ជំនឿថា «សត្វព្រៃជាប្រភពឱសថ» គឺជាការយល់ខុស

ដោយសារជំនឿអំពីឱសថដែលផ្សំចេញពីសត្វព្រៃ បានជំរុញឱ្យមានការប្រមាញ់សត្វព្រៃដែលកំពុងទទួលរងការគំរាមកំហែងធ្ងន់ធ្ងរ និងឈានទៅរកការវិនាសផុតពូជ។ ប៉ុន្តែក្រុមអ្នកអភិរក្សបានលើកឡើងថា ជំនឿរបស់ប្រជាពលរដ្ឋនេះគឺមិនសមស្របនោះទេ។ ដោយឡែក ក្រសួងបរិស្ថានបានព្រមានថា អ្នកបរបាញ់ និងអ្នកជួញដូរប្រភេទសត្វព្រៃកម្រ នឹងត្រូវផ្តន្ទាទោសឱ្យជាប់ពន្ធនាគារ។ (សូមស្តាប់ ផល សុផានិត រាយការណ៍)

ក្រុមអ្នកអភិរក្សបរិស្ថានបានអះអាងថា ជំនឿដែលថា «សត្វព្រៃគឺជាប្រភពឱសថបុរាណដ៏សក្តិសិទ្ធិ» នោះ គឺជាការយល់ខុសទាំងស្រុង និងជាជំនឿដែលនាំឱ្យមានការបំផ្លិចបំផ្លាញធនធានសត្វព្រៃឱ្យវិនាសផុតពូជ។

លោក ឈិត សំអាត ប្រធានអង្គការមូលនិធិសកលសម្រាប់ការពារធនធានធម្មជាតិ (WWF) បានផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មានក្នុងស្រុកកាលពីពេលកន្លងទៅថា សត្វព្រៃនៅកម្ពុជាកំពុងតែរងនូវការវិនាសបាត់បង់ ព្រោះតែពលរដ្ឋយល់ខុសថាអាចយកសត្វទាំងនោះទៅធ្វើជាថ្នាំព្យាបាលរោគជាច្រើនប្រភេទ៖

«នេះជាជំនឿតៗគ្នាជឿមក... តាមពិតទៅវាជាជំនឿទេ វាអត់ទាន់មានវេជ្ជសាស្ត្របញ្ជាក់ថា អាហ្នឹងវាធ្វើថ្នាំអីទេ! ឧទាហរណ៍ដូចជាពង្រូលអីដែលយកទៅធ្វើថ្នាំអីចឹង ហើយមនុស្សចេះតែជឿតៗគ្នា។ ប៉ុន្តែទាក់ទងនឹងពង្រូល តាមខ្ញុំដឹង វៀតណាមបានសិក្សាស្រាវជ្រាវទៅឃើញថា វាhttps://www.google.comមិនមែនជាថ្នាំអីទេ នេះគ្រាន់តែជាជំនឿអរូបិយជឿតៗគ្នាប៉ុណ្ណោះ»។

លោក ឈិត សំអាត បានបញ្ជាក់ថា ប្រទេសវៀតណាមបានពិសោធន៍លើប្រសិទ្ធភាពនៃសត្វពង្រូល ហើយបានរកឃើញថា សត្វនេះមិនមានអត្ថប្រយោជន៍ផ្នែកឱសថដូចដែលពលរដ្ឋខ្មែរនិយាយតៗគ្នានោះទេ។ ផ្ទុយទៅវិញ សត្វព្រៃតែងតែមានជំងឺជាប់ខ្លួន ហើយវាអាចជាហានិភ័យសម្រាប់សុខភាពមនុស្ស៖

«សត្វព្រៃវាមានជំងឺ ព្រោះវាមិនបានចាក់ថ្នាំដូចសត្វក្នុងស្រុកទេ ចឹងកាលណាtraditionយើងញ៉ាំទៅ វាhttps://www.google.comនឹងបង្កឱ្យប៉ះពាល់ដល់សុខភាពយើង កុំជឿ! ហើយករណីថ្នាំ ក៏មិនទាន់មានវេជ្ជសាស្ត្របញ្ជាក់ឱ្យចាស់លាស់ដែរ ដូច្នេះកុំទៅជឿពេក»។

ជាមួយគ្នានេះ លោក ឈិត សំអាត បានអំពាវនាវដល់ពលរដ្ឋកម្ពុជាឱ្យចូលរួមអភិរក្សសត្វព្រៃ និងឈប់ប្រើប្រាស់ឈើប្រណិន ដើម្បីស្ថិរភាពសត្វព្រៃទៅអនាគត និងដើម្បីចូលរួមចំណែកក្នុងការការពារប្រព័ន្ធបរិស្ថានធម្មជាតិសម្រាប់ជាជម្រកដល់សត្វព្រៃ។

ជាយូរយារណាស់មកហើយ ពលរដ្ឋកម្ពុជាក៏ដូចជាពលរដ្ឋនៅក្នុងតំបន់អាស៊ីជាច្រើនទៀត តែងតែជឿថា ក្រពះសត្វព្រៃ ឆ្អឹង ស្នែង ឬផ្នែកផ្សេងទៀតនៃសត្វព្រៃ ជាឱសថដ៏ពូកែ។ នៅក្នុងទីផ្សារងងឹតក្នុងប្រទេសកម្ពុជា សត្វកម្រមួយចំនួនកំពុងចរាចរជាលក្ខណៈបណ្តាញ។ សត្វទាំងនោះមានដូចជា សត្វពង្រូល អញី (ប្រលាក់) សត្វតេះ គោព្រៃ ខ្ទីង និងសត្វអណ្តើកជាដើម។ សត្វភាគច្រើនត្រូវគេសម្លាប់រួចជាស្រេចទើបយកមកលក់ ប៉ុន្តែសត្វមួយចំនួនតូចត្រូវគេដាក់លក់ទាំងរស់ដោយលួចលាក់ និងរក្សាការសម្ងាត់បំផុត។

ស្ត្រីជាឈ្មួញម្នាក់ដែលបានប្រកបមុខរបរនេះជាច្រើនឆ្នាំមកហើយ បានអះអាងថា អ្នកស្រីមានជំងឺ និងទទួលបានការព្យាបាលតាមរយៈការបរិភោគសត្វពង្រូល ហើយអ្នកស្រីបានអះអាងពីប្រសិទ្ធភាពនៃសត្វព្រៃជាឱសថមួយចំនួនទៀត។

លោក អេង ម៉េងអ៊ី មន្ត្រីទំនាក់ទំនងនៃអង្គការសមាគមអភិរក្សសត្វព្រៃ (WCS) មានប្រសាសន៍ថា ការលើកឡើងរបស់ឈ្មួញសត្វព្រៃខាងលើ គ្រាន់តែជាជំនឿតៗគ្នារបស់ប្រជាពលរដ្ឋខ្មែរតែប៉ុណ្ណោះ។ លោកបានបកស្រាយស្របគ្នានឹងការបកស្រាយរបស់លោក ឈិត សំអាត ដែរថា៖

«កន្លងមកដូចយើងបានឮហើយ ដូចជាប្រភេទសត្វតេះ ដែលអ្នកខ្លះគេថាហូបឈាមវាទៅព្យាបាលជំងឺនេះ យកឆ្អឹងវាមកត្រាំស្រាទៅព្យាបាលជំងឺនោះ... តាមពិតទៅវាគឺជាជំនឿខុស! ដោយសារគាត់យល់ថា សត្វតេះវារស់តាមតំបន់លើភ្នំ ហើយពេលណាវាមានជំងឺអី គេនិយាយតៗគ្នាថា កាលណាវាលិទ្ធជើងវាទៅ វាព្យាបាលជាអីចឹង... តាមពិតវាជាជំនឿខុស ហើយជំរុញឱ្យគាត់ហូបអីចឹងៗ»។

ព្រោះតែជំនឿខុសនេះ បានធ្វើឱ្យពលរដ្ឋមួយចំនួននៅតែឈ្លៀតលួចបរបាញ់សត្វព្រៃដោយខុសច្បាប់។ សត្វព្រៃជាច្រើនប្រភេទដែលកំពុងទទួលរងការគំរាមកំហែងពីការលួចបរបាញ់រួមមាន សត្វឈ្លូស ប្រើស រមាំង ទន្សោង និងសត្វខ្ទីង សម្រាប់យកសាច់ និងស្នែង។

លោក អេង ម៉េងអ៊ី បានសង្កត់ធ្ងន់ថា ប្រភេទសត្វព្រៃទាំងអស់ខាងលើនេះ គឺពោរពេញទៅដោយជំងឺ ហើយការយកសត្វទៅបរិភោគ ឬប្រើជាឱសថ មិនបានជួយឱ្យជំងឺបានជាសះស្បើយឡើយ មិនតែប៉ុណ្ណោះ វាកាន់តែបង្កើនជំងឺក្នុងខ្លួន និងបង្កឱ្យបាត់បង់សត្វព្រៃទៅវិញ៖

«តាមអ្វីយើងស្រាវជ្រាវ ក៏ដូចជាអ្វីដែលយើងសិក្សាកន្លងមក វាជាជំនឿខុស! ព្រោះថាសត្វមួយចំនួនវាផ្ទុកទៅដោយជំងឺ ហើយកាលណាគាត់យកទៅហូបហ្នឹង វាhttps://www.google.comមិនបង្កើនសុខភាពទេ វាបែរជាបង្កើនជំងឺទៅវិញ។ ហើយការយល់ខុស វាមិនត្រឹមតែធ្វើឱ្យប៉ះពាល់សុខភាពគាត់ទេ វានាំឱ្យបាត់បង់សត្វព្រៃថែមទៀត»។

សត្វព្រៃបើទោះជាមានច្បាប់ការពារ និងក្រុមអភិរក្សយ៉ាងណាក៏ដោយ ប៉ុន្តែពួកវានៅតែងាយទទួលគ្រោះថ្នាក់ ពីព្រោះទីជម្រកសម្រាប់លាក់ខ្លួនមួយភាគធំត្រូវបានលួចកាប់បំផ្លាញ។ លោក អេង ម៉េងអ៊ី យល់ថា ការកាប់បំផ្លាញព្រៃឈើក៏ជាផ្នែកមួយដែលជួយពន្លឿនការសម្លាប់សត្វព្រៃពីអ្នកលួចបរបាញ់ដែរ ព្រោះបើគ្មានកន្លែងលាក់ខ្លួន សត្វព្រៃងាយនឹងត្រូវគេរកឃើញណាស់ ដោយសារពួកវាត្រូវការបម្លាស់ទី។ មន្ត្រីនៃអង្គការ WCS រូបនេះបន្ថែមថា ដើម្បីរក្សាសត្វព្រៃឱ្យនៅគង់វង្សបាន លុះត្រាតែមានការចូលរួមពីពលរដ្ឋ ដោយឈប់បរិភោគសាច់ និងបញ្ឈប់ការទិញ ឬជួញដូរសត្វព្រៃ។

កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៧ បុរសអ្នកចំការពីរនាក់ដែលរស់នៅក្នុងស្រុកកែវសីមា ត្រូវបានចាប់បញ្ជូនទៅកាន់សាលាដំបូងខេត្តមណ្ឌលគិរី ក្រោមបទសង្ស័យថា បានសម្លាប់សត្វស្វាកន្ទុយសចំនួនពីរpluralក្បាល ក្នុងតំបន់អភិរក្សសត្វព្រៃជម្រកដែនសីមា ដើម្បីយកក្រពះធ្វើជាឱសថបុរាណ។

លោក ជា សំអាង អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាលការពារ និងអភិរក្សធម្មជាតិនៃក្រសួងបរិស្ថាន មានប្រសាសន៍ថា ប្រជាពលរដ្ឋកម្ពុជាគួរតែបោះបង់ជំនឿលើការបរិភោគសាច់សត្វព្រៃដើម្បីព្យាបាលរោគ ដោយហេតុថាជំនឿនេះមិនមានលក្ខណៈវិទ្យាសាស្ត្រឡើយ៖

«កាលពីប៉ុន្មានឆ្នាំមុន គេល្បីរឿងពពែភ្នំ (សត្វតេះ) ហើយបាននាំគ្នាទៅបរបាញ់ទៅចាប់មក ប៉ុន្តែក្រោយពីការប្រើទៅគ្មានប្រសិទ្ធភាពអីច្បាស់លាស់ ក៏បាត់ទៅវិញទៅ ព្រោះវាគ្រាន់តែជាជំនឿជឿតៗគ្នា ប៉ុន្តែអត់មានអីជាលក្ខណៈវិទ្យាសាស្ត្រ។ ទាក់ទងការយកសត្វព្រៃធ្វើជាឱសថបុរាណនេះ សុំឱ្យគាត់គិតគូរចូលរួមការពារអភិរក្សសត្វទាំងអស់ហ្នឹងផង ព្រោះឥឡូវនេះសត្វមួយចំនួនបានធ្លាក់ចូលក្នុងប្រភេទសត្វកម្រជិតផុតពូជ។ អញ្ចឹងទេ បើសិនស្ថិតក្នុងប្រភេទសត្វហ្នឹង សុំឱ្យកាត់បន្ថយ ហើយសុំមកពិនិត្យឱសថវិជ្ជសាស្ត្រវិញ... អញ្ចឹងកិច្ចការនេះ សុំឱ្យចូលរួមទាំងអស់គ្នា»។

ច្បាប់ស្តីពីព្រៃឈើឆ្នាំ២០០២ មាត្រា៤៩ បានចែងថា ហាមឃាត់ដាច់ខាតរាល់សកម្មភាពបរបាញ់ យាយី បំផ្លាញសត្វព្រៃគ្រប់ប្រភេទ ជាពិសេសការដឹកជញ្ជូន ការធ្វើពាណិជ្ជកម្ម និងការនាំចេញ-នាំចូល។ យោងលើច្បាប់តំបន់ការពារធម្មជាតិនៃព្រះរាជាណាចក្រកម្ពុជា ការបរបាញ់សត្វព្រៃប្រភេទរងគ្រោះជិតផុតពូជ អាចប្រឈមនឹងការជាប់ពន្ធនាគារចាប់ពី ១ ដល់ ៥ឆ្នាំ និងអាចរងការពិន័យអន្តរការណ៍ជាទឹកប្រាក់ពី ១៥ ដល់ ១០០លានរៀល (ឬស្មើនឹង ៣,៧៥០ ដុល្លារ ដល់ ២៥,០០០ ដុល្លារអាមេរិក)។

ប្រទេសកម្ពុជាមានតំបន់ព្រៃអភិរក្សចំនួន ៤៦ និងតំបន់អភិរក្សជីវៈចម្រុះមួយ ដែលគ្របដណ្តប់លើតំបន់មាននៅខាងកើតទន្លេមេគង្គ ខាងជើងទន្លេសាប និងតំបន់ខាងត្បូងទន្លេសាប។ តំបន់ការពារទាំងនេះមានផ្ទៃដីសរុបចំនួន ៧,៥លានហិកតា។ លោក ជា សំអាង បានអះអាងថា ពេលនេះក្រសួងបាន និងកំពុងចុះអប់រំពលរដ្ឋឱ្យយល់ពីសារសំខាន់នៃវត្តមានសត្វព្រៃក្នុងប្រទេសកម្ពុជា និងបញ្ឈប់ការយល់ខុសពីការយកសត្វទាំងនោះមកធ្វើជាឱសថបុរាណបន្តទៀត៕

 

Daily Program

Livesteam thumbnail
khmer popup image