ពត៌មាន ព្រះមហាក្សត្រ យាងសួរសុខទុក្ខ និងប្រោសព្រះរាជប្រទានព្រះរាជអំណាយមន្រ្តីអង្គភាពស៊ីម៉ាក់ ព្រះករុណាព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានយាងសួរសុខទុក្ខ និងប្រោសព្រះរាជប្រទានព្រះរាជអំណាយដ៏ថ្លៃថ្លាបំផុតរបស់ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ជូនចំពោះមន្រ្តីអង្គភាពស៊ីម៉ាក់ចំនួន ១ ៨៧៥ នាក់។
ពត៌មាន ថ្នាក់ដឹកនាំក្រសួងចំនួន៣ សិក្សា និងរៀបចំគម្រោងពាក់ព័ន្ធនឹងវិស័យកសិកម្ម ធនធានទឹក និងអភិវឌ្ឍន៍ជនបទ នាថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៤ នេះ រដ្ឋមន្រ្តីនៃក្រសួងចំនួន៣បានចូលរួមកិច្ចប្រជុំអន្តរក្រសួង ស្ដីពីកសិកម្ម ធនធានទឹក និងអភិវឌ្ឍន៍ជនបទ នាសាលប្រជុំទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ពត៌មាន មួយសប្តាហ៍ នគរបាលឃាត់ខ្លួនមនុស្សជាង៤០០នាក់ ពាក់ព័ន្ធនឹងបទល្មើសនានា ចាប់ពីថ្ងៃទី២៩ ខែមេសា ដល់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៤ សមត្ថកិច្ចក្នុងក្របខណ្ឌក្រសួងមហាផ្ទៃបានឃាត់ខ្លួនជនសង្ស័យប្រព្រឹត្តបទល្មើសទូទាំងប្រទេសសរុបចំនួន៤៦៧នាក់ ដែលក្នុងនោះមានករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន បទល្មើសព្រហ្មទណ្ឌ ក្មេងទំនើង និងល្បែងស៊ីសង។
ពត៌មាន ប្រមុខរាជរដ្ឋាភិបាល ប្រកាសផ្តល់ក្របខ័ណ្ឌដល់សាច់ញាតិ យោធិនពលីទាំង ២០នាក់ដែលស្លាប់ក្នុងឧបទ្ទវហេតុផ្ទុះគ្រាប់ នៅយោធភូមិភាគទី៣ សម្តេចមហាបវរធិបតី នាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានប្រកាសតាមរយៈបណ្តាញហ្វេសប៊ុកនាថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៤នេះ ផ្តល់ក្របខ័ណ្ឌជូនដល់សាច់ញាតិបង្កើតរបស់យោធិនពលីទាំង ២០នាក់ដែលបានស្លាប់ក្នុងករណីផ្ទុះគ្រាប់ កាលពីថ្ងៃទី២៧ ខែមេសាកន្លងទៅនេះ។
វិចារណកថា ក្រៅពីបញ្ហាសុខភាពបើមេឃក្តៅហើយភ្លៀង អាចនឹងមានគ្រោះធម្មជាតិផ្សេង! ជាទូទៅនៅពេលដែលអាកាសធាតុក្តៅខ្លាំងដូចសព្វថ្ងៃនៅពេលដែលភ្លៀងធ្លាក់មក វាអាចនឹងបង្កបញ្ហាដល់សុខភាព ប៉ុន្តែក្រៅពីបញ្ហាសុខភាព វាក៏អាចនាំមកនៅគ្រោះធម្មជាតិមួយចំនួន ដែលយើងគួរប្រយ័ត្ន។
ពត៌មាន អ្នកនាំពាក្យ៖ សន្ទុះចលនាជាតិគាំទ្រព្រែកជីកហ្វូណនតេជោ កំពុងបករបាំងមុខអ្នកស្នេហាជាតិក្លែងក្លាយ ការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាលក្នុងការសម្រេចឱ្យទាល់តែបាននូវគម្រោងព្រែកជីកហ្វូណនតេជោ បាននិងកំពុងទាក់ទាញការគាំទ្រយ៉ាងខ្លាំងពីជនជាតិខ្មែរគ្រប់មជ្ឈដ្ឋាន ទាំងក្នុងនិងក្រៅប្រទេស។
ពត៌មាន សម្តេចប៉ាប៖ ព្រះសហគមន៍មិនអាចបន្តទៅមុខបានទេបើគ្មានលោកបូជាចារ្យ សម្តេចប៉ាបហ្រ្វង់ស៊ីស្កូបានសរសេរលិខិតមួយច្បាប់ជូនដល់លោកបូជាចារ្យព្រះសហគមន៍នានាថា ព្រះសហគមន៍កាតូលិកនឹងមិនអាចបន្តដំណើរទៅមុខបានឡើយប្រសិនបើគ្មានការលះបង់របស់លោកបូជាចារ្យទាំងអស់។
ពត៌មាន វ៉ាទីកង់នឹងអនុញ្ញាតឲ្យអ្នកទេសចរបានដើរកំសាន្តនៅសួនឧទ្យានសម្តេចប៉ាប វាទីកង់ញូវបានរាយការណ៍ថា ដោយសារតែខែឧសភា គឺជាខែដែលសន្តអាសនៈសន្មត់ថាជាពេលវេលាពិសេសសម្រាប់ព្រះនាងព្រហ្មចារិនី ម៉ារី បុរីវ៉ាទីកង់នឹងអនុញ្ញាតឲ្យអ្នកទេសចរអាចធ្វើដំណើរទេសចរណ៍នៅតាមឧធ្យានសម្តេចប៉ាប។
ពត៌មាន រដ្ឋមន្រ្តីការបរទេសអាមេរិកជំរុញឱ្យអ៊ីស្រាអែលយកចិត្តទុកដាក់លើ កិច្ចព្រមព្រៀងសន្តិភាព នៅថ្ងៃទីបីនៃដំណើរទស្សនកិច្ចនៅមជ្ឈិមបូព៌ា អ្នកការទូតកំពូលរបស់អាមេរិកគឺលោក អេនតូនី ប្លិនឃិន (Anthony Blinken )បានជួបជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនយ៉ាមីន ណាតាន់យ៉ាហ៊ូ ( Benjamin Netanyahu ) នៅទីក្រុង ជេរូសាឡឹម ( Jerusalem)។
ពត៌មាន សម្តេចប៉ាបថ្កោលទោសឧស្សាហកម្មអាវុធ និងសេវាកម្មរកប្រាក់ចំណេញ កើតចេញពីការស្លាប់របស់មនុស្សជាតិ សម្តេចប៉ាបហ្វ្រង់ស៊ីស្កូ អធិដ្ឋានសម្រាប់ជនរងគ្រោះនៃសង្រ្គាមនៅអ៊ុយក្រែន ប៉ាឡេស្ទីន អ៊ីស្រាអែល និងមីយ៉ាន់ម៉ា ដោយគូសបញ្ជាក់ពីការមិនគាំទ្រ ពាក់ព័ន្ធនឹងការវិនិយោគដែលរកបានផលចំណេញច្រើនបំផុតជាពិសេសពីការវិនិយោគទាក់ទងនឹងឧស្សាហកម្មអាវុធ។
លោកអភិបាលថូម៉ាស ហាលីក ឱ្យFABC ពង្រឹង «ការិះគិតពិចារណាខាងវិញ្ញាណ» ក្នុងយុគសម័យនៃការផ្លាស់ប្តូរពិភពលោក
Missio Munich លើកឡើងក្នុងមហាសន្និបាត FABC ថា ការជួបប្រាស្រ័យទាក់ទងគ្នានាំឱ្យមានកិច្ចសហប្រតិបត្តិការកាន់តែរឹងមាំ