានចាប់​ផ្តើមធ្វើ។ ប្រទេសអូបេគីស្តង់ក៏ដាក់ឲ្យដំណើរការនូវខ្សែទំនាក់ទំនងផ្ទាល់​ជាមួយ​ប្រធានាធិបតី ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ និងអ្នកធ្វើមាតិកា ព្រមទាំងសន្និសីទសារព័ត៌មានជាទៀតទាត់ផង។

នៅឆ្នាំ២០១៩ ទស្សនាវដ្តី ឌឹ អេកូណូមីស្ត៍ (The Economist) បានចាត់ទុកប្រទេសអូបេគីស្តង់ ជាប្រទេសប្រចាំឆ្នាំ​ និងទទួលស្គាល់កំណែទម្រង់ដែលបា​ន​កើតមានឡើងនៅក្នុងប្រទេស​នេះ។

អូបេគីស្តង់ គឺជាប្រទេសមួយក្នុងចំណោមប្រទេសនានាដ៏កម្រ ដែលអាចរក្សាបាននូវកំណើន​សេដ្ឋកិច្ឋក្នុងអំឡុងពេលរោគរាតត្បាត។ ជីឌីភី (GDP) បានកើនឡើង ១០១,៦%។

 

Daily Program

Livesteam thumbnail