ព្រះនាងណូប៊ូកូ តូម៉ូហ៊ីតូ នៃ មីកាហ្សា គ្រីស្តបរិស័ទដំបូងនៅក្នុងខ្សែរាជ្យវង្សជប៉ុន

ព្រះនាងណូប៊ូកូ តូម៉ូហ៊ីតូ នៃ មីកាហ្ស៉ា ឬនាមថា ព្រះនាងណូប៊ូកូ ប្រសូតនៅថ្ងៃទី៩ ខែមេសា ឆ្នាំ​១៩៥៥ នៅទីក្រុងលីហ្ស៊ូកា ខេត្តហ្វ៊ូគូអូកា ប្រទេសជប៉ុន។ ព្រះនាងគឺជាភរិយា​នៃ​ព្រះ​អង្គ​ម្ចាស់ តូម៉ូហ៊ីតូ នៃ មីកាស្ស៉ា ដែលជាកូនប្រុសច្បងនៃព្រះអង្គម្ចាស់តាកាហ៊ូតូ មីកាហ្ស៉ា ដែល​ជា​ចៅប្រុសរបស់ព្រះចៅអធិរាជតៃស្ហ៉ូ និងជាជីដូនមួយនៃព្រះអធិរាជ​អាគីហ៊ីតូ។ ដូច្នេព្រះនាង​ណូប៊ូកូ​គឺជាសមាជិកនៃគ្រួសាររាជ្យវង្សជប៉ុន​តាមរយៈចំណង​អាពាហ៍ពិពាហ៍។ ព្រះនាងក៏ត្រូវជាក្មួយរបស់លោកតារ៉ូ អាសូ ដែលធ្លាប់បានកាន់តំណែង​ជា​នាយករដ្ឋមន្ត្រី​ជប៉ុន​ពី​ឆ្នាំ២០០៨ ដល់ ឆ្នាំ២០០៩ផងដែរ។

ព្រះនាងណូប៊ូកូ ធ្លាប់បានសិក្សានៅប្រទេសអង់គ្លេស ហើយបានបញ្ចប់ការសិក្សានៅ​វិទ្យាល័យ រ៉ូសស្លីន ហោស នៅឆ្នាំ១៩៧៣។ បន្ទាប់ពីត្រឡប់មកជប៉ុនវិញ ព្រះនាងបាន​បង្រៀន​ភាសាអង់គ្លេស នៅសាលាមត្តេយ្យស្ហ៉ូតូ ដែលព្រះនាងបានបង្កើតផ្ទាល់ នៅ​តំបន់​ស្ហ៊ីប៊ូយ៉ា នៃទីក្រុងតូក្យូ។ នៅប្រទេសអង់គ្លេសនេះដែរ ព្រះនាងបានជួបជាមួយ​ព្រះអង្គ​ម្ចាស់​​តូម៉ូហ៊ីតូ នៃមីកាហ្ស៉ា ដែលកំពុងសិក្សានៅសកលវិទ្យាល័យអ័កស្វ៉ត។ ពិធីរៀបអភិសេក ត្រូវ​បាន​ធ្វើឡើងនៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ១៩៨០។ ចាប់ពីខែធ្នូ ឆ្នាំ១៩៨២ ព្រះអង្គម្ចាស់តូម៉ូហ៊ីតូ នៃមីកាហ្ស៉ា និងព្រះនាងណូប៊ូកូនៃព្រះអង្គ ព្រមទាំងបុត្រៗ បានរស់នៅ​ក្នុង​សង្កាត់អាកាសាកា ខណ្ឌមីណាតូ នៃទីក្រុងតូក្យូ។ នេះគឺជាទីតាំងនៃនិវេសនដ្ឋាន​​របស់សមាជិក​រាជ​ស​មាជិក​មីកាហ្ស៉ា ដែលជាសាខាកូនពៅនៃគ្រួសាររាជវង្សជប៉ុន។

ក្នុងជំហានស្ងៀមស្ងាត់ ប៉ុន្តែនេះមានសារៈសំខាន់សម្រាប់រាជ្យវង្សជប៉ុន ដែលមានអាយុ​កាល​ចាស់​ជាងគេនៅលើពិភពលោក ព្រះនាងណូប៊ូកូ គឺជាភរិយានៃព្រះអង្គម្ចាស់តូម៉ូហ៊ីតូ នៃ មីកាហ្ស៉ា។ ព្រះនាងណូប៊ូកូ គឺជាសមាជិករាជ្យវង្សជប៉ុនដំបូង​ដែលបានទទួលពិធីបុណ្យ​អគ្គ​សញ្ញា​ជ្រមុជ​ទឹកក្នុងសាសនាកាតូលិក និងក្លាយជាគ្រិស្តបរិស័ទ ហើយព្រះនាងក៏កំពុងដឹកនាំ​សាខា​​ឯករាជ្យ​ផ្ទាល់ខ្លួន​ក្នុងគ្រួសាររាជវង្សជប៉ុនផងដែរ។

នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ ក្រុមប្រឹក្សាសេដ្ឋកិច្ចនៃរាជ្យវង្សជប៉ុន បានអនុម័តនូវ​ការ​បង្កើត​​រាជកិច្ចថ្មីមួយស្ថិតក្រោមការដឹកនាំរបស់ព្រះនាងណូប៊ូកូ ដោយផ្តល់ឲ្យព្រះនាងនូវ​ស្ថានភាព​​ផ្លូវការ និវេសនដ្ឋានឯករាជ្យ និងថវិកា ដែលរបៀបនេះមានបង្កើតថ្មី​ដំបូងតាំង​ពី​ឆ្នាំ​១៩៩០។

ប្រសូតនៅឆ្នាំ១៩៥៥ នៅក្នុងគ្រួសារអាសូ ដ៏មានឥទ្ធិពល និងជាគ្រួសារកាតូលិក និងជាក្មួយ​របស់​លោកតារ៉ូ អាសូ អតីតនាយករដ្ឋមន្ត្រីជប៉ុន ព្រះនាងណូប៊ូកូ បានទទួលពិធី​ជ្រមុជ​ទឹក​កាតូលិក​​តាំងពីវ៏័យកុមារ ហើយត្រូវបានចិញ្ចឹមធំធាត់នៅក្នុងជំនឿនៃគ្រិស្តសាសនារ៉ូម៉ាំង​កាតូលិក ។

នេះប្រៀបបានជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយ ដែលគ្រិស្តបរិស័ទនិកាយកាតូលិក មានតិច​ជាង ១% នៃចំនួនប្រជាជនជប៉ុន ប៉ុន្តែសាសនានេះមានឫសគល់ដក់ជ្រៅ​ចាប់តាំង​ពី​សតវត្សរ៍​ទី១៦ នៅប្រទេសជប៉ុន ដោយសារការប្រកាសដំណឹងល្អនៃសន្ត ហ្វ្រ៉ង់ស៊ីស សាវីយ៉េ (Saint Francis Xavier) និងក្រុម “គ្រិស្តបរិស័ទសម្ងាត់” ដែលបានរក្សា​ទុក​សាសនា​នេះ​ឲ្យនៅ​រស់រាន​មាន​ជីវិតឆ្លងកាត់ជាច្រើនសតវត្សរ៍នៃការបៀតបៀន។

ការបង្ហាញសក្ខីភាពដ៏ស្ងៀមស្ងាត់របស់ព្រះនាងណូប៊ូកូ បាននាំយកសាសនាកាតូលិក មក​មាន​​វត្តមាននៅចំបេះដូងនៃប្រពៃណីជប៉ុន និងរំឭកឲ្យយើងថា ការត្រាស់ហៅទូទាំងសកល​នៃ​ព្រះគ្រិស្ទ អាចឈានដល់គ្រប់វប្បធម៌ និងគ្រប់ជ្រុងជ្រោយនៃពិភពលោក។

 

Daily Program

Livesteam thumbnail