នៅលើផ្ទៃសមុទ្រដែលវាត្រូវបានចាំងពន្លឺដោយព្រះអាទិត្យ ប្លង់តុងរុក្ខជាតិប្រែក្លាយឧស្ម័នកាបូនិកទៅជាសារធាតុសរីរាង្គដោយសារការធ្វើរស្មីសំយោគ។ ប្លង់តុងរុក្ខជាតិកំពុងចុះអន់ថយ ជួនកាលដោយសារការជះឥទ្ធពលពីមិនល្អពីសរីរាង្គដ៏ទៃ ពួកវាបានប្រែក្លាយជាអ្វីដែលគេហៅថា ព្រិលសមុទ្រ។ វាប្រៀបបានដូចជាគុកសម្រាប់ដាក់កាបូនរួចធ្លាក់ទៅក្នុងជម្រៅសមុទ្រដោយសារទំនាញផែនដី ហើយគឺជាកន្លែងដែលកាបូននឹងអាចស្ថិតនៅរាប់ម៉ឺនឆ្នាំ។