អាជ្ញាធរជាតិអប្សរា បានប្រកាសពីការតាំងចិត្តរបស់ខ្លួនព្យាយាមកាត់បន្ថយការប្រើប្រាស់«ប្លាស្ទិក» មួយជំហានម្តងៗ នៅក្នុងរមណីយដ្ឋានអង្គរ ដើម្បីរួមចំណែកក្នុងការជួយដល់បរិស្ថានឱ្យកាន់តែប្រសើរ។ជំនួសការប្រើប្រាស់នេះ អាជ្ញាធរជាតិអប្សរានឹងជំរុញការប្រើប្រាស់វត្ថុធាតុដើមពីធម្មជាតិវិញ។