ពត៌មាន ការស្ទង់មតិ៖ សេរីភាពសារ ព័ត៌មាននៅកម្ពុជាមានភាពល្អប្រសើរ អ្នកសារព័ត៌មានចំនួន ៧៩,៨% ក្នុងចំណោមអ្នកចូលរួមឆ្លើយក្នុងការស្ទង់មតិសរុប បានឆ្លើយថា សេរីភាពសារ ព័ត៌មាននៅកម្ពុជាមានភាពល្អប្រសើរ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងព័ត៌មាន។
វិចារណកថា អាកាសធាតុក្តៅបែបនេះ កុំប្រឹងរឿងគ្រឿងស្រវឹងខ្លាំងពេក ប្រយ័ត្នអន្តរាយដល់ជីវិត នៅក្នុងពេលដែលអាកាសធាតុក្តៅអ្នកខ្លះយល់ច្រឡំថា ការជួបជុំគ្នាផឹកស៊ីនិងប្រើប្រាស់គ្រឿងស្រវឹងគឺជាការជួបជុំគ្នាដើម្បីបំបាត់អាការៈស្រែកទឹក ឬបំពេញជាតិទឹកនៅក្នុងខ្លួន ពីព្រោះតែវាជាភេសជ្ជៈ។
ពត៌មាន សម្តេចប៉ាបប្រកាសអំពីគោលបំណងនៃការអធិដ្ឋានសម្រាប់ខែឧសភា សម្តេចប៉ាបហ្រ្វង់ស៊ីស្កូនៅចុងខែមេសា ឆ្នាំ២០២៤ បានប្រកាសនូវគោលបំណងនៃការអធិស្ឋានប្រចាំខែឧសភារបស់ទ្រង់ដោយផ្តោតនៅលើការបង្កើតតួនាទីរបស់បុរសនិងស្ត្រីនៅក្នុងកិច្ចការបម្រើព្រះសហគមន៍។
ពត៌មាន សន្តអាសនៈរំលឹកស្ថាបនិកវិទ្យុវ៉ាទីកង់ និងការបង្កើតបណ្តាញទំនាក់ទំនង កាលពីចុងខែមេសាកន្លងទៅនេះ សន្តអាសនៈបានផ្សព្វផ្សាយប្រវត្តិបុគ្គលម្នាក់ដែលគេដឹងថា គឺជាស្ថាបនិកវិទ្យុវ៉ាទីកង់និងជាអ្នកបង្កើតបណ្តាញទំនាក់ទំនងសម្រាប់សន្តអាសនៈ។
ពត៌មាន ក្រុមហ៊ុន Cisco ចុះហត្ថលេខាលើយុទ្ធនាការអំពាវនាវឲ្យមានក្រមសីលធម៌លើ AI ស៊ីស្កូ (Cisco) ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាទំនាក់ទំនងឌីជីថលចម្រុះជាតិសាសន៍មួយបាន ចុះហត្ថលេខាលើយុទ្ធនាការ «Rome Call for AI Ethics» ដែលគេអាចហៅថា ជាការអំពាវនាវរបស់ទីក្រុងរ៉ូមឲ្យមានក្រមសីលធម៌លើបញ្ញាសិប្បនិម្មិត ហៅថា AI របស់បណ្ឌិតសភានៃជីវិតនៃសន្តអាសនៈ។
ពត៌មាន អាមេរិកជំរុញក្រុមហាម៉ាសទទួលយកសំណើរបស់អ៊ីស្រាអែល រដ្ឋមន្ត្រីការបរទេសអាមេរិកបានជំរុញឱ្យថ្នាក់ដឹកនាំក្រុមហាម៉ាស់ទទួលយកនូវអ្វីដែលលោកហៅថាជា «សំណើដ៏សប្បុរស» របស់អ៊ីស្រាអែលសម្រាប់បទឈប់បាញ់នៅតំបន់ហ្គាហ្សា ដើម្បីទទួលបានការដោះលែងចំណាប់ខ្មាំង។
ពត៌មាន ដើមខែឧសភា កូនផ្សោតកើតថ្មី១ក្បាលទៀត នៅអន្លង់កាំពី ខេត្តក្រចេះ កូនផ្សោតទើបកើតថ្មីមួយក្បាល ត្រូវបានប្រទះឃើញដោយក្រុមការងារស្រាវជ្រាវនៃរដ្ឋបាលជលផលនិងអង្គការ WWF វេលាម៉ោង៩:១០នាទីព្រឹក នាថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤ នៅអន្លង់កាំពី ភូមិកាំពី ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ។ កូនផ្សោតនេះស្ថិតនៅក្នុងក្រុមសត្វផ្សោតធំៗចំនួន២ក្បាលផ្សេងទៀត។
ពត៌មាន មន្រ្តីសុខាភិបាល៖ ការប្រែប្រួលអាកាសធាតុទៅជាក្តៅខ្លាំងបំផុត ដែលមិនធ្លាប់មាននៅកម្ពុជា នៅកម្ពុជាពេលនេះ គឺអាកាសធាតុបានប្រែទៅជាក្តៅបំផុតមិនធ្លាប់មានពីមុនមកនោះឡើយដែលប្រជាពលរដ្ឋត្រូវមានការប្រុងប្រយ័ត្នខ្ពស់លើសុខភាព ដែលអាចនឹងមានការដួលសន្លប់ ឬលេសឡាស់ដោយខ្វះជាតិទឹកក្នុងខ្លួនជាដើម។
ពត៌មាន រាជរដ្ឋាភិបាលសម្រេចឱ្យក្រសួងការពារជាតិ ជ្រើសរើសពលទាហានថ្មី ជាង ១៧០០ នាក់ទៀត រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីសម្រេចស្តីពីការជ្រើសរើសពលទាហានថ្មី ចំនួន ១ ៧៤១ នាក់បន្ថែមទៀត ដើម្បីបំពេញក្របខ័ណ្ឌឱ្យកងឯកភាពនានា។ នេះបើយោងតាមសេចក្តីសម្រេចដែលចុះហត្ថលេខាដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤។
ពត៌មាន នាយករដ្ឋមន្ត្រី៖ បើអាកាសធាតុក្ដៅខ្លាំងលើស ៤០ ដឺក្រេ សាលាមានសិទ្ធិផ្អាកការសិក្សាសិនបាន សម្តេចបវរធិបតី នាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានលើកឡើងថា ក្នុងករណីអាកាសធាតុក្តៅខ្លាំងលើស៤០ដឺក្រេ ហើយសាលាមិនអំណោយផល គណៈគ្រប់គ្រងសាលាអាចមានសិទ្ធិក្នុងការផ្អាកការសិក្សាបាន។
សេចក្តីថ្លែងការណ៍របស់សភា លោក អភបាលព្រះសហគមន៍ កាតូលិកនៅទ្វីបអាស៊ី ស្តីពីជម្លោះដែលកំពុងរីករាលដាលខ្លាំងនៅមជ្ឈិមបូព៌ា